ថ្ងៃច័ន្ទ ទី១៩ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ កម្លាំងមហាជន
មន្ទីរពេទ្យជ័យជំនះ ចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំង ស៊ីណូវ៉ាក់ ជូនមន្ត្រីរាជការ តាមបណ្តាមន្ទីរអង្គភាពជុំវិញខេត្ត
Thu,01 April 2021 (Time 06:07 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 8នាក់)

ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ នៅមន្ទីរពេទ្យជ័យជំនះ ក្រុងតាខ្មៅ ខេត្តកណ្តាល បានចាប់ផ្តើមយុទ្ធនាការរបស់ខ្លួនក្នុងការចាក់វ៉ាក់សាំង ស៊ីណូវ៉ាក់ ជូនដល់មន្ត្រីរាជការតាមបណ្តាមន្ទីរអង្គភាពជុំវិញខេត្ត ដែលមានរយៈពេល ១៥ថ្ងៃ ដោយចាប់ពីវេលាម៉ោង ៨ព្រឹកថ្ងៃនេះតទៅ។
ការបើកយុទ្ធនាការនាព្រឹកនេះដែរ លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្តាល និងសហការី បានចុះពិនិត្យការចាក់វ៉ាក់សាំងនៅមន្ទីរពេទ្យបង្អែកជ័យជំនះ និងបានធ្វើការណែនាំ ដល់គ្រូពេទ្យឱ្យយកចិត្តទុកដាក់ខ្ពស់លើការងារនេះ។ ជាពិសេសត្រូវពិនិត្យឱ្យបានល្អិតល្អន់លើសុខភាពមន្ត្រីដែលមកចាក់ ហើយត្រូវមានក្រមសីលធម៌វិជ្ជាជីវៈឱ្យបានខ្ពស់ ដោយប្រើកាយវិការឱ្យបានសមរម្យទៅកាន់ពួកគាត់។
ក្នុងការចុះពិនិត្យនេះ លោកជំទាវអភិបាលរងខេត្ត បានមានប្រសាសន៍ណែនាំ សម្របសម្រួល ដល់មន្ត្រី ដែលបានអញ្ជើញមក ចាក់វ៉ាក់សាំង នាពេលនេះ ត្រូវអនុវត្តតាមការណែនាំ ៣កុំ ៣ការពារ របស់រាជរដ្ឋាភិបាល ក៏ដូចជា វិធានការការពាររបស់ ក្រសួងសុខាភិបាល ដោយរក្សាគម្លាត និងលាងដៃជាមួយ អាល់កុល ឬ សាប៊ូ ឲ្យបានញឹកញាប់។ និងបានយកចិត្តទុកដាក់លើវិធានទប់ស្កាត់ការចម្លងជំងឺផងដែរ ដោយមានការពាក់ម៉ាស់ វ៉ាស់កម្តៅ បាញ់អាល់កុល និងរក្សាគម្លាតជាដើម។
សូមបញ្ជាក់ថា៖ មន្ត្រីរាជការដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំងនាព្រឹកនេះមានចំនួន ២៦៥នាក់ និងពេលរសៀលមានចំនួន ១៥០នាក់ ដែលមកពីមន្ទីរសាធារណះការខេត្តកណ្តាល មន្ទីរផែនការខេត្ត និងមន្ត្រីEDC ក្រុងតាខ្មៅ។
-សម្រាប់ថ្ងៃទី២ រួមមាន៖រដ្ឋបាលខេត្ត មន្ទីរទំនាក់ទំនងរដ្ឋសភាព ព្រឹទ្ធសភា និងអធិការកិច្ច មន្ទីរធម្មការ និងសាសនា មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវះ ។
-ថ្ងៃទី៣ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា មន្ទីរទេសចរណ៍ សាខារតនាគារ សាខាធនាគារជាតិ មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ សាខាពន្ធដា មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មន្ទីរ ដ.ន.ស.ស ពន្ធនាគារខេត្ត។
-ថ្ងៃទី៤ មន្ទីរធនធានទឹកនិងឧតុនិយម មន្ទីររ៉ែ និងថាមពល មន្ទីរបរិស្ថាន មន្ទីរអភិវឌ្ឍជនបទ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។
-ថ្ងៃទី៥ មនកទីរកិច្ចការនារី សាខាគយ និងរដ្ឋាករ សាលាដំបូង មន្ទីរឧស្សាហកម្ម បច្ចេកវិទ្យា វិទ្យាសាស្ត្រ នវានុវត្តន៍ មន្ទីរមុខងារសាធារណះ មន្ទីរពាណិជ្ជកម្ម សាខា ប.ស.ស មន្ទីរព័ត៌មាន។
-ថ្ងៃទី៦ ព្រះសង្ឃ និវត្តន៍ជន អតីតយុទ្ធជន និងអ្នកផ្សារ អ្នករត់តាក់ស៊ី រត់កង់បី ម៉ូតូឌុប សេវាករ និងសាឡន កាត់សក់។

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ខ្មែរថ្ងៃនេះ)

វីដែអូ