ថ្ងៃសុក្រ ទី២៧ ខែឧសភា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ កម្លាំងមហាជន
អង្គការ WCS សហការជាមួយរដ្ឋបាលជលផល ចុះកិច្ចព្រមព្រៀងបង្កើតកន្លែងនេសាទសហគមន៍ ចំនួន៥ ដើម្បីគ្រប់គ្រងនិងអភិរក្សធនធានជលផល
Mon,07 February 2022 (Time 04:59 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 87នាក់)

អង្គការ WCS សហការជាមួយនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍នេសាទនៃរដ្ឋបាលជលផល បានចុះកិច្ចព្រមព្រៀង បង្កើតកន្លែងនេសាទសហគមន៍ចំនួន៥ ដើម្បីគ្រប់គ្រងនិងអភិរក្សធនធានជលផល ជាពិសេសអណ្តើកហ្លួងនិងក្រពើត្រី ប្រកប ដោយនិរន្តរភាព។
លោក សោម ស៊ីថា មន្ត្រីជំនាញបច្ចេកទេសរបស់អង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា បានឱ្យដឹងថា ដោយមើលឃើញពីបញ្ហា ប្រឈមជាច្រើនជាមួយការបាត់បង់ធនធានធម្មជាតិ ជីវចម្រុះនិងការបាត់បង់ទីជម្រករបស់ធនធានជលផល កាលពីពេលថ្មីនេះ អង្គការ WCS សហការជាមួយនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍នេសាទនៃរដ្ឋបាលជលផល បានចុះកិច្ចព្រមព្រៀងកន្លែងនេសាទ សហគមន៍ចំនួន៥ ដើម្បីគ្រប់គ្រងនិងអភិរក្សធនធានជលផល ជាពិសេសការការពារអណ្តើកហ្លួង និងក្រពើត្រី ដែលជាប្រភេទសត្វ ជិតផុតពូជឱ្យនៅគង់វង្ស ស្ថិតនៅខេត្តព្រះសីហនុ និងខេត្តកោះកុង។
លោកបានបន្តថា ការឈានទៅចុះកិច្ចព្រមព្រៀងនេះឡើង គឺដើម្បីឱ្យសហគមន៍ទាំង៥ ដែលបានចុះកិច្ចព្រមព្រៀងចូលរួមការពារ នូវកន្លែងនេសាទក្នុងសហគមន៍របស់ខ្លួនឱ្យបានល្អប្រសើរ ដូចជាការចុះល្បាតជាប់ជាប្រចាំ ទប់ស្តាត់ការនេសាទខុសច្បាប់ គ្រប់ប្រភេទ ជាពិសេសការពារ សត្វអណ្តើកហ្លូងនិងក្រពើត្រីដែលជាសត្វកំពុងរងគ្រោះជិតផុតពូជជាសកលផងដែរ។ លោកបានបញ្ជាក់ថា «និយាយរួមទៅកិច្ចព្រមព្រៀងរបស់យើង យើងធ្វើការជាមួយសហគមន៍ទិសដៅសំខាន់យើងផ្តោតសំខាន់ ខ្លាំងនោះការអភិរក្សសត្វអណ្តើកហ្លូង និងក្រពើត្រី ជាពិសេសធនធានជលផល ដូចជាប្រភេទត្រីផ្សេងៗទីជម្រកនៅតាម ព្រៃលិចទឹកនេះ ជាចំណុចដែលយើងធ្វើការងារជាមួយពួកគាត់។ ហើយមួយទៀតយើងចងក្រងជួយគាត់ក្រោមការដឹកនាំរបស់រដ្ឋបាលជផលចង់ឱ្យពួកគាត់មានសិទ្ធិគ្រប់គ្រាន់ពេលដែលបង្កើត សហគមន៍នេះហើយមានការទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋាន រដ្ឋបាលជលផលក្រសួងកសិកម្ម ដែលគាត់ការពារធនធាន ដោយខ្លួនឯង»។
លោកបានបន្ថែមថា ក្នុងចំណោមសហគមន៍នេសាទទាំង៥នេះ មានសហគមន៍នេសាទមួយស្ថិតនៅក្នុងឃុំចំការហ្លួង និងឃុំ កំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ និងសហគមន៍នេសាទចំនួន ៤ទៀត ស្ថិតនៅក្នុងឃុំបឹងព្រាវនិងឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុងដែលបានចុះកិច្ចព្រមព្រៀងចូលរួមការពារធនធានធម្មជាតិជីវចម្រុះ នៅក្នុងសហគមន៍នេសាទ របស់ពួកគាត់ផ្ទាល់តែម្តង៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ