លោកកាំងគឹមហុងអធិការរងនគបាលស្រុកជេីងព្រៃបេីកបនល្បែងសុីសងគ្រប់ប្រភេទ។ មានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋនៅភូមិស្គន់ឃុំទិព្វស្រុកជេីងព្រៃខេត្តកំពង់ចាមបានឲ្យដឹងថាលោកកាំងគឹមហុងអធិការរងនគបាលស្រុកជេីងព្រៃទទួលបន្ទុកផែនព្រហ្មទណ្ឌបេីកសង្វៀនបញ្ជល់មាន់និងវង់អាបា៉ងនៅក្រោយផ្ទះរបស់ខ្លួនយ៉ាងសុខស្រួល។ទីតាំងសង្វៀនបញ្ជល់មាន់និងវង់អាបា៉ងនោះនៅខាងក្រោយហាងលក់បាយយីហោ៩៩ដែលជាលំនៅដ្ឋានរបស់លោកកាំងគឹមហុងតែម្ដងហេីយមានអ្នកចូលរួមលេងល្បែងយ៉ាងពពាក់ពពូន។ហេតុនេះហេីយទេីបប្រជាពលរដ្ឋអំពាវនាវឲ្យលោកឯម កុសល់ស្នងការនគបាលខេត្តកំពង់ចាមនិងលោកអ៊ុនចាន់ដាអភិបាលខេត្រកំពង់ចាមចាត់វិធានការបង្ក្រាបបនល្បែងសុីសងខុសច្បាប់ក្នុងភូមិស្គន់ឃុំសូទិព្វស្រុកជេីងព្រៃជាបន្ទាន់។។សេចក្ដីរាយការណ៍ដ៏ដែលពីប្រជាពលរដ្ឋបានឲ្យដឹងទៀតថាបនល្បែងបញ្ជល់មាន់នៅសង្វៀនរបស់លោកកាំងគឹមហុងបេីកលេងទ្រង់ទ្រាយធំព្រោះគូរពិសេសដាក់ដេីមថាន់ពី៤០០០ដុល្លារទៅ៥០០០ដុល្លារហេីយបនល្បែងនិងវង់អាបា៉ងក៏សុីសងលុយច្រីនៗដែរ។បនល្បែងបញ្ជល់មាន់និងវង់អាបា៉ងបេីកលេងចាប់ពីវេលាម៉ោង១១ថ្ងៃជិតត្រង់រហូតដល់ល្ងាចដូច្នោះលោកកាំងគឹមហុងដែលជាអធិការរងនគបាលស្រុកជេីងព្រៃនិងជាមេបនល្បែងសុីសងអាចប្រមូលលុយបានយ៉ាងច្រេីនជារៀងរាល់ថ្ងៃ។ប្រជាពលរដ្ឋកំពង់ព្រួយបារម្ភយ៉ាងខ្លាំងអំពីបញ្ហាអសន្ដិសុខសង្គមព្រោះលផកកាំងគឹមហុងអធិការរងនគបាលស្រុកជេីងព្រៃទទួលបន្ទុកផែនព្រហ្មទណ្ឋបែរជាអាចបេីកល្បែងសុីសងខុសច្បាប់យា៉ងគឃ្លេីន។ តាមការកត់សម្គាល់ពីប្រជាពលរដ្ឋបានឲ្យដឹងថាដោយសារលោកកាំងគឹមហុងអធិការរងស្រុកជេីងព្រៃបេីកបនល្បែងសុីសងខុសច្បាប់តាមអំពេីចិត្តនោះហេីយទេីបបច្ចុប្បន្ននៅឃុំសូទិព្វស្រុកជេីងព្រៃកេីតមានអំពេីចោរកម្មនិងបទល្មេីសផ្សេងៗគួរឲ្យភ័យខ្លាច។ហេតុនេះលោកឯ មកដល់ស្នងការនគបាលខេត្តកំពង់ចាមនិងលោកអ៊ិន ចាន់ដាអភិបាលខេត្តកំពង់ចាមមិនគួរបណ្ដោយឲ្យលោកកាំងគឹមហុងអធិការរងនគបាលស្រុកជេីងព្រៃធ្វេីៗតាមអំពេីចិត្តតទៅទៀតឡេីយ។ទន្ទឹមនឹងនេះប្រជាពលរដ្ឋក៏អំពាវនាវឲនយថ្នាក់ដឹកនាំក្រសួងមហាផ្ទៃនិងនាយឧត្តមសេនីយ៍នេតសាវឿនអគ្គស្នងការនគបាលជាតិពិនិត្យទៅលេីភាពអសកម្មរបស់អភិបាលខេត្តកំពង់ចាមនិងស្នងការនគបាលខេត្តកំពង់ចាមផងដែរ។
ព័ត៌មានគួរចាប់អារម្មណ៍
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ខ្មែរថ្ងៃនេះ)
រដ្ឋបាលខេត្តស្ទឹងត្រែង បើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៣ ឆ្នាំ២០១៩ នៅក្នុងស្រុកសៀមប៉ាង (ខ្មែរថ្ងៃនេះ)
ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)
ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ពាក់ឯកសណ្ឋានស័ក្តិ៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យទឹកនោមរកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំពេញ (ខ្មែរថ្ងៃនេះ)
វីដែអូ