ថ្ងៃពុធ ទី១៧ ខែសីហា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ កម្លាំងមហាជន
ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជាគណៈអធិបតីក្នុងពីធីសម្ពោធឆ្លង អគារធម្មសភា និងសមិទ្ធ​ផ​ល​នានាក្នុងវត្តត្រពាំងវែង ស្ថិតនៅក្នុងស្រុកគងពិសី
Mon,07 February 2022 (Time 06:14 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 189នាក់)

ខេត្តកំពង់ស្ពឺ ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈក​ម្ម​ការ​ទី​៧​នៃ​រ​ដ្ឋ​សភា និងជាអ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ អមដំណើរដោយឯកឧត្តម អ្នកតំ​ណាង​រា​​ស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ ឯកឧត្តមនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេ​ប​ញ្ជា​​ការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស ឯក​ឧត្ត​មប្រ​ធាន​ក្រុ​មប្រឹក្សា អភិបាលនៃគណៈអភិបាលខេត្ត ថ្នាក់ដឹកនាំខេត្តជាច្រើនរូបទៀត កាលពីថ្ងៃ​អាទិ​ត្យ​ ៥កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២២ បា​នអ​ញ្ជើញ​ជា​គណៈអធិបតីក្នុងពីធីសម្ពោធឆ្លង អគារធម្មសភា និងសមិទ្ធផលនានាក្នុងវត្តត្រពាំងវែង ស្ថិ​តក្នុ​ងភូមិត្រពាំងថ្លា ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ថ្លែងទៅកាន់អង្គពិធី ឯកឧត្តម ហ៊ុន ម៉ានី បានពាំនាំនូវបណ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេ​ចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រ​គេន ព្រះថេរានុថេរ គ្រប់ព្រះអង្គ និងជូនចំពោះលោកតា លោកយាយ ពុកម៉ែ មាមីង បង​ប្អូ​ន និងប្អូនៗ ក្មួយៗយុវជន ដែលទោះបីសម្តេចទាំង២មិនបាន​មកជួប​សំណេះ​សំណា​ល​ជា​មួ​យ​​បងប្អូនផ្ទាល់ តែលោកសូមផ្ញើសេចក្តីនឹករឭក និងការផ្តាំផ្ញើសាកសួរទុក្ខ ជាពិសេ​សសូ​ម​ឱ្យ​ប​ងប្អូនបន្តថែរក្សាសុខភាព ចៀសផុតពីជំងឺឆ្លងរាលដាលកាចសាហាវ។ឆ្លៀតក្នុងឱកាសដ៏សប្បាយរីករាយនេះផងដែរ ឯកឧត្តមអ្នកតំណាងរាស្រ្តសូមចូ​លរួមអបអ​រ​សា​ទរចំពោះសមិទ្ធផលនានាដែលបានកើតឡើងនៅក្នុងវត្តត្រពាំងវែងនាឱកាសនេះ បាន​ឆ្លុះ​ប​ញ្ចាំងពីការរីកចម្រើនក្នុងវិស័យព្រះពុទ្ធសាសនា ដែលក៏ដូចជាវិស័យដទៃៗទៀតដែរ ដែលកំ​ពុ​ងមានការអភិវឌ្ឍ ដោយសារគុណូបក្ការៈនៃសុខសន្តិភាព។សន្តិភា​ពដែល​យើ​ង​កំ​ពុ​ង​មា​ន​ស​​ព្វថ្ងៃនេះ គឺកើតចេញពីការលះបង់ និងតស៊ូរបស់ថ្នាក់ដឹកនាំរបស់កម្ពុជា ដែលបាន​ស្វែង​រ​ក​កា​​របញ្ចប់ជម្លោះផ្ទៃក្នុង និងបានបន្តដឹកនាំប្រទេសឆ្ពោះទៅកាន់ការអភិវឌ្ឍជាបន្តបន្ទាប់។ ជាពិ​សេស ក្នុងដំណាក់កាលនៃការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ គឺបានឆ្លុះប​ញ្ចាំងយ៉ាង​ច្បាស់​អំ​ពីសមត្ថភាពដឹកនាំ ដែលបានសម្រេចជោគជ័យក្នុងការការពារសុខុមាលភាព និងអាយុជី​វិត​ប្រ​ជាពលរដ្ឋ ដោយមិនឱ្យរងផលប៉ះពាល់ធ្ងនធ្ងរ និងកម្រិតអត្រាស្លាប់នៅទាបបំផុត ដែល​ឆ្ល​ង​តា​​មការវាយតម្លៃថ្មីៗ ដោយស្ថាប័ន Nikkei កម្ពុជាឈរនៅលំដាប់ថ្នាក់លេខ២ លើពិ​ភព​លោ​ក​ដែ​លបានសម្រេចជោគជ័យក្នុងការប្រយុទ្ធនឹងការរាលដាលនៃជំងឺកូវីដ ១៩។ជាទីបញ្ចប់ ឯកឧត្តម សូមថ្លែងអំណរគុណដល់ឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុ​នហៀង លោកជំទាវ និងក្រុមគ្រួសារ ព្រមទាំង​សប្បុ​រ​ស​ជ​នទាំ​ងអ​ស់ដែ​លបានចូ​លរួ​ម​ចំ​ណែ​ក​ក្នុងការកសាងសមិទ្ធផលនានាក្នុងវត្តត្រពាំងវែង ដើម្បីជាឧត្តមប្រយោជ​ន៍ដល់​ព្រះពុ​ទ្ធ​សា​សនា ក៏ដូចជាប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺផងដែរ។ សូមបញ្ជាក់ផងដែរថា ការប្រារព្ធពិធីឆ្លងសម្ពោធនាឱកាសនោះ ត្រូវបានរៀប​ចំឡើង​ដោយ​គោ​រ​​ពយ៉ាងខ្ជាប់ខ្ជួននូវវិធានសុខាភិបាល ដើម្បីបញ្ចៀសការឆ្លងរាលដាលនៃជំងឺកូវីដ ១៩៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ