ខេត្តក្រចេះ ៖ សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្តាំទៅពលរដ្ឋមីយ៉ាន់ម៉ាថា កម្ពុជាគ្មានទទួលបានប្រយោជន៍អ្វីឡើយពីការប្រឹងប្រែងដោះស្រាយវិបត្តិមីយ៉ាន់ម៉ានោះ គឺចង់ឱ្យប្រជាពលរដ្ឋមីយ៉ាន់ម៉ា ពន្លត់ភ្លើងសង្រ្គាមជាមុនសិន ទើបអាចដោះស្រាយបាន។ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ ប្រវែងសរុប ៩៣គីឡូម៉ែត្រ ចាប់ពីចំណុចរង្វង់មូលខ្លាស្ទុះ ក្នុងភូមិកាប៉ូ សង្កាត់អូឫស្សី ក្រុងក្រចេះ ឆ្ពោះ ទៅចំណុចអូរច្រឡង់ ភូមិរមាត ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ថ្ងៃទី០៧ ខែ កុម្ភៈ ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា កម្ពុជាក្នុងនាមប្រធានអាស៊ាន ដែលសម្របសម្រួលចំពោះបញ្ហាមីយ៉ាន់ម៉ា ទទួលបានការគាំទ្រច្រើនជាងការរិះគន់ ដោយសម្តេចបានចូលរួមចំណែកបញ្ចៀសប្រទេសនេះពីអំពើហិង្សា និងសង្រ្គាមស៊ីវិល តាមរយៈបទឈប់បាញ់ ព្រមទាំងការផ្តល់ជំនួយដល់អ្នកដែលត្រូវការដោយគ្មានការរើសអើង។សម្តេចតេជោបានបញ្ជាក់ថា បើមិនជ្រើសយកមធ្យោបាយចរចាទេ មីយ៉ាន់ម៉ា មិនអាចបញ្ចប់បានទេ សម្តេចចង់ឱ្យមានភាពរុងរឿង និងភាពសុខដុមរមនានៃសន្តិភាព ដែលប្រទេសសមាជិកអាស៊ានទាំង១០បានខិតខំបង្កើតឡើង។ សម្ដេចបញ្ជាក់ថា៖« ធ្វើប្រធានអាស៊ានមួយឆ្នាំឱ្យខ្ញុំដោះស្រាយ បញ្ហាមីយ៉ាន់ម៉ាចេញ ហើយប្រជាជនមីយ៉ាន់ម៉ាប៉ុន្មានថ្ងៃមុន ចូលមកជេរខ្ញុំវិញ អ្នកខុសហើយ ខ្ញុំគ្មានប្រយោជន៍អ្វីក្រៅពីចង់ជួយប្រជាជនមីយ៉ាន់ម៉ា ឱ្យចេញផុតពីសង្គ្រាមនោះទេ។ ឥឡូវនេះ ប្រជាជនមួយចំនួនជេរទៅដល់ប្រេសិត ពិសេសអគ្គលេខាធិការអង្គការសហប្រជាជាតិ ដែលគាត់មានការបកស្រាយអំពីដំណើរការ ដែលគេហៅថា ការរៀបចំបែងចែកអំណាចជាមួយពួកយោធា។ ដូច្នេះអ្នកចូលទៅជេរប្រមាថ លោកជំទាវប្រេសិតពិសេស ដូច្នេះបើ អ្នកឯងចង់ទាត់ចោលពួកយោធា អ្នកឯងធ្វើសង្គ្រាម ៥០ឆ្នាំបន្ថែមទៀត សូមអញ្ជើញចុះ។ ខ្ញុំរកតែសន្តិភាព និងការពារសន្តិភាព សម្រាប់ប្រទេសខ្ញុំវាគ្រប់គ្រាន់ណាស់ទៅហើយ បើអ្នកវ៉ៃគ្នាអ្នកសុំអញ្ជើញវ៉ៃចុះ ប៉ុន្តែវិធីសាស្ត្ររបស់ខ្ញុំ គឺពន្លត់ភ្លើងសង្គ្រាម នេះសិន»៕
ព័ត៌មានគួរចាប់អារម្មណ៍
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ខ្មែរថ្ងៃនេះ)
រដ្ឋបាលខេត្តស្ទឹងត្រែង បើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៣ ឆ្នាំ២០១៩ នៅក្នុងស្រុកសៀមប៉ាង (ខ្មែរថ្ងៃនេះ)
ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)
ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ពាក់ឯកសណ្ឋានស័ក្តិ៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យទឹកនោមរកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំពេញ (ខ្មែរថ្ងៃនេះ)
វីដែអូ