ថ្ងៃសុក្រ ទី២៧ ខែឧសភា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ កម្លាំងមហាជន
អាជ្ញាធរខេត្តសៀមរាប ជំរុញឱ្យមាតាបិតាសិស្សនៅតំបន់ជនបទ យកកូនដល់អាយុមករៀនឱ្យបានគ្រប់គ្នា ខណៈសាលារៀនបាន ខិតជិតផ្ទះរបស់បងប្អូនហើយ
Mon,07 February 2022 (Time 06:05 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 106នាក់)

ខេត្តសៀមរាប ៖ ដើម្បីជួយសម្រួលដល់កុមារតូចៗនៅតំបន់ជនបទ ដែលដល់អាយុចូលរៀនហើយ តែមិនទាន់ទៅចូលរៀន ដោយសារតែសាលារៀននៅឆ្ងាយពិបាកក្នុងការធ្វើដំណើរ អង្គការចក្ខុ វិស័យកម្ពុជា បានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា សាងសង់សាលារៀន១ខ្នង មាន២បន្ទប់ ជូនដល់ សាលាបឋមសិក្សាចក្ខុវិស័យកម្ពុជា ថ្មជ្រួញ ស្ថិតនៅភូមិថ្មជ្រួញ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប ដែលត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅ ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ។

​លោក ស៊ត់ ចន្ថា ប្រធានអង្គការចក្ខុវិស័យកម្ពុជា ប្រចាំនៅកម្ពុជា បានថ្លែងថា បច្ចុប្បន្ន នេះ រាជរដ្ឋាភិបាលកម្ពុជាបានសាងសង់សាលារៀនជាច្រើន ទាំងនៅក្នុងទីប្រជុំជនក្រុង និងតំបន់ជនបទ ប៉ុន្តែទោះជាយ៉ាងនេះក្តី ក៏នៅមានកន្លែងជនបទមួយចំនួនមិនទាន់ មានសាលារៀនគ្រប់គ្រាន់នៅជិតផ្ទះរបស់បងប្អូនដែរ។

ដោយមើលឃើញពីភាពជាក់ស្តែងថា កុមារតូចៗនៅក្នុងភូមិនេះ ត្រូវដើរចម្ងាយប្រមា​ណ​២គីឡូម៉ែត្រទើបដល់សាលារៀន ដែលជាការលំបាករបស់កុមារតូចៗ និងក្តីបារម្ភពីសុវត្ថិភាពរបស់មាតាបិតាផងនោះ អង្គការចក្ខុ វិស័យ កម្ពុជា បានសហការជួយអាជ្ញាធរមូលដ្ឋាន ជួយសាងសង់សាលា១ខ្នងនេះ ដើម្បីឱ្យកុមារ តូចៗនៅក្នុងភូមិនេះ ងាយស្រួលក្នុងការទៅរៀនឱ្យបានគ្រប់ៗគ្នា។

​លោក រ៉ូបឺទ ប្រាន់ (Robert Brunt) ប្រធានអង្គការចក្ខុវិស័យកម្ពុជា ប្រចាំនៅសហរដ្ឋ អាមេរិក បានថ្លែងថា សាលារៀន គឺជាកន្លែងបណ្តុះបណ្តាលធនធានមនុស្ស ដូច្នេះយើងចាំ បាច់ត្រូវចូលរួមជាមួយរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់កន្លែងសម្រាប់ បណ្តុះបណ្តាលធនធាន មនុស្សនៅតំបន់ជនបទ ដែលនៅគៀកនិងផ្ទះរបស់ពួកគាត់។​លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថា ឥឡូវនេះមាន សាលារៀនជាច្រើនហើយបាន បង្ខិតមកនៅជិតផ្ទះរបស់បងប្អូនប្រជាពលរដ្ឋ ជាក់ស្តែងនៅ ថ្ងៃនេះ យើងមាន១ខ្នងទៀតបាន សាងសង់នៅជិតផ្ទះរបស់បងប្អូនលើខ្នងភ្នំគូលែន។ ដូចនេះលោកសូមអំពាវនាវឱ្យមាតាបិតាសិស្សដែលមានកូនគ្រប់អាយុចូលរៀន សូមយក កូនមករៀនឱ្យបានគ្រប់ៗគ្នា ដោយមិនត្រូវទុកឱ្យកុមារណាម្នាក់មិនចេះអក្សរនោះទេ ព្រោះថា ក្មេងៗទាំងនេះជាធនធានមនុស្សដ៏សំខាន់ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិនៅថ្ងៃអនាគត៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ