ថ្ងៃសុក្រ ទី២៧ ខែឧសភា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ កម្លាំងមហាជន
ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ៖ កម្ពុជាត្រូវធ្វើការងារអាទិភាពចំនួន៤ ដើម្បីប្រែក្លាយជាប្រទេសមានចំណូលខ្ពស់
Mon,07 February 2022 (Time 05:36 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 93នាក់)

រាជធានីភ្នំពេញ ៖ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ដើម្បី អនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ២០១៥-២០២៥ និងប្រែក្លាយកម្ពុជាជាប្រទេសមានចំណូលខ្ពស់បាន ត្រូវធ្វើការងារអាទិភាព ចំនួន៤។

ថ្លែងក្នុងកម្មវិធីតម្រង់ទិសជំនាញសិក្សានិងការងារ នៅវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា គោលដៅរបស់វិទ្យាស្ថានក្នុងការបណ្ដុះបណ្ដាលកូនខ្មែរឱ្យមានសមត្ថភាព មានចំណេះ ជំនាញច្បាស់លាស់លើវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាន សំណង់ កំពង់ផែ ផ្លូវដែក និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត ព្រមទាំងឱ្យកូនខ្មែរមានទាំងចំណេះដឹងទូលំទូលាយ មានអត្តចរិត និងសីលធម៌ល្អ ចរិយាសម្បត្តិថ្លៃថ្នូរ ដើម្បីឱ្យកូនខ្មែរជំនាន់ ក្រោយក្លាយជាអ្នកបន្តវេនប្រកបដោយសក្តានុពលច្បាស់លាស់ និងការទទួលខុសត្រូវខ្ពស់លើវិស័យហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីគោលដៅនៃការអភិវឌ្ឍន៍ធនធានមនុស្សឱ្យមានការរីកចម្រើន និងប្រកបដោយភាពសម្បូរបែប គឺដើម្បីប្រែក្លាយពីប្រទេសដែលមានចំណូលមធ្យមកម្រិតទាប ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតជោនាយករដ្ឋមន្ត្រី។

ឯកឧត្តមបញ្ជាក់ថា « ដើម្បីយើងអនុវត្តផែនការ គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ២០១៥-២០២៥បាន ដើម្បីឱ្យប្រទេសជាតិយើងប្រែក្លាយជាប្រទេសដែលមានចំណូលខ្ពស់បាន យើងត្រូវមានការងារអាទិភាពចំនួន៤ ដែលត្រូវធ្វើ ទី១.ត្រូវ បញ្ចុះតម្លៃអគ្គិសនីឱ្យនៅកម្រិតទាបទើបទាក់ទាញអ្នកវិនិយោគមកដាក់ទុននៅកម្ពុជាយើងបាន ទី២. ត្រូវមានធនធានមនុស្សល្អ គ្រប់គ្រាន់ ដើម្បីចូលរួមកសាងប្រទេសជាតិ ទី៣.ត្រូវបញ្ចុះតម្លៃភស្តុភារកម្ម និងដឹកជញ្ជូន ដើម្បីទាក់ទាញអ្នកវិនិយោគមកដាក់ទុន នៅកម្ពុជាយើងបាន និងទី៤. រៀបចំខេត្តព្រះសីហនុទាំងមូលឱ្យក្លាយជាតំបន់សេដ្ឋកិច្ចពិសេស ទើបយើងអាចឈានទៅរក គោលដៅ របស់យើងជាប្រទេសដែលមានចំណូលខ្ពស់ នៅឆ្នាំ២០៥០ » ។

សូមបញ្ជាក់ថា វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន បានដាក់ចេញចក្ខុវិស័យ ឆ្ពោះទៅកាន់គ្រឹះស្ថានឧត្តមសិក្សា សាធារណៈឈានមុខគេ ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស លើវិស័យសាធារណការ និងដឹកជញ្ជូន ប្រកបដោយគុណភាព ការច្នៃប្រឌិត និងសីលធម៌វិជ្ជាជីវៈ និងមានបេសកកម្ម បណ្តុះបណ្តាលធនធានមនុស្ស និងស្រាវជ្រាវលើវិស័យសំណង់ស្ពាន ថ្នល់ ប្រព័ន្ធចម្រោះទឹកកខ្វក់ ផ្លូវដែក កំពង់ផែ និងវិស័យដឹកជញ្ជូនផ្លូវគោក ផ្លូវទឹក ផ្លូវសមុទ្រ និងភស្តុភារកម្ម ប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់ដែលមានការទទួលស្គាល់ពីថ្នាក់ជាតិ តំបន់ និងអន្តរជាតិ៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ