ថ្ងៃសុក្រ ទី២៧ ខែឧសភា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ កម្លាំងមហាជន
សិស្សដែលប្រឡងជាប់និទេ្ទសA ចំនួន១៥៣នាក់ ក្នុងខេត្តសៀមរាប ទទួលបានម៉ូតូម្នាក់១គ្រឿងពី សម្ដេចពិជ័យសេនា ទៀ បាញ់
Mon,07 February 2022 (Time 05:45 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 90នាក់)

ខេត្តសៀមរាប ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានផ្ដល់ រង្វាន់ម៉ូតូចំនួន ១៥៣គ្រឿង និងប័ណ្ណសរសើរដល់
សិស្សានុសិស្សចំនួន១៥៣នាក់ ដែលបាន ប្រឡងមធ្យមសិក្សាទុតិយភូមិ ទទួលបាននិទ្ទេស A នៅមណ្ឌលខេត្ដសៀមរាប។​

សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានមាន ប្រសាសន៍ថា ការចែករង្វាន់ម៉ូតូនិងផ្តល់ប័ណ្ណសសើរ ដល់សិស្សានុសិស្សប្រឡងមធ្យមសិក្សា ទុតិយភូមិ ដែលទទួលបាននិទេ្ទសA មណ្ឌលខេត្តសៀមរាប នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ នេះថា ជាមោទនភាពមួយរបស់ខេត្តសៀមរាប ដែលបង្ហាញអំពីភាពរីកចម្រើនលើ វិស័យអប់រំពីមួយឆ្នាំទៅមួយឆ្នាំ។​

សម្តេចបន្តថា ទោះជាយ៉ាងនេះក្តី លោកគ្រូ អ្នកគ្រូ ត្រូវបន្តលើកកម្ពស់សុខភាព អនាម័យឱ្យបានខ្ជាប់ខ្ជួន ក្នុងបរិបទកូវីដ១៩នេះ ជាពិសេសអនុវត្តន៍តាមអភិក្រម ៣កុំ និង៣ការពារ ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩នៅក្នុងសាលារៀន និងត្រូវគិតគូពីជម្រើស ឱ្យបានច្រើន ក្នុងការផ្តល់សេវាអប់រំ អាស្រ័យលើទីតាំងភូមិសាស្រ្ត នៃហានិភ័យការចម្លង ជំងឺកូវីដ១៩។

​សម្តេចបានអំពាវនាវដល់ក្មួយៗសិស្សានុសិស្ស ដែលប្រឡងជាប់និទ្ទេសA ចំនួន ១៥៣នាក់ នៅក្នុងខេត្តសៀមរាប ក្នុងនាមយុវជនជាទំពាំងស្នងឫស្សី ត្រូវបន្តយកចិត្តទុកដាក់ ក្នុងការសិក្សារៀនសូត្រឱ្យបានកាន់តែល្អប្រសើ និងចៀសឱ្យឆ្ងាយពីគ្រឿងញៀន ដើម្បីអនាគ តខ្លួនឯង ក្រុមគ្រួសារនិងសង្គមជាតិទាំងមូល។

​សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២១ នៅខេត្ត សៀមរាប មានមណ្ឌលប្រឡងចំនួន ១២មណ្ឌល ស្មើនឹង៣៥៧បន្ទប់ មានបេក្ខជនសរុប ចំនួន៨.៨៣២នាក់ ក្នុងនោះស្រីចំនួន ៥.០៣៨នាក់ ហើយក្នុងចំណោមបេក្ខជនទាំងអស់នេះ មានបេក្ខជនប្រភេទជាស្វ័យរិនចំនួន១៥៧នាក់ ក្នុងនោះស្រីចំនួន ៧១នាក់ និងឯកជនបំពេញ វិជ្ជាចំនួន១៥៥នាក់ ក្នុងនោះស្រីចំនួន ៦៩នាក់ និងបេក្ខជនប្រភេទជាស្វ័យរិនបំពេញវិជ្ជាចំនួន ២០០ នាក់។

ជាលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី២៧-២៨ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា នៅក្នុងខេត្តសៀមរាប មានសិស្សបានប្រឡងជាប់និទ្ទេស A ចំនួន១៥៣នាក់ ក្នុងចំណោមបេក្ខជនសរុបចំនួន៨.៨៣២នាក់៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ