ថ្ងៃអាទិត្យ ទី០៤ ខែធ្នូ ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ កម្លាំងមហាជន
រដ្ឋបាលខេត្តកណ្តាល បើកវគ្គបណ្ដុះបណ្ដាល​ស្តីពី ការប្រើប្រាស់ឧបករណ៍បញ្ចូលទិន្នន័យថ្មី KoBo Tool Box និងធ្វើបច្ចុប្បន្នភាពប្រព័ន្ធព័ត៌មាន
Mon,07 February 2022 (Time 06:20 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 288នាក់)

ខេត្តកណ្តាល ៖ រដ្ឋបាលខេត្តកណ្តាល បើកវគ្គបណ្ដុះបណ្ដាល​ស្តីពី ការប្រើប្រាស់ឧបករណ៍បញ្ចូលទិន្នន័យថ្មី KoBo Tool Box និងធ្វើបច្ចុប្បន្នភាពប្រព័ន្ធព័ត៌មាន ទាន់ហេតុការណ៍ និងតាមដានសភាពការណ៍ Platform for Real-time Impact and Situation Monitoring (PRISM) នាថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ នៅសាលាខេត្តកណ្តាល ក្រោមអធិបតីភាព ឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល និង មានការអញ្ជើញចូលរួមពីលោក អែម សំណាង អនុប្រធាន នាយកដ្ឋានព័ត៌មានគ្រប់គ្រង គ្រោះមហន្តរាយ នៃគណៈកម្មាធិការគ្រប់គ្រង គ្រោះមហន្តរាយ អាជ្ញាធរក្រុង-ស្រុកទាំង១១ និងមន្ត្រីពាក់ព័ន្ធផងដែរ។

ឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាលបានបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលស្តីពី ការប្រើប្រាស់ឧបករណ៍បញ្ចូលទិន្នន័យថ្មី KoBo Tool Box និងធ្វើបច្ចុប្បន្នភាពប្រព័ន្ធ ព័ត៌មាន ទាន់ ហេតុការណ៍ និងតាមដាន សភាពការណ៍ Platform for Real-time Impact and Situation Monitoring (PRISM) នេះ គឺពិតជាមានសារៈសំខាន់ណាស់ដល់ក្រុមការងារ មន្ត្រី បង្គោល ទាំងថ្នាក់ខេត្ត និងថ្នាក់ក្រុង-ស្រុក ដើម្បីទទួលបាននូវចំណេះដឹងអំពីការ ប្រើប្រាស់ ឧបករណ៍បញ្ចូលទិន្នន័យគ្រោះមហន្តរាយថ្មី KoBo Tool Box និងធ្វើបច្ចុប្បន្នភាព ប្រព័ន្ធ PRISM បានកាន់តែត្រឹមត្រូវប្រកបដោយប្រសិទ្ធភាពខ្ពស់។

​លោកអភិបាលរងខេត្តបានបន្តទៀតថា គ្រោះមហន្តរាយគឺជាបញ្ហារបស់យើងទាំង អស់គ្នា ដែលត្រូវតែយកចិត្តទុកដាក់ជួយជ្រោមជ្រែងពង្រឹង សុវត្ថិភាពទាំង ធនធាន មនុស្ស និងសម្ភារសម្រាប់ត្រៀមរៀបចំឆ្លើយតបនឹង គ្រោះមហន្តរាយ ដែលអាចនឹងកើតមាន ឡើង ជាយថាហេតុ នៅគ្រប់ពេលវេលាគ្រប់ទីកន្លែងដែល យើងមិនអាចប៉ាន់ស្មានជាមុនបាន និង ទាមទារឱ្យយើងមានការគាំទ្រទាំងផ្នែកបច្ចេកទេស សម្ភារពីគណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយ និងអង្គការស្បៀងអាហារពិភពលោក WFP (World Food Programe) ផងដែរ។

ការអនុវត្តតាមសេចក្ដីណែនាំរបស់ គណៈកម្មាធិការជាតិគ្រប់ គ្រងគ្រោះមហន្តរាយ មន្ត្រីបង្គោល PRISM ខេត្ត ក្រុង ស្រុក បានចាប់ផ្ដើមអនុវត្តន៍ការបញ្ចូលទិន្នន័យទៅក្នុងប្រព័ន្ធ PRISM ចាប់ពីខែមិថុនា ឆ្នាំ២០១៩ រហូតដល់បច្ចុប្បន្ន ក្នុងនោះសម្រាប់ខេត្តកណ្តាលមាន ក្រុង ស្រុក តិចតួចណាស់ដែលបានធ្វើការបញ្ចូលកំណត់ត្រាតំាងពីឆ្នាំ២០១៩ ដល់ ឆ្នំា២០២១ ដែលជាហេតុធ្វើឱ្យប្រព័ន្ធនេះមិនអាចដំណើរការបានល្អដូចការគ្រោងទុក។ ក៏ប៉ុន្តែក្រុម ការងារ PRISM ខេត្ត ក្រុង ស្រុក ក៏បានបំពេញការងារជាប្រចាំថ្ងៃតាមរយៈប្រព័ន្ធ Telegram ដោយបានធ្វើការពិភាក្សា ផ្លាស់ប្ដូរយោបល់ជាប្រចាំ នៅរាល់ពេលមានហេតុការណ៍កើតឡើង ក្នុងករណីចាំបាច់ ក្រុមការងារតែងបានស្នើសុំយោបល់ជាបន្ទាន់មកថ្នាក់លើ ដើម្បីពិនិត្យ និងដោះស្រាយឱ្យបានទាន់ពេលវេលា។

​ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម នុត ពុធដារ៉ា ក៏បានផ្តាំផ្ញើដល់សិក្ខាកាមដែល ជាមន្ត្រីបង្គោល PRISM ទាំងអស់ សូមឱ្យយកចិត្តទុកដាក់ស្តាប់គ្រូឧទ្ទេស និងពិភាក្សាគ្នាឱ្យ បានផុលផុសពាក់ព័ន្ធនិងការប្រើប្រាស់ឧបករណ៍បញ្ចូលទិន្នន័យថ្មី (KoBo Tool Box) ដែលជា ប្រព័ន្ធថ្មីនេះកាន់តែល្អប្រសើរឡើងមួយកម្រិតបន្ថែមទៀត។ ប្រព័ន្ធ PRISM បង្កើត ឡើងក្នុង គោលបំណងរួមបញ្ចូលលំហូរព័ត៌មានរបស់ក្រសួងពាក់ព័ន្ធនានាដូចជាអត្តសញ្ញាណគ្រួសារក្រីក្រ និងជាវេទិកាដែលផ្ដល់ព័ត៌មានបច្ចុប្បន្នភាព ស្តីពីគ្រោះមហន្តរាយ ទាន់ពេលវេលា ជំនួយ ដល់អ្នកធ្វើការសម្រេចចិត្ត ក្នុងការធ្វើផែនការត្រៀមបង្ការ និងការឆ្លើយតបនានា៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ