ថ្ងៃសុក្រ ទី២៧ ខែឧសភា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ កម្លាំងមហាជន
សម្តេចតេជោបានប្រតិកម្មទៅនឹងពួកប្រឆាំងមួយចំនួនដែលបាននិយាយបំផ្លើសថា អាមេរិកលុបចោល ការប្រជុំពិសេសអាស៊ាន-អាមេរិក ព្រោះមិនពេញចិត្តសម្តេចជាប្រធានអាស៊ាន
Mon,07 February 2022 (Time 05:13 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 84នាក់)

ខេត្តក្រចេះ ៖ សម្តេចតេជោបានប្រតិកម្មទៅនឹងពួកប្រឆាំងមួយចំនួនដែលបាននិយាយបំផ្លើសថា អាមេរិកលុបចោល ការប្រជុំពិសេសអាស៊ាន-អាមេរិក ព្រោះ
មិនពេញចិត្តសម្តេចជាប្រធានអាស៊ាន។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងដូច្នេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើ ប្រាស់កំណាត់ផ្លូវជាតិលេខ៧ ប្រវែង៩៣​គីឡូម៉ែត្រ ក្នុងខេត្តក្រចេះ នាថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ ដោយបានអៈអាងថា កាលពី ពេលកន្លងទៅ លោក ចូ បៃដិន ប្រធានាធិបតីអាមេរិក បានផ្ញើសារមកកាន់សម្តេច ចូលរួមកិច្ចប្រជុំកំពូល អាស៊ាន-អាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន នាអំឡុងខែមីនា ឆ្នាំ២០២២នេះ តែសម្តេចមិនបង្ហាញនោះទេ ដោយសម្តេចរង់ចាំប្រតិកម្មរបស់ក្រុមប្រឆាំង ហើយលទ្ធផលរបស់ក្រុមប្រឆាំងក៏ចេញមកមែន ដោយនិយាយបំផ្លើសថា សហរដ្ឋអាមេរិកបានលុបចោលការប្រជុំពិសេស អាស៊ាន-អាមេរិក ដោយសារមិនពេញចិត្តនឹងសម្តេចធ្វើជាប្រធានអាស៊ាន ។

      សម្តេចបញ្ជាក់ថា កាលពីថ្ងៃ១៤ មករាកន្លងទៅនេះ លោក ចូ បៃដិន បានផ្ញើលិខិតជូនសម្តេច ដោយបញ្ជាក់អំពីការទន្ទឹងរង់ចាំស្វាគមន៍សម្តេចទៅចូលរួមកិច្ចប្រជុំពិសេស អាស៊ាន-អាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន។ មិនតែប៉ុណ្ណោះ កាលពីថ្ងៃ១កុម្ភៈ សម្តេចក៏បានផ្ញើលិខិតថ្លែងអំណរគុណ ទៅលោកបៃដិន វិញផងដែរ។ សម្ដេចបានបន្ថែមថា៖ «ខ្ញុំចង់សាកល្បងគ្រប់គ្រងសភាពការណ៍ឱ្យជាប់ ដោយអ្នកខ្លះបានធ្វើអត្ថាធិប្បាយថា អាមេរិកលុបចោល ការប្រជុំរវាងអាស៊ាននិងអាមេរិក ដោយសារតែការមិនពេញចិត្តរបស់អាមេរិក ចំពោះប្រធានអាស៊ាន។ យើងទទួលសំបុត្រតាំងពីថ្ងៃទី១៤ ប៉ុន្តែយើងទុកឱ្យពួកអស់ហ្នឹងទៅធ្វើអីវា លាក់ឱ្យជិត ដោយម្សិលមិញនេះសំបុត្រ ដែលយើង បានចុះហត្ថលេខាហើយតាំងពីថ្ងៃទី១ នៅពេលដែលយើងផ្សាយ ពួកនឹងបែរជាស្ទាក់ស្ទើរ។ ប៉ុន្តែឥឡូវនេះ វាបានចាប់ផ្តើមធ្វើ អត្ថាធិប្បាយមួយទៀតហើយ វាថាឱ្យតែលោកហ៊ុនសែន ហ៊ានទៅអាមេរិក គឺច្បាស់ជានឹងចូលក្នុងកណ្ដាប់ដៃ របស់អាមេរិក។ » ក្នុងឱកាសនោះដែរ សម្តេចតេជោ បានបញ្ចេញប្រតិកម្ម នឹងការប្រើពាក្យពេជន៍ មិនសមរម្យរបស់អ្នកវិភាគ នៅសហរដ្ឋ អាមេរិក គឺលោក សុខ សុគន្ធ ឬហៅជេម សុខ ពាក់ព័ន្ធនឹងការនិយាយថា បើមានសង្គ្រាមរវាងកម្ពុជា និងអាមេរិក សុខចិត្តកាន់អាវុធ មកវាយប្រហារខ្មែរ ។

សម្តេចបានបន្ថែមថា អ្វីដែលជេម សុខនិយាយ គឺជាការប្រមាថមើលងាយដល់ជាតិសាសន៍ខ្មែរទាំងមូល។ សម្តេចបញ្ជាក់ថា លោក ជេម សុខនិយាយបែបនេះខុសហើយ ហើយសម្តេចក៏សូមផ្តាំទៅវិញថា ប្អូនអន់ជាងតិរិច្ឆានទៀត ពីព្រោះ សត្វតិរិច្ឆាន គង់ស្គាល់សំបុករបស់វា ប៉ុន្តែប្អូនបានសញ្ជាតិបរទេស ប្អូនមិនគួរប្រើភាសានេះទេ បើទោះបីប្អូនមិននិយាយ ក៏គ្មានអ្នក ណាថាប្អូន.គ.ដែរ ប៉ុន្តែបើឃើញថា ចាប់ពីកាត់ពោះវៀនមក បើទោះបីនិយាយថារស់មិនយូរទេ៕ ដកស្រង់ពីក្រសួងព័ត៌មាននៃព្រះរាជាណាចក្រ កែសម្រួលផ្សាយដោយលោក គង់ សុខហេង  ចេញផ្សាយថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ