រដ្ឋាភិបាលជប៉ុន បានបញ្ចេញទឹកប្រាក់ចំនួន២២ម៉ឺនដុល្លារអាមេរិក ដើម្បីជាវិភាគទានផ្តល់ជូនភាគី អង្គការសហប្រជាជាតិនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ឬហៅថា សាលាក្តីខ្មែរក្រហម។ សេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជានៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ បានបញ្ជាក់ថា ជំនួយដែលទ្រទ្រង់ ដំណើរការរបស់សាលាក្តីខ្មែរក្រហមនេះ ខណៈរដ្ឋាភិបាលជប៉ុនផ្តល់សារសំខាន់ទៅលើសាលាក្តីខ្មែរក្រហម ដោយផ្អែកលើ ទស្សនៈចំនួន៣ ដែលទី១ ការកាត់ក្តីខ្មែរក្រហម គឺជាដំណាក់កាលបញ្ចប់នៃដំណើរការស្វែងរកសន្តិភាពនៅកម្ពុជា ដើម្បីបង្ការ ទប់ស្កាត់ការកើតមានឡើងវិញនៃអំពើឃោរឃៅ ដែលបានប្រព្រឹត្តឡើងនៅក្នុងសម័យខ្មែរក្រហម, ទី២ សាលាក្ដីខ្មែរក្រហមនេះ នឹងជួយស្វែងរកយុត្តិធម៌ជូនជនរងគ្រោះនៃរបបខ្មែរក្រហម ដែលប្រការនេះនឹងរួមចំណែកដល់ការផ្សះផ្សាជាតិឡើងវិញ, និងទី៣ សាលាក្តីនេះនឹងរួមចំណែកដល់ការពង្រឹងនីតិរដ្ឋនៅកម្ពុជា ក៏ដូចជានៅសហគមន៍អន្តរជាតិផងដែរ។ រដ្ឋាភិបាលជប៉ុន បាននិងកំពុងជួយដល់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាតាំងពីដើមដំបូងរៀងមក ហើយគិតត្រឹមថ្ងៃនេះ ជំនួយហិរញ្ញវត្ថុពីប្រទេសជប៉ុន សម្រាប់តុលាការនេះ មានចំនួន៨៨,៧លានដុល្លារអាមេរិក ដោយគិតរួមទាំងការបញ្ចេញថវិកា លើកនេះ ដែលប្រហាក់ប្រហែលនឹង២៧ភាគរយ នៃថវិកាសរុបផ្តល់ដោយប្រទេសផ្តល់ជំនួយជូនភាគីជាតិ និងភាគីអង្គការ សហប្រជាជាតិនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា។ លើសពីនេះទៅទៀត ប្រទេសជប៉ុនរួមជាមួយប្រទេសបារាំង ក្នុងឋានៈជាសហប្រធាននៃមិត្តរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុង តុលាការកម្ពុជា បានតាមដានដំណើរការរបស់តុលាការនេះយ៉ាងសកម្ម៕
ព័ត៌មានគួរចាប់អារម្មណ៍
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ខ្មែរថ្ងៃនេះ)
រដ្ឋបាលខេត្តស្ទឹងត្រែង បើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៣ ឆ្នាំ២០១៩ នៅក្នុងស្រុកសៀមប៉ាង (ខ្មែរថ្ងៃនេះ)
ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)
ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ពាក់ឯកសណ្ឋានស័ក្តិ៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យទឹកនោមរកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំពេញ (ខ្មែរថ្ងៃនេះ)
វីដែអូ