ថ្ងៃច័ន្ទ ទី១៦ ខែកញ្ញា ឆ្នាំ២០៥០
ចាងហ្វាងការផ្សាយ លោកយឹម ធួក
ព័ត៌មានថ្មីបំផុត
ពិធីសំណេះសំណាល និងផ្ដល់រង្វាន់ជូនសិស្សថ្នាក់ទី១២ នៃវិទ្យាល័យ ហ៊ុន សែន ពាមជីកង ហ៊ុន សែន ខ្ចៅ និង ហ៊ុន សែន កងតាណឹង ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា **|** បន្ទាប់ពីធ្វើការស្រាវជ្រាវយ៉ាងយ៉ាងហ្មត់ចត់និងទទួលបបទបញ្ជារផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សំ ណាង ស្នងការនគរបាលខេត្តតាកែវ បានបង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្ម **|** កម្ពុជា​-វៀតណាម​-ឡាវ​ បេីកកិច្ចប្រជុំប្រចាំឆ្នាំថ្នាក់រដ្ឋមន្រ្តីត្រីភាគី   ទ្វេភាគីលើកទី១៨ ស្តីពីកិច្ចសហ​ប្រតិបត្តិការត្រួតពិនិត្យគ្រឿងញៀន **|** អគ្គិភ័យឆាបឆេះ ផ្សារទំនើបត្បូងពេជ្រ នៅសង្កាត់ទន្លេបាសាក់ខណ្ឌចំការមនបណ្តាលមកពីឆ្លងចរន្តអគ្គិសនី **|** លោក កែ សុខន មេប៉ុស្តិ៍នគរបាល វាលរេញ បាញ់គំរាមជនសង្ស័យ ផ្លាតគ្រាប់កាំភ្លើង ​ត្រូវចំស្រ្តីចំណាស់ម្នាក់ស្លាប់ **|** ស្នងការនគរបាលខេត្តតាកែវ ជម្រុញឲ្យនគរបាលនៅជាប់នឹងមូលដ្ឋាន ត្រូវចុះសួរសុខទុក្ខប្រជាពលរដ្ឋដល់ខ្នងផ្ទះ ដើម្បីបង្កើនការគ្រប់គ្រងនិងមានទំនាក់ទំនងល្អ **|** ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំពិភាក្សាបញ្ហាប្រឈមកង្វះទឹកស្អាតប្រើប្រាស់ជូនប្រជាពលរដ្ឋក្នុងក្រុងព្រះសីហនុ **|** ប្រជាពលរដ្ឋ​៣៣គ្រួសា​ ត្រូវ​រុះរើ​ផ្ទះ​ជា​បន្ទាន់​ គេចចេញ​ពី​ការ​បាក់​ច្រាំង​ទន្លេ​ នៅ​ស្រុក​ស្រីសន្ធរ​ ទទួល​បាន​អំណោយ​ពីអភិបាលខេត្ត​កំពង់ចាម​ **|** ឯកឧត្តម ឧត្តមសេនីយ៍ទោ ច័ន្ធ សុភត្រ្តាមេបញ្ជាការតំបន់សឹករងព្រះវិហារលើកទឹកចិត្តយោធិនត្រៀមចូលសោធននិវត្តន៍ **|** ក្រុមប្រឹក្សាខេត្តព្រះវិហារបានបើកកិច្ចប្រជុំសាមញ្ញរបស់ខ្លួនលើកទី៤ អាណត្តិទី៣ **|** រថយន្ត១គ្រឿងដឹកសាច់ជ្រូកល្មើសច្បាប់ពីប្រទេសថៃត្រូវបានបង្ក្រាបនៅក្នុងខេត្តបន្ទាយមានជ័យ **|** បើករថយន្តឆ្លងផ្លូវត្រូវបុរសម្នាក់ជិះម៉ូតូបុកពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់ ឯរថយន្តបើករត់ត្រូវសត្ថកិច្ចចាប់បាននៅខណ្ឌ៧មករា **|** អាជ្ញាធរខេត្តកំពង់ចាម ​ប្រេីប្រាស់​សាឡង់៥គ្រឿង​ អូស​អាងហែលទឹកសិប្បនិមិ្មត ដាច់ខ្សែទេីនៅស្ពានកោះប៉ែន ចេញពីកន្លែងកើតហេតុ **|** ចំណុចប្រសាសន៍សំខាន់ៗរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ព ជើងគោក ថ្លែងក្នុងពិធីបេីកវគ្គហ្វឹកហ្វឺនបំប៉នជំនាញភស្តុភារ កងទ័ពជេីងគោកឆ្នាំ២០១៩ **|** របងដែលត្រូវអាជ្ញាធរខេត្តតាកែវអះអាងថា ជាងធ្វើខុសបច្ចេកទេសនោះ ត្រូវបានវាយកំទេច បានសម្រេច **|** ឯកឧត្ត ម  គីម រិទ្ធី អភិបាលរងខេត្តកណ្តាល បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការផ្សារ ហ៊ុន សែន អង្គស្នួ​ល ជាសាធារណៈ **|** ឯកឧត្តម អភិបាលខេត្តត្បូងឃ្មុំ នាំយកអំណោយទៅចែកជូនពលរដ្ឋ៣៤គ្រួសារដែលទឹកជន់លិចចូលផ្ទះ នៅស្រុកអូររាំងឪ គណៈជាង១ពាន់គ្រួសារ នៅស្រុក២ទៀត បានជន្លៀសទៅស្នាក់នៅទីទួលសុវត្ថិភាព **|** ករណីឃាតកម្មមួយករណីនៅចំណុចវាលស្រែ ស្ថិតក្នុងភូមិព្រៃតាឡូយ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ **|** ករណីគ្រោះថ្នាក់ចរាចរណ៍ ម៉ូតូនិងម៉ូតូ ២គ្រឿងបុកគ្នា បណ្ដាលឲ្យរបួសធ្ងន់ស្រាលចំនួន០៣នាក់ **|** លោកឧត្តមសេនីយត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តកណ្តាល បានដាក់បទបញ្ជា យ៉ាងមុឺងម៉ាត់ដល់ មន្រ្តី របស់ខ្លួន ត្រូវត្រៀមកម្លាំង និងមធ្យោបាយ គ្រឿងបំពាក់ យោធបរិក្ខារ គ្រប់បែបយ៉ាង ដើម្បីអន្តរាគមន៍ ចុះជួយ ប្រជាពលរដ្ឋ រងគ្រោះ ដោយគ្រោះមហន្តរាយ ផ្សេងៗដែលកើតមាន ឡើងជាយថាហេតុ **|**
ពិធីសំណេះសំណាល និងផ្ដល់រង្វាន់ជូនសិស្សថ្នាក់ទី១២ នៃវិទ្យាល័យ ហ៊ុន សែន ពាមជីកង ហ៊ុន សែន ខ្ចៅ និង ហ៊ុន សែន កងតាណឹង ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា
Sun,15 September 2019 (Time 03:21 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 1នាក់)

ខេត្តកំពង់ចាម ៖ ម៉ូតូ​ថ្មី ​រួម​ជាមួយ​អំណោយ​មួយ​ចំនួន​របស់​ថ្នាក់​ដឹកនាំ ត្រូវ​បាន​​ប្រគល់​ជូនដល់សិស្សឆ្នើម​ក្នុងវិទ្យាល័យចំនួ​ន​៣​ ក្នុងស្រុកកងមាសខេត្តកំពុងដែលទទួលបានលទ្ធផលល្អក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង១៩ សីហា ២០១៩ ដើម្បីជាការលើកទឹកចិត្តប្អូនៗ ដែលបានខិតខំប្រឹងប្រែងរៀនសូត្រ ក្លាយ​ជា​សិស្ស​ឆ្នើម ដែលអនាគតនឹងក្លាយជាសសរទ្រូងដ៏រឹងមាំសម្រាប់ប្រទេសជាតិ។កម្មវិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកី​ឡា ។ ក្នុងឱកាសនោះ​ឯកឧត្ដមរដ្ឋមន្ត្រីបានមានប្រសាសន៍ទៅកាន់សិស្សានុសិស្សថា ឱ្យ​តែ​ប្រឹងប្រែង​ច្បាស់​ជា​បាន​សម្រេច    ។ ឯកឧត្ដមក៏បានថ្លែងអំណរគុណចំពោះប្អូនៗ សិស្សានុសិស្ស​ដែល​បាន​ខិតខំប្រឹងប្រែង​រៀនសូត្រ រហូតទទួលបានជោគជ័យក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ព្រមទាំងលោកគ្រូអ្នកគ្រូមាតាបិតាអាណាព្យាបាលសិស្សស្ម័គ្រចិត្ត និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមចំណែកក្នុងការជំរុញការសិក្សារបស់ប្អូនៗសិស្សានុសិស្ស ៕

បន្ទាប់ពីធ្វើការស្រាវជ្រាវយ៉ាងយ៉ាងហ្មត់ចត់និងទទួលបបទបញ្ជារផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សំ ណាង ស្នងការនគរបាលខេត្តតាកែវ បានបង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្ម
Sun,15 September 2019 (Time 02:30 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 730នាក់)

ខេត្តតាកែវ ៖ បន្ទាប់ពីធ្វើការស្រាវជ្រាវយ៉ាងយ៉ាងហ្មត់ចត់និងទទួលបបទបញ្ជារផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សំ ណាង ស្នងការនគរបាលខេត្តតាកែវ  នៅថ្ងៃសៅរិ៍ ១រោច ខែភទ្របទឆ្នាំកុរឯស័កព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ខែកញ្ញា ឆ្នាំ ២០​១​៩​​ វេលាម៉ោង១៦ៈ៣០នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកត្រាំកក់ សហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល លាយ​បូ​រ​ ដឹកនាំបញ្ជាដោយលោកវរសេនីយ៍ឯក ឌុក ធីយ៉ា អធិការនគរបាល ស្រុកត្រាំកក់ បានបង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្មមួយករណីនៅចំណុច ផ្លូវខេត្តលេខ២២ ស្ថិតនៅ ភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ។​ដោយឃាត់ជនសង្ស័យចំនួន០១នាក់មាន ឈ្មោះហុឹម និត ភេទប្រុសអាយុ ៣៩ ឆ្នាំ ទីលំនៅបច្ចុប្បន្នរស់នៅ ភូមិសំបួរ សង្កាត់រការក្នុង ក្រុងដូនកែវ ក្រោយពីធ្វើការឃាត់ខ្លួនសមត្ថកិច្ចឆែកឆេរនិងដកហូតបានម៉្សៅក្រាមពណ៌សថ្លាចំនួន២២កញ្ចប់ តូច និង ទូរស័ព្ទដៃ ចំនួន១គ្រឿង និងម៉ូតូ១គ្រឿង និងប្រដាប់វេចខ្ចប់មួយចំនួន ទៀត ។​បច្ចុប្បន្ន ជនសង្ស័យខាងលើ និងវត្ថុតាងកងកម្លាំងជំនាញកំពុង ធ្វើការសាកសួររកបក្ខពួកបន្ថែមនិងចាត់ចែងទៅតា​ម​និតិវិធីនៃច្បាប់ ៕

កម្ពុជា​-វៀតណាម​-ឡាវ​ បេីកកិច្ចប្រជុំប្រចាំឆ្នាំថ្នាក់រដ្ឋមន្រ្តីត្រីភាគី   ទ្វេភាគីលើកទី១៨ ស្តីពីកិច្ចសហ​ប្រតិបត្តិការត្រួតពិនិត្យគ្រឿងញៀន
Sat,14 September 2019 (Time 03:31 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 730នាក់)

រដ្ឋធានីហាណូយ​ ៖ ពីថ្ងៃទី១១-១២ ខែកញ្ញា ឆ្នាំ២០១៩  ឯកឧត្តមនាយឧត្តម​សេនីយ៍ជួន សុវណ្ណ អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធ​​ប្រ​ឆាំងគ្រឿងញៀន​ អមដំណើរដោយ ឯកឧត្តម​នាយ​ឧត្តម​​សេនីយ៍មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធ​​ប្រឆាំង​គ្រឿង​​​ញៀន​  បានដឹកនាំប្រតិភូកម្ពុជា​ ដែលមានសមាសភាពជា​មន្រ្តី​ជាន់​ខ្ពស់ ជាតំណាង​ក្រសួងសុខាភិបាល ក្រសួង​សង្គមកិ​ច្ច អតីតយុទ្ធជន​ និងយុវនីតិសម្បទា​ អគ្គស្នង​ការដ្ឋាននគរ​បាលជាតិ កងរាជអាវុធហត្ថលើផ្ទៃប្រទេស មន្ទីរប្រឆាំង​គ្រឿង​ញៀន អភិបាលរងប្រធានលេខាធិការដ្ឋានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តជាប់ព្រំដែនកម្ពុជា-ឡាវ និងកម្ពុជា-វៀត​ណា​ម​ និងស្នងការរង​នគរបាលខេត្តជាប់ព្រំដែន កម្ពុជា-ឡាវ និងកម្ពុជា-វៀតណាម​ សរុបចំនួនជាង៣០នាក់​ ទៅចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំថ្នាក់រដ្ឋមន្រ្តី ត្រីភាគីទ្វេភាគីលើកទី១៨​កម្ពុជា​-ឡាវ-វៀតណាមស្តីពីកិច្ចសហ​ប្រតិបត្តិត្រួតពិនិត្យគ្រឿងញៀនត្រូវ​បាន​រៀបចំ​ឡើង​នៅ​រដ្ឋធានីហាណូយប្រទេសវៀតណាម ។​កិច្ចប្រជុំ​ធ្វេីជាទៀងទាត់ផ្លាស់ប្តូរវេនធ្វេីម្ចាស់ផ្ទះ​ ហេីយកិច្ចប្រជុំលេីកទី១៨​នេះបានធ្វើការពិនិត្យ ពិភាក្សា លើបញ្ហាជារួមមួយចំ​នួ​នដូចជា៖១.សភាពការណ៍គ្រឿងញៀននិង ស្ថានភាពបទល្មើស​គ្រឿង​ញៀនក្នុងប្រទេសទាំងបីពិសេសនៅតាមតំបន់ព្រំដែន​២.លទ្ធផល នៃកិច្ចសហប្រតិបត្តិការ និងការជួយគ្នាទៅវិញទៅមកលើជំនាញសំខាន់ៗរួមមាន៖-អប់រំផ្សព្វផ្សាយ-អនុវត្តច្បាប់-ការព្យាបាលស្តារនីតិសម្បទា-ការស៊េីបអង្កេត​រួមគ្នា និងការចែករំលែកផ្លាស់ប្តូរព័ត៌មានឱ្យគ្នាទៅវិញទៅមក៣.កិច្ចសហការបង្រ្កាបបទល្មើសគ្រឿងញៀន​តាមបណ្តាយព្រំដែនក្នុងពេលកន្លងមក៤.ការផ្ទៀងផ្ទាត់ និងពិនិត្យព័ត៌មាន, ការបង្កើតករណី​ស៊ើប​អង្កេត​​គ្រឿង​ញៀនដោយផ្អែកលើបញ្ជីឯកសារ​, ការកត់ត្រា​មុខស ញ្ញាសង្ស័យដែលបានផ្តល់ដោយប្រទេសសមាជិក​៥.អនុសាសន៍ និងការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុង​ពេល​អនា​គត ។

អគ្គិភ័យឆាបឆេះ ផ្សារទំនើបត្បូងពេជ្រ នៅសង្កាត់ទន្លេបាសាក់ខណ្ឌចំការមនបណ្តាលមកពីឆ្លងចរន្តអគ្គិសនី
Sat,14 September 2019 (Time 03:21 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 730នាក់)

ភំ្នពេញ ៖ នៅវេលាម៉ោង៥និង៤៥នាទីថ្ងៃទី១៤ ខែកញ្ញាឆ្នាំ២០១៩មានអគ្គិភ័យឆាបឆេះមួយកន្លែង បណ្តាលមកពីឆ្លងចរន្តអ​គ្គិ​ស​នីនៅផ្សារទំនើបត្បូងពេជ្រ,ភោជនីយ៍ដ្ឋានម៉ីវៃធានតាំង និងភោជនីយ៍ដ្ឋាន HAN SHENG ស្ថិតនៅ ក្រុ​មទី៧៨ ភូមិ១៤ ស​ង្កា​ត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។តាមរបាយការណ៍បានឲ្យដឹងថា ម្ចាស់ទី១ ឈ្មោះៈ Wang Liang ភេទប្រុស អាយុ៣៥ឆ្នាំ (ជនជាតិចិន) មុខរបរៈ ម្ចាស់ភោជ​នីយ៍​ដ្ឋា​​​ន HAN SHENG ​ ។ ម្ចាស់ទី២ ឈ្មោះ : Xia You Zeng ភេទប្រុស អាយុ៣៣ឆ្នាំ (ជនជាតិចិន) មុខរបរៈ ម្ចាស់ផ្សារទំនើបត្បូងពេជ្រ ។ម្ចាស់ ទី៣ ឈ្មោះ : Xu kang ju ភេទប្រុស អាយុ ៣៧ឆ្នាំ (ជនជាតិចិន) មុខរបរៈ  ម្ចាស់ភោជនីយ៍ដ្ឋានមុីវៃធានតាំង ។មូលហេតាមការសន្និដ្ឋានរបស់សមត្ថកិច្ចបានឲ្យដឹងថា ករណីឆាបឆេះនេះ បណ្តាលមកពី ឆ្លងចរន្តអគ្គិសនី ។ តាមរបាយការណ៍បានឲ្យដឹងទៀតថា -ប្រភេទសំណង់ : អាគារសង់ពីបេតុងប្រក់ស័ង្កសី ទំហំ 28ម៉ែត្រ x 30ម៉ែត្រ ។ -ឆេះខូចខាតសម្ភារ: : ឆេះម៉ាស៊ីនត្រជាក់ចំនួន 13គ្រឿង សម្ភារ:ប្រេីប្រាស់នៅក្នុងភោជនីយដ្ឋាន អស់ប្រហែល50% និងពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកនៅក្បែរខាងឡើយ ។តាមរបាយការណ៍បានឲ្យដឹងថា - រថយន្តការិយាល័យអគ្គិភ័យ : ចំនួន 12គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន 15ឡាន ស្មេីនឹង60ម៉ែត្រគូប ។ - រថយន្តជំនួយកងរាជអាវុធហត្ថរាជធានីភ្នំពេញចំនួន 02គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន 02ឡាន ស្មើនឹង 08ម៉ែត្រគូប ។ - រថយន្តជំនួយក្រុមហ៊ុនOCICទីក្រុងកោះពេជ្រចំនួន 04គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន 08ឡាន ស្មើនឹង 24ម៉ែត្រគូប ។ - ពន្លត់ចប់ : នៅម៉ោង07:30នាទីព្រឹកនាថ្ងៃទីខែឆ្នាំដដែល៕

លោក កែ សុខន មេប៉ុស្តិ៍នគរបាល វាលរេញ បាញ់គំរាមជនសង្ស័យ ផ្លាតគ្រាប់កាំភ្លើង ​ត្រូវចំស្រ្តីចំណាស់ម្នាក់ស្លាប់
Sat,14 September 2019 (Time 03:05 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 730នាក់)

ខេត្តព្រះសីហនុ ៖  ស្រ្តីវ័យចំណាស់ម្នាក់ បានស្លាប់ភ្លាមក្រោយ ពេលបញ្ជូនទៅមន្ទីរពេទ្យបន្ទាប់ពីត្រូវគ្រាប់ភ្លើងរបស់លោកមេប៉ុស្តិ៍នគរបាលឃុំវាលរេញ ។ហេតុការណ៍ខាងលើនេះ កើតឡើងកាលពី​វេលាម៉ោង១១យប់​ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ នៅ ចំណុចក្រោយផ្សារវាលរេញ លើផ្លូវរថភ្លើង ស្ថិតក្នុងភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។សមត្ថកិច្ចនគរបាលមូលដ្ឋានបានឲ្យដឹងថា:មុនពេលកើតហេតុ លោក កែ សុខន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំវាលរេញដែល មា​នទីលំនៅភូមិព្រៃនប់១ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បាន​ដឹកនាំកម្លាំង២នាក់​ មន្ត្រីប៉ុស្តិ៍ម្នាក់ និងប្រជាការពារម្នា​ក់ រួមជាមួយអាវុធអាការ២ដើម បានចេញល្បាតក្នុងភូមិសាស្ត្ររបស់ខ្លួន ដល់ចំណុចកើតហេតុខាងលើបានប្រទះ ជនស​ង្ស័​យ​ម្នាក់ កាន់កាបូបគួរអោយសង្ស័យ ក៏ឃាត់សួរនាំ ពេលកំពុងឆែកឆេរមើលកាបូប ជនសង្ស័យក៏រត់គេចខ្លួន ហើយលោកនាយប៉ុស្តិ៍រូបនេះ បានបាញ់ចុះក្រោម ដើម្បីបង្អាក់ជនសង្ស័យនាំឲ្យផ្លាតគ្រាប់ទៅត្រូវស្ត្រីម្នាក់ឈ្មោះ ទូច សុខ អាយុ៦០ឆ្នាំ មានទីលំនៅកើតហេតុ ដែលអង្គុយក្បែរនោះ បណ្តាលអោយរងរបួសធ្ងន់ហើយក៏បានបញ្ជូនទៅមន្ទីរពេទ្យរួចក៏បានស្លាប់ភ្លាមៗ ។ក្រោយកើតហេតុកម្លាំងកម្លាំងកងរាជអាវុធហត្ថ​ស្រុក បានចុះដល់កន្លែងកើតហេតុផងដែរ រីឯមេប៉ុស្តិ៍ដែលបង្កបានរត់គេចខ្លួនបាត់ភ្លាមៗក្នុងគ្រានោះ ចំណែកសាកសពស្ត្រីរងគ្រោះ ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។សមត្ថកិច្ចបង្ហើបឲ្យដឹងទៀតថាៈបច្ចុប្បន្ននេះសមត្ថកិច្ចបើកការស៊ើបអង្កេតដើម្បីនាំខ្លួនជនបង្កយកមកសាកសួរ។សូមបញ្ជាក់ថាៈ ហេតុការណ៍ខាងលើនេះ កើតឡើងកាលពី​វេលាម៉ោង១១យប់​ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ នៅ ចំណុចក្រោយផ្សារ​វា​លរេញ លើផ្លូវរថភ្លើង ស្ថិតក្នុងភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ៕

ស្នងការនគរបាលខេត្តតាកែវ ជម្រុញឲ្យនគរបាលនៅជាប់នឹងមូលដ្ឋាន ត្រូវចុះសួរសុខទុក្ខប្រជាពលរដ្ឋដល់ខ្នងផ្ទះ ដើម្បីបង្កើនការគ្រប់គ្រងនិងមានទំនាក់ទំនងល្អ
Fri,13 September 2019 (Time 01:20 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 729នាក់)

ខេត្តតាកែវ ៖ ស្នងការនគរបាលខេត្តតាកែវ លោកឧត្តមសេនីយ៏ទោ សុខ សំណាង បានជម្រុញអោយនគរបាលនៅជាប់នឹងមូ​លដ្ឋានត្រូវចុះសួរសុខទុក្ខប្រជាពលរដ្ឋដល់ខ្នងផ្ទះដើម្បីបង្កើនការគ្រប់គ្រងនិងមានទំនាក់ទំនងល្អ រវាងសមត្ថកិច្ចនិងពលរដ្ឋ ។ ចាប់ពីពេលនេះតទៅនគរបាលទាំងអស់ត្រូវតែមានទំនាក់ទំនងល្អជាមួយនិងប្រជាពលរដ្ឋ មិនមែនទៅសំដែងរិទ្ធអោយព​លរ ដ្ឋខ្លាចរអានោះទេ ដែលទង្វើនេះបង្ហាញអោយឃើញពីភាពអសកម្ម និងការគ្រប់គ្រងផ្ទាល់របស់នគរបាលនៅមូលដ្ឋានមានការអន់ថយ មិនតែប៉ុណ្ណោះគឺបានធ្វើអោយប្រជាពលរដ្ឋទាំងនោះអស់ជំនឿលើសមត្ថកិច្ចថែមទៀត ដូច្នេះគ្រប់អធិការដ្ឋាន គ្រប់ប៉ុ​ស្តិ៍នគរបាលទាំង ១០០ នៅក្នុងខេត្តត្រូវតែមានសកម្មភាពរស់រវើកលើការទំនាក់ទំនង យល់ដឹងពីសុខទុករបស់ពួកគាត់ ពីការខ្វះខាត អំពីការខ្លាចរអារបស់គាត់ ដែលក្នុងនាមយើងជាសមត្ថកិច្ចត្រូវតែបំពេញលើចំនុចចន្លោះប្រហោងទាំងនេះ ដើម្បីធ្វើ​អោ​យពលរដ្ឋកាន់តែមានជំនឿមកលើសមត្ថកិច្ចនគរបាលរបស់យើង ។ ថ្លែងបែបនេះគឺក្នុងពេលដែលលោកឧត្តមសេនីយ៏ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវអញ្ជើញចូលរួមបើកកិច្ចប្រជុំបូកសរុបសភាពការណ៍និងលទ្ធផលកិច្ចប្រតិបត្តិការរក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គមប្រចាំខែសីហានិងលើកទិសដៅអនុវត្តបន្តខែកញ្ញាឆ្នាំ ២០១៩ នៅថ្ងៃទី ១២ ខែកញ្ញាឆ្នាំ ២០១៩ នេះដែរ។ទន្ទឹមនិងមានដាក់ផែនការជម្រុញដល់នគរបាលខាងលើនោះដែរ លោកឧត្តមសេនីយ៍ទោសុខសំណាងស្នងការខេត្តតាកែវក៏បានលើកទឹកចិត្ត និងបង្ហាញអំពីស្នាដៃចំពោះការងារគំរូ របស់មេប៉ុស្តិ៍ដែលបានខិតខំប្រឹងអនុវត្តលើការងារនេះបានល្អប្រសើរ គឺ ត្រូវតែយកចិត្តទុកដាក់ និងបង្កើននូវសមត្ថភាពរបស់ខ្លួន បន្ថែមទៀត ជាមួយនិងការទំនាក់ទំនងល្អជាមួយនិងប្រជាពលរដ្ឋ។លោកស្នងការបានបន្តថា ចំពោះការប្រជុំលើវេទិការសាធារណៈ នគរបាលគ្រប់រូបត្រូវលើកយកមកបង្ហាញដល់ប្រជាលរដ្ឋអំពី​ផ​ល​ប៉ះពាល់ចំពោះបញ្ហាគ្រឿងញៀន និងការគោរពច្បាប់ចរាចរណ៏ផ្លូវគោក នៅពេលធ្វើតំណើរនៅលើដងផ្លូវ ដើម្បីអោយពួកគា​ត់​បានយល់ដឹងកាន់តែច្បាស់ អំពីសុវត្តិភាពរបស់ខ្លួន ។ក្នុងឱកាសនោះ​ដែរលោក ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគ​រ​បាលខេត្តតាកែវ បានផ្តាំផ្ញេី និង ណែនាំដល់លោក​ លោកស្រីស្នងការរង​ លោកអធិការនគរបាលក្រុង​ ស្រុក លោកនាយប៉ុស្តិ៍នគ​របា​លច្រកទ្វារទ្វេភាគី​ លោកនាយប៉ុស្តិ៍ការពារព្រំដែន​ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ​ សង្កាត់​ ត្រូវបង្កេីនកិច្ចការពារស​ន្តិសុខ​ សណ្តាប់ធ្នាប់​ និងសុវត្ថិភាពសង្គមជូនប្រជាពលរដ្ឋ​ និងអនុវត្តឱ្យបានសកម្មនូវគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព​ ដេីម្បីកាត់បន្ថយបទល្មេីសគ្រប់ប្រភេទ​ ជាពិសេសក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌនាពេលខាងមុខនេះជាទីបញ្ចប់លោក​ឧ​ត្តមសេនីយ៍ទោសុខសំណាង បានប្រគល់ប័ណ្ណសរសេីរដល់អង្គភាពដែលមានស្នាដៃឆ្នេីមប្រចាំឆ្នាំ២០១៨​ ចំនួន៧៣អង្គភាពផ​ង​ដែរ  ៕

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំពិភាក្សាបញ្ហាប្រឈមកង្វះទឹកស្អាតប្រើប្រាស់ជូនប្រជាពលរដ្ឋក្នុងក្រុងព្រះសីហនុ
Fri,13 September 2019 (Time 01:01 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 729នាក់)

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំពិភាក្សាបញ្ហាប្រឈមកង្វះទឹកស្អាតប្រើប្រាស់ជូនប្រជាពលរដ្ឋក្នុងក្រុងព្រះសីហនុ ដោយមានការចូលរួមពីលោកឧញា កុក អាន ប្រធានក្រុមហ៊ុនអានកូរ (វ៉ធើរសឹបផ្លាយ) ប្រចាំខេត្តព្រះសីហនុ និងមន្ត្រីជំនាញ នៅសាលាខេត្តព្រះសីហនុ ។ លោកឧកញ៉ា កុក អាន ប្រធានក្រុមហ៊ុន អានកូ (វ៉ធើរសឹបផ្លាយ) បានបញ្ជាក់ថា ក្រុមហ៊ុនបាននឹងកំពុងបង្កើនការតបណ្តាញទុយោមេមានមុខកាត់ចាប់ពី ៤០០ រហូតដល់ ៦០០ ជាច្រើនខ្សែ និងបង្កើនការសាងសង់អាងផលិតទឹករហូតដល់ ១០០.០០០ម៉ែត្រគីប និងបន្តចែកចាយទឹកមកក្នុងខេត្តព្រះសីហនុ ក្នុងមួយថ្ងៃ ១០.០០០ម៉ែត្រគីប ក្នុងឆ្នាំ២០១៦ និង ៣៥.០០០ម៉ែត្រគីប ក្នុងឆ្នាំ២០១៩ នេះ ។ បច្ចុប្បន្នក្រុមហ៊ុនមានស្ថានីយផលិតទឹកស្អាតមួយ ស្ថានីយទប់ទឹក និងចែកចាយទឹកមួយនៅជិតរោងចក្រ RCI ស្ថិតនៅសង្កាត់លេខ១ ក្រុងព្រះសីហនុ ព្រមទាំងមានគម្រោងសាងសង់ស្ថានីយទី៣ ទប់ទឹកនៅពេលខាងមុខដើម្បីបង្កើនបរិមាណទឹកចែកចាយជូនប្រជាពលរដ្ឋ និងទីតាំងអាជីវកម្មនានាក្នុងក្រុងព្រះសីហនុ និងបណ្តាស្រុកមួយចំនួន មានដូចជា ស្រុកព្រៃនប់ និងស្រុកស្ទឹងហាវ ។ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា រដ្ឋបាលខេត្ត បានរិះរកគ្រប់មធ្យាបាយ ដើម្បីដោះស្រាយកង្វល់នៃការខ្វះទឹកស្អាតប្រើប្រាស់ប្រចាំថ្ងៃជូនប្រជាពលរដ្ឋក្នុងក្រុងព្រះសីហនុ ទោះបីថារដូវភ្លៀងក៏ដោយ តែតំបន់មួយចំនួនក្នុងក្រុងព្រះសីហនុ នៅតែប្រឈមនិងខ្វះខាតទឹកស្អាតប្រើប្រាស់ប្រចាំថ្ងៃ ។ ម្យ៉ាងដោយសារតែខេត្តព្រះសីហនុ ជាតំបន់ខ្ពង់រាប មានកន្លែងខ្ពស់ខ្លះមិនមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ប្រចាំថ្ងៃ ។ ឯកឧត្តម អភិបាលខេត្ត ក៏បានជម្រុញឱ្យក្រុមហ៊ុន អានកូ (វ៉ធើរសឹបផ្លាយ) បង្កើនសមត្ថភាពផលិតទឹកស្អាតបន្តចែកចាយជូនប្រជាពលរដ្ឋក្នុងក្រុងព្រះសីហនុឱ្យបានគ្រប់ ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមនៅពេលបច្ចុប្បន្ន ។ ដោយសាររយ:ពេលពីរឆ្នាំចុងក្រោយនេះ កំណើនការអភិវឌ្ឍក្នុងក្រុងព្រះសីហនុ កើនឡើងយ៉ាងគំហុក កំណើននៃការប្រើប្រាស់ទឹកស្អាតមានការកើនឡើងផងដែរ ដែលទាមទាឱ្យក្រុមហ៊ុនបង្កើនការផលិតនិងចែកចាយបន្ថែមអាងទប់ទឹក ដើម្បីសហការជាមួយអង្គភាពរដ្ឋាករទឹកខេត្តព្រះសីហនុឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់ទឹកស្អាតនាពេលបច្ចុប្បន្ន និងទៅអនាគត ។ជាលទ្ធផលក្រុមហ៊ុន អានកូ (វ៉ធើរសឹបផ្លាយ) បានឯកភាពតាមការណែនាំរបស់អភិបាលខេត្តព្រះសីហនុ បង្កើនការផលិតផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋតាមតម្រូវការប្រើប្រាស់របស់បងប្អូនប្រជាពលរដ្ឋក្នុងក្រុងព្រះសីហនុទាំងមូល ៕

ប្រជាពលរដ្ឋ​៣៣គ្រួសា​ ត្រូវ​រុះរើ​ផ្ទះ​ជា​បន្ទាន់​ គេចចេញ​ពី​ការ​បាក់​ច្រាំង​ទន្លេ​ នៅ​ស្រុក​ស្រីសន្ធរ​ ទទួល​បាន​អំណោយ​ពីអភិបាលខេត្ត​កំពង់ចាម​
Fri,13 September 2019 (Time 12:49 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 729នាក់)

ខេត្តកំពង់ចាម ៖​ ដើម្បីដោះស្រាយការលំបាក របស់ប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩នេះ ឯកឧត្តម អ៊ុន ចា​ន់​ដា​​​ អភិបាលខេត្តកំពង់ចាម អមដំណើរដោយថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន បានអ​ញ្ជើ​ញចុះសួរសុខទុក្ខ និងនាំយកអំណោយសង្គ្រោះបន្ទាន់ ចែកជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ដោយគ្រោះទឹកជំនន់ ហើយបា​ន​រុះរើផ្ទះ ចំនួន ៣៣គ្រួសារ នៅស្រុកស្រីសន្ធរ ។តាមការបញ្ជាក់របស់អាជ្ញាធរស្រុកស្រីសន្ធរ នៅក្នុងចំណោម ឃុំទាំង១៤ នៃស្រុកស្រីសន្ធរ មានឃុំចំនួន៩ បានទទួលរងនូវផល​ប៉ះ​ពាល់ ដោយសារទឹកជន់លិច ។ ដោយឡែក ប្រជាពលរដ្ឋ ប្រមាណជាង ១០០គ្រួសារ បានកំពុងប្រឈមទៅនឹងរុះរើលំនៅដ្ឋាន ដោ​យសារការស្រុតច្រាំង ក្នុងនោះ ពលរដ្ឋ ៣៣គ្រួសារ នៅឃុំចំនួន២​ គឺឃុំកោះអណ្ដែត និងឃុំឬស្សីស្រុក បានរុះរើលំនៅដ្ឋាន រួច​រា​ល់ហើយ  ។នាឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើ និងការសាកសួរសុខទុក្ខ ពីសំណាក់​សម្តេច​អគ្គមហាសេ​នា​បតី​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និងសម្ដេចកិត្តព្រឹទ្ធបណ្ឌិត​ ប្រធានកាកបាទក្រហមកម្ពុជា ដោ​យ​ចូលរួមនូវការសោកស្ដាយ ចំពោះ ប្រជាពលរដ្ឋដែលបានទទួលរងគ្រោះ ដោយការបាក់ច្រាំងទន្លេ និងបង្ខំចិត្តផ្លាស់ចេញ​ពីទី​ក​ន្លែ​ង ដែលធ្លាប់រស់នៅនាពេលកន្លងទៅ ។ ដោយ​ឯកឧត្ដមបញ្ជាក់ថា គ្រោះធម្មជាតិនេះ គឺពុំមាននណាម្នាក់ដឹងមុនឡើយ ពោ​ល​​គឺឲ្យតែដល់ពេលវេលា គឺវានឹងបាក់ស្រុតចុះ តែម្ដង ។ ដូច្នេះ ក្នុងការចូលរួមចំណែក ដោះស្រាយក្នុងរយៈពេលខ្លី រដ្ឋបាលខេត្ត បា​នរៀបចំនូវសម្ភារៈ ក៏ដូចជា ថវិកាមួយចំនួន ដើម្បី រួមចំណែកសម្រួលបន្ទុក ទៅដល់បងប្អូន ដែលបានរុះរើលំនៅដ្ឋាន ទុកសម្រាប់ប្រើជាបណ្ដោះអាសន្ន និងជាសោហ៊ុយខ្លះៗ ក្នុងការដោះស្រាយលើកការសាងសង់លំនៅដ្ឋានថ្មី ។ ឯកឧត្ដម មានប្រសាសន៍ថា នៅពេលដែលទឹក​ហក់​ឡើង​យ៉ាងដូច្នេះ ស្ថានភាពច្រាំង បានបាក់ស្រុតក្នុងទំហំតិចតួចប៉ុណ្ណោះ ក៏ប៉ុន្តែ អ្វីដែលយើងព្រួយបារម្ភ គឺវានឹងបាក់ស្រុងខ្លាំង នារដូវទឹកសម្រកទៅវិញ ។ ដូច្នេះ ក្នុងលទ្ធភាព នៃការចូលរួមដោះស្រា​យ​លើ​​បញ្ហានេះ អាជ្ញាធរបានធ្វើផែនការស្វែងរកថវិកា ក្នុងក្របខ័ណ្ឌបច្ចេកទេស ដាក់ទៅក្រសួងធនធានទឹក ដើម្បី រៀបចំទប់កា​រ​​ពា​រនៅតាមតំបន់ដែលប្រឈមការបាក់ស្រុតច្រាំង ដែលតាមការប៉ានន់ប្រមាណ ក្នុងក្របខ័ណ្ឌទូទាំងខេត្តកំពង់ចាម គឺត្រូវចំ​ណាយថវិកា ប្រមាណជា ៦លានដុល្លារអាមេរិក ។ ទន្ទឹមនឹងនោះ យើងនឹងលើកផែនការអនុវត្ត ទៅតាមដំណាក់កាល ដោយយក ស្រុ​កចំនួន ២ គឺ ៖ ស្រុកស្ទឹងត្រង់ និងស្រុកស្រីសន្ធរ ជាចំណុចអាទិភាព មុនគេ ចំណោមក្រុង ស្រុក ប្រឈមទាំង ៦ របស់ខេត្តកំ​ព​ង់ចាម ដើម្បី ធ្វើការទប់ស្កាត់កុំឲ្យបាក់ស្រុតច្រាំង ជាបន្តទៅទៀត ។ ឯកឧត្ដមអភិបាល បានចាត់ទុកថា ការសម្រេចចិត្តរុះរើ​ទីលំ​នៅដ្ឋានរបស់បងប្អូន នាពេលនេះ គឺជារឿងត្រឹមត្រូវបំផុត ពីព្រោះថា វាបានបញ្ជៀសនូវគ្រោះថ្នាក់ផ្សេងៗ ដែលកើតមានឡើង​ដោយថាហេតុ ធ្វើឲ្យប៉ះពាល់ដល់អាយុជីវិតរបស់បងប្អូន និងក្រុមគ្រួសារ ។ នេះមានន័យថា បើបងប្អូនបានផ្លាស់ទៅកា​ន់​ទីកន្លែងផ្សេងនោះ វានឹងធ្វើ​ឲ្យ​បងប្អូនកាន់តែមានសុវត្ថិភាព និងរស់នៅដោយគ្មានអារម្មណ៍ភិតភ័យឡើយ ។ ដូច្នេះ បញ្ហាចំ​ពោះ​មុខ សូមបងប្អូនខិតខំប្រកបរបរទទួលទាន ដើម្បី ជីវភាពក្រុមគ្រួសារ ជាពិសេស ខិតខំថែរក្សាសុខភាព ឲ្យបានល្អប្រសើរ ផ​ង​ដែរ ។គូសបញ្ជាក់ផងដែរថា នាឱកាសនោះដែរ ឯកឧត្ដមអភិបាលខេត្ត និងប្រតិភូអមដំណើរ ក៏បានចែកជូននូវអំណោយ ដល់ប្រជាពលរដ្ឋទាំង ៣៣គ្រួសារ ដោយក្នុង ១គ្រួសារ ទទួល​បាន​តង់០១ ថវិកា ២០ម៉ឺនរៀល និង​ថ្នាំពេទ្យ​១កញ្ចប់​ ដើម្បីដោះស្រាយការរុះរើលំនៅដ្ឋាន ផងដែរ  ៕

ឯកឧត្តម ឧត្តមសេនីយ៍ទោ ច័ន្ធ សុភត្រ្តាមេបញ្ជាការតំបន់សឹករងព្រះវិហារលើកទឹកចិត្តយោធិនត្រៀមចូលសោធននិវត្តន៍
Fri,13 September 2019 (Time 12:31 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 729នាក់)

ខេត្តព្រះវិហារ ៖  ឯកឧត្តម ឧត្តមសេនីយ៍ទោ ច័ន្ធ សុភត្រ្តា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានលើកទឹកចិត្ត ដល់យោធិន ដែលត្រៀមចូលនិវត្តន៍ ចំនួន ២៧នាក់ និងបានជួយឧបត្ថម្ភ ថវិកាមួយចំនួនទៀតផង។ពិធិសំណេះសំណាលលើកទឹកចិត្ត ត្រូវធ្វើនៅថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០១៩ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ទោ រួមជាមួយថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ ដើម្បីផ្តល់ភាព កក់ក្ដៅដល់យោធិនចំនួន ២៧នាក់ ដែលត្រៀមចូលសោធននិវត្តន៍ តាមការកំណត់របស់ក្រសួងការពាជាតិ នៅពេលខាងមុខនេះ។ឯកឧត្តម ឧត្តមសេនីយ៍ទោ ច័ន្ធ សុភត្រ្តា បានមានប្រសាសន៍ថា ក្នុងនាមយុទ្ធមិត្តរួមសុខរួមទុកជាមួយគ្នា អរគុណដល់បងប្អូនទាំងអស់គ្នា ដែលមានគុណបំណាច់ ចំពោះជាតិមាតុភូមិ ធ្លាប់ឆ្លងកាត់សមរភូមិជាច្រើននៅក្នុងខេត្តព្រះវិហារ ដើម្បីការពារសេចក្ដីសុខសាន្តជូនប្រជាជនយើង បងប្អូនទាំងអស់គឺជាយុទ្ធមិត្តរួមសុខរួមទុកជាមួយគ្នា ដើម្បីប្រទេសជាតិ និងប្រជាជន ថ្ងៃនេះបងប្អូនត្រូវបានថ្នាក់លើត្រៀមដាក់់ឲ្យចូលសោធននិវត្តន៍ នាយទាហានមួយចំនួនទៀត ក៏ត្រូវដល់ពេលចូលនិវត្តន៍ដូចគ្នា ហើយក៏ជាឱកាសឲ្យក្មួយៗកូនចៅជំនាន់ក្រោយបន្តវេន ដែលជាទំពាំងស្នងឫស្សី ក្នុងកិច្ចការពារ ជាតិ សាសនា ព្រះមហាក្សត្រ។ឯកឧត្តម ឧត្តមសេនីយ៍ទោ ច័ន្ធ សុភត្រ្តា បាន បញ្ជាក់ថា រាជរដ្ឋាភិបាលមិនបំភ្លេចនូវគុណបំណាច់បងប្អូនទេ ចំពោះមុខនេះបងប្អូនដែលត្រូវចូលសោធននិវត្តន៍ រាជរដ្ឋាភិបាលក៏ដូចជាក្រសួងការពារជាតិ បានដំឡើងឋានន្តរស័ក្តិមួយថ្នាក់ជូនបងប្អូន មួយ​ថ្នាក់​ ហើយនិងផ្ដល់ជាកញ្ចប់ថវិកាចំនួន​៨​ខែ​នៃប្រាក់បៀវត្សផ្ទាល់ខ្លួន​ ជូន​បងប្អូន​ ដែល​បងប្អូនត្រូវចូលសោធននិវត្តន៍ផងដែរ និងបន្តបើកប្រាក់ប្រចាំខែនៅតាមធនាគារ តាមរយៈមន្ទីរសង្គមកិច្ច និងអតីតយុទ្ធជន។ដោយឡែក ពេលបងប្អូនក្លាយទៅជាអតីតយុទ្ឋជន​ ត្រូវបានគណៈកម្មាធិការ សមាគមអតីតយុទ្ធជន គ្រប់លំដាប់ថ្នាក់ នៅជួយមើលថែ ដោះស្រាយការលំបាកជូនបងប្អូនដូចជា ការដោះស្រាយជីវភាពប្រចាំថ្ងៃពេលបងប្អូនជួបការលំបាក​ មាន​ប័ណ្ណ​បេឡាជា​តិរបបសន្តិសុខសង្គម​ ដែលត្រូវ​ទៅព្យាបាលជម្ងឺ​នៅ​មន្ទីរពេទ្យ​រដ្ឋ​នានា​ដោយ​ឥតគិតថ្លៃ​ និងសាងសង់លំនៅដ្ឋានជូនបងប្អូន​ដែ​លគ្មានជម្រកស្នាក់នៅ ។ឯកឧត្តម ឧត្តមសេនីយ៍ទោ បានប្រគល់ជូនឯកសណ្ឋានលេខ៤ ចំនួន២៧សម្រាប់​ ដែលជាជំនួយឧបត្ថម្ភរបស់ក្រសួងការពារជាតិ ព្រមទាំងថវិកាមួយចំនួនទៀត ដែលជាជំនួយឧបត្ថម្ភ​ របស់សប្បុរសជនក្នុងទីបញ្ជាការតំបន់ប្រតិបត្ដិការសឹករងព្រះវិហារ ក្នុងនោះបងប្អូនអតីតយុទ្ធជន មានសេចក្តីរំភើបចិត្ត រីករាយចំពោះការគិតគូររបស់រាជរដ្ឋាភិបាលយើង ហើយសន្យាថា ពេលទៅរស់នៅមូលដ្ឋានវិញ ចូលរួមជីវភាពជាមួយប្រជាជន ក្នុងការអនុវត្តន៍គោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព និងបន្តគាំ​ទ្រ​សម្តេចតេជោ ហ៊ុន សែន ដឹកនាំប្រទេសកម្ពុជា ក្រោមដំបូលសន្តិភាព និងការអភិវឌ្ឍន៍បន្តទៅទៀតហើយនិងកុំជឿតាមពា​ក្យញុះញុងរបស់ជនអកតិមួយចំនួនតែតែមួលបង្កាច់មកដល់ប្រមុខរដ្ឋាភិបាល៕

ក្រុមប្រឹក្សាខេត្តព្រះវិហារបានបើកកិច្ចប្រជុំសាមញ្ញរបស់ខ្លួនលើកទី៤ អាណត្តិទី៣
Fri,13 September 2019 (Time 12:17 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 729នាក់)

ខេត្តព្រះវិហារ ៖  នៅព្រឹកថ្ងៃទី១២​ ខែកញ្ញា​ ឆ្នាំ២០១៩​ នៅសាលប្រជុំ​ជាន់ទី ៣​ សាលាខេត្ត​ព្រះវិហារ​ បានដំណេីរការកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្តលេីកទី៤ ​ អាណត្តិ​ទី​៣​ ក្រោមអធិបតីភាព​ ឯកឧត្តម​ ឡុង​ សុវណ្ណ​ប្រធានក្រុមប្រឹក្សាខេត្ត​ និងឯកឧត្តម​ ប្រាក់​ សុវណ្ណ​ អភិបាលខេត្តព្រះវិហារ​​ព្រមទាំងមានការចូល រួមពី​ឯកឧត្តម​ លោកជំទាវ​ សមាជិក​ សមាជិកា​ ក្រុមប្រឹក្សាខេត្ត​  ។ ឯកឧត្តម​ អភិបាលរងខេត្តព្រះវិហារ​ ​លោកនាយករដ្ឋ បាលខេត្តលោកនាយកទីចាត់ការ​ ប្រធាន​ អនុប្រធានអង្គ ភាព​ចំណុះរចនាសម្ព័ន្ធសាលាខេត្ត​ តំណាងកងកម្លាំងទាំងបី​ តំណាងប្រធានសាលាដំបូងខេត្ត​ តំណាងព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត​ លោក​ លោកស្រីប្រធាន​ អនុប្រធានមន្ទីរ​ អង្គភាព​ជុំវិញ​ខេត្ត​ អភិបាល​ ប្រធាន​ក្រុម​ប្រឹក្សាក្រុង​ ស្រុកទាំង៨​ ​។ក្រៅពីពិនិត្យអនុម័តសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី០៣ និងសេចក្តីព្រាងរបាយការណ៍ប្រចាំខែសីហា ព្រមទាំងការងារត្រៀមរៀបចំពិធីកាន់បិណ្ឌនាពេលខាងមុខនេះ ឯកឧត្តមប្រាក់ សុវណ្ណ អភិបាលខេត្ត ស្នើឲ្យគ្រប់អភិបាល ក្រុង ស្រុក មន្ទីរអង្គភាពពាក់ព័ន្ធ យក ចិត្តទុកដាក់ចុះជួយសង្គ្រោះប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយទឹកជំនន់ជាពិសេស ត្រូវស្វែងរកទីទួលសុវត្ថិភាពជូនប្រជាពលរដ្ឋ ព្រមទាំងកិច្ចរដ្ឋបាលខេត្តដែលធ្វើនាពេលខាងមុខទៀត ឯកឧត្ដមអភិបាលខេត្តក៍បានក្រើនរំលឹកដល់រដ្ឋបាលខេត្តរដ្ឋបាលស្រុកក្រុងទាំង8ធ្វើយ៉ាងណាត្រូវតែផ្សប់ផ្សាយឲ្យទូលំទូលាយនៅលើវិស័យព៍ត៌មានឲ្យថ្នាក់លើបានជ្រាបថា រដ្ឋបាលថ្នាក់ក្រោមជាតិបានធ្វើអ្វីខ្លះសម្រាប់ប្រជាពលរដ្ឋក៍ដូចការងារសង្គមផងដែរ នៅរាល់សកម្មភាពណាដែលចុះជួយពលរដ្ឋក្នុងការលិចលង់នៅគ្រោះទឹកជំនន់នៅពេលនេះ។

រថយន្ត១គ្រឿងដឹកសាច់ជ្រូកល្មើសច្បាប់ពីប្រទេសថៃត្រូវបានបង្ក្រាបនៅក្នុងខេត្តបន្ទាយមានជ័យ
Fri,13 September 2019 (Time 12:04 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 729នាក់)

បន្ទាយមានជ័យ ៖ សាច់ជ្រូកល្មើសច្បាប់ដឹកតាមរថយន្ត១គ្រឿង ពីប្រទេសថៃមកកម្ពុជា ត្រូវបានមន្ត្រីបសុពេទ្យ សហការជាមួយមន្ត្រីគយចល័តខេត្តបន្ទាយមានជ័យ ស្ទាក់ចាប់បានកាលពីល្ងាចថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចសាលាក្រហម ស្ថិតក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ លោក ហ៊ុយ ទូច ប្រធានការិយាល័យបសុព្យាបាល នៃមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ដោយអនុវត្តតាមសរាចរលេខ០៧ របស់រដ្ឋបាល ស្តីពី វិធានការទប់ស្កាត់ការនាំចូលជ្រូក សាច់ជ្រូក និងផលិតផលមានដើមកំណើតពីសត្វជ្រូកគ្រប់ប្រភេទដោយខុសច្បាប់ របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាការទប់ស្កាត់ការរាលដាលនៃជំងឺប៉េស្តជ្រូកអាហ្រ្វិក (African Swine Fever) និងក្រោយទទួលបានសេចក្តីរាយការណ៍ ពី ការលួចនាំចូលដោយខុសច្បាប់នូវផលិតផលសាច់ជ្រូក គ្រឿងក្នុងជ្រូក មន្ត្រីរបស់លោក បានរួមសហការជាមួយ មន្ត្រីសាខាគយខេត្តបន្ទាយមានជ័យ ធ្វើការស្ទាក់ចាប់រថយន្ត១គ្រឿង ម៉ាកស៊ីណា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AG-0986 ដែលបានដឹក សាច់ជ្រូក គ្រឿងក្នុងជ្រូក ចំនួន០៩កេះ ស្មើនឹង៤៩​៥គីឡូ​ក្រាម ដែលការលួចដឹកនេះ វាខុសនឹងច្បាប់ ស្តីពីសុខភាពសត្វ និងផលិតកម្មសត្វ ជាពិសេស វាផ្ទុយពីសរាចរលេខ០៧ របស់រដ្ឋា​ភិបាលស្តីពី វិធានការទប់ស្កាត់ការនាំចូលជ្រូក សាច់ជ្រូក និងផលិតផលមានដើមកំណើតពីសត្វជ្រូកគ្រប់ប្រភេទដោយខុសច្បា​ប់ របស់រាជរដ្ឋាភិបាលកម្ពុជា នៅចំណុចទី២ ដែល បានកំណត់ឲ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ត្រូវបង្កើនការយកចិ​ត្ត​ទុកដាក់ត្រួតពិនិត្យសត្តឃាតដ្ឋាន អនាម័យសាច់ ធ្វើចត្ថាឡីស័កឃាតទុក ឬបំផ្លាញចោលនូវជ្រូក សាច់ជ្រូក និងផលិតផលមានដើមកំណើតពីសត្វជ្រូកគ្រប់ប្រភេទ ដែលលួចនាំចូលដោយខុសច្បាប់ ទៅតាមវិធានការបសុព្យាបាល និងបទដ្ឋានបច្ចេក​ទេស ។ លោកបញ្ជាក់ថា បទល្មើសនេះមិនអាចលើកលែងបានទេ ពោលគឺ ត្រូវធ្វើការដុតកម្ទេចចោល ទើបលោកដឹកនាំមន្ត្រីជំនាញរប​ស់លោក ដោយមានការចូលរួមពីសំណាក់ មន្ត្រីគយ នគរបាល និងមន្ត្រីអាវុធហត្ថ ធ្វើការដុតកម្ទេចចោលនូវសាច់ជ្រូក គ្រឿ​ងក្នុ​ងជ្រូក ទាំងនោះនៅចំណុចភូមិខ្លាកូនចាស់ នៃក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ តែម្តង ៕

បើករថយន្តឆ្លងផ្លូវត្រូវបុរសម្នាក់ជិះម៉ូតូបុកពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់ ឯរថយន្តបើករត់ត្រូវសត្ថកិច្ចចាប់បាននៅខណ្ឌ៧មករា
Fri,13 September 2019 (Time 11:53 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 729នាក់)

ភ្នំពេញ ៖ រថយន្តកាមរីបាឡែនមួយគ្រឿង បានបើកបរឆ្លងផ្លូវមិនប្រយ័ត្នត្រូវបុរសម្នាក់ជិះម៉ូតូមកបុកបណ្តាលឲ្យរងរបួសធ្ងន់ ចំណែករថយន្តបានព្យាយាមបើករត់ចេញពីកន្លែងកើត តែត្រូវសមត្ថកិច្ចចាប់បានយកមកដោះស្រាយគ្នាវិញ។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ និង១០នាទីយប់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅចំណុចផ្លូវបែកជាប្រាំអតីតរង្វង់មូលនាងគង្ហីង តាមបណ្តោយផ្លូវ២១៧ កែងនិងផ្លូវ១៦៩ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា។តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាក កាមរីបាឡែនពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2AB-1021បើកបជាលក្ខណះគ្រួសារមានប្រុសស្រីក្មេងចាស់ធ្វើដំណើរតាមបណ្តោយផ្លូវ២១៧ ទិ ស ដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុខាងលើបានបត់ឆ្វេងដៃឆ្លងមកផ្លូវ១៦៩ ស្រាប់តែមានបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាស្កុបពីពណ៌សពាក់ស្លាកលេខភ្នំពេញ1CI-3206 ធ្វើដំណើរតាមបណ្តោយផ្លូវ១៦៩ ទិសដៅពីជើងទៅត្បូងចាប់ហ្វ្រាំងមិនទាន់ជ្រុលទៅបុកចំកាងរថយន្តខាងមុខខាងឆ្វេងបណ្តាលឲ្យជនរងគ្រោះដួលបោកនិងថ្នល់រងរបួសធ្ងន់ខណៈនោះរថយន្តមិនឈប់នៅនិងកន្លែងកើតហេតុនោះទេ ដោយបានព្យាយាមបើករត់ប្រមាណជិត១០០ម៉ែត្រ ត្រូវបានសមត្ថកិច្ចខណ្ឌ៧មករា ល្បាតឃើញធ្វើការដេញចាប់បាននិងឃាត់ខ្លួនអ្នកបើកបរនិងរថយន្ត រួចបញ្ជូនមកអធិការដ្ឋានខណ្ឌ៧មករាភ្លាមៗ។ ចំណែកជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះភ្លាមៗ។ក្រោយក្រោយកើតហេតុសមត្ថកិច្ចជំនាញខណ្ឌចុះមកធ្វើការវាស់វែងយកម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌ៧មករាដើម្បីធ្វើការដោះស្រាយគ្នាទៅតាមច្បាប់នាពេលក្រោយ ៕

អាជ្ញាធរខេត្តកំពង់ចាម ​ប្រេីប្រាស់​សាឡង់៥គ្រឿង​ អូស​អាងហែលទឹកសិប្បនិមិ្មត ដាច់ខ្សែទេីនៅស្ពានកោះប៉ែន ចេញពីកន្លែងកើតហេតុ
Wed,11 September 2019 (Time 07:47 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 730នាក់)

ខេត្តកំពង់ចាម​ ៖  ករណី​អាងហែលទឹកសិប្បនិមិត្ត ដែលបានដាច់ខ្សែរសាត់ទៅទើនៅគល់ស្ពានកោះប៉ែន ក្នុងសង្កាត់សំបូរមាស ក្រុងកំពង់ចាម ត្រូវបាន​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត អ៊ុន ចាន់ដា ចាត់តាំង​ឲ្យ​កម្លាំង​អាជ្ញាធរ​ អូសយកចេញពីកន្លែង​កេី​តហេតុបាន​សម្រេច​ហើយ​ នៅ​ល្ងាច​ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩នេះ។អាជ្ញាធរ​បាន​ឲ្យដឹងថា​ ការ​ដែល​អូស​អាងហែលទឹកសិប្បនិម្មិត​ដ៏ធំ​ ចេញ​ពី​គល់​ស្ពាន​កោះប៉ែន​នេះទៅបាន​ ដោយ​កម្លាំង​សមត្ថ​កិ​ច្ច​ជំនាញ​ពាក់ព័ន្ធ​ ប្រើប្រាស់​សាឡង់ ចំនួន០៥គ្រឿង ទេីប​ធ្វើការអូសទាញ អាងហែលទឹកសប្បនិមិត្ត​ ចេញពី​កន្លែង​កេីតហេតុ​នោះ​ បានចម្ងាយ​ប្រមាណ​ជា​២០ម៉ែត្រ និងបានចងផ្អោបទៅនឹងដើមអំពិលទឹកជាបណ្ដោះអាសន្ន​ ដេីម្បី​រងចាំ​ឱកាស​ល្អ​ធ្វើ​ការ​អូ​​ស​ទាញ​ចេញ​បន្ត​ ព្រោះ​បច្ចុប្បន្ន​ល្បឿន​ខ្សែ​ទឹក​កំពុង​តែ​ហូរ​ខ្លាំង ​។គួរ​រំលឹក​ផង​ដែរ​ថា​ បន្ទាប់ពីទទួល​បាន​ពត៌មាន​ អាងហែលទឹកសិប្បនិម្មិត​ដ៏ធំ​១កន្លែង​ ដែល​មានទំហំ៦០ម៉ែត្រ ទទឹង២២ម៉ែត្រ និងកម្ពស់ ៣ម៉ែត្រ ស្ថិតសង្កាត់កំពង់ចាម ក្រុងកំពង់ចាម បានដាច់ខ្សែហើយរសាត់តាមទឹក ទៅទើរជាប់នៅចំណុច គល់ស្ពាន​កោះប៉ែន ស្ថិតនៅសង្កាត់សំបួរមាស ក្រុងកំពង់ចាម កាល​ពី​វេលា​ម៉ោង​៧និង​២០នាទី​ យប់​ថ្ងៃ​ទី​៩​ ខែកញ្ញា​នេះ​ភ្លាម​ៗ​ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោកឧត្ដមសេនីយ៍ ឯម កុសល ស្នងការនគរបាល ខេត្តកំពង់ចាម បានបញ្ជាកម្លាំ​ងអន្តរាគមន៍ ដើម្បី អូសអាងទឹកនោះ ចេញពីតំបន់កើតហេតុនោះ ៕

ចំណុចប្រសាសន៍សំខាន់ៗរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ព ជើងគោក ថ្លែងក្នុងពិធីបេីកវគ្គហ្វឹកហ្វឺនបំប៉នជំនាញភស្តុភារ កងទ័ពជេីងគោកឆ្នាំ២០១៩
Wed,11 September 2019 (Time 07:34 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 730នាក់)

ចំណុចប្រសាសន៍សំខាន់ៗរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ព ជើងគោក ថ្លែងក្នុងពិធីបេីកវគ្គហ្វឹកហ្វឺនបំប៉នជំនាញភស្តុភារ កងទ័ពជេីងគោកឆ្នាំ២០១៩ ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៩១-ធ្វើស្រែនឹងទឹក ធ្វើសឹកនឹងបាយ ដូច្នេះការធានាភស្តុភាសម្រាប់កងទ័ព ការងារចិញ្ចឹមទ័ព ការងារត្រៀមបំប៉នសុខភាព កា​យ​សម្បទា គឺជាការងារសំខាន់។ ផ្អែកលើមូលដ្ឋាននេះ រាជរដ្ឋាភិបាល បានជំរុញដំណើរការកែទម្រង់កងយោធពលខេមរភូមិន្ទ ក្នុ​ងនោះបានយកចិត្តទុកដាក់ដឹកនាំបញ្ជាណែនាំការធានាភស្តុភារ ជូនកងទ័ពប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យ​ភា​ព ទាន់ពេលវេលា និងដល់ដៃកងទ័ព សំដៅលើកកម្ពស់ជីវភាពកងទ័ពឱ្យកាន់តែប្រសើរឡើងជាលំដាប់បន្ថែមទៀត ស្របទៅ​នឹងស្ថានភាពនៃការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិបច្ចុប្បន្ន។២-វគ្គហ្វឹកហ្វឺនបំប៉នជំនាញភស្តុភារ កងទ័ពជេីងគោកឆ្នាំ២០១៩គឺជាវគ្គបណ្ដុះបណ្ដាលសំខាន់ និងជាវគ្គទី១ ប៉ុន្តែយន្តការយើងត្រូវមានវគ្គបន្តបន្ទាប់ទៀត។ ការបណ្ដុះបណ្ដាលត្រូវធានានូវចំណុចមួយចំនួនរួមមាន ៖ទី១ ​នា​យទាហានដែលបញ្ជូនមក ត្រូវធ្វើការឲ្យចំជំនាញ។ ហើយការងារដែលសំខាន់ហើយបន្ទាន់បំផុតសម្រាប់ការងារហ្វឹកហ្វឺនគឺ​នា​យទាហានបន្តវេនដែលមានសមត្ថភាព ទាំងទ្រឹស្ដី បទពិសោធន៍ ឯកសារ និងការអនុវត្ត។ទី២ គឺការពង្រឹងកម្មវិធីបណ្ដុះប ណ្ដា​ល និងការគ្រប់គ្រងវគ្គនីមួយៗ។ ដូច្នេះ ចំណុចទាំងពីរនេះគឺមានសារៈសំខាន់ណាស់សម្រាប់ការបណ្ដុះបណ្ដាល ។៣-អនុវត្តតាមគោលការណ៍ណែនាំរបស់ក្រសួងការពារជាតិ និងដើម្បីបង្កើនប្រសិទ្ធភាពនៃការដឹកនាំបញ្ជា និងការឯកភាពលើរបៀបរបបធ្វើការងារផ្នែកភស្តុភារ មេបញ្ជាការគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តដឹកនាំការងារនេះឱ្យបានជាប់ជាប្រចាំ ដើម្បីជំរុញឱ្យមានការអនុវត្តបានត្រឹមត្រូវ, ឯកភាពគ្នា និងព្រមៗគ្នា ទាំងការងារធ្វើផែនការ, ការគ្រប់គ្រង, ការបែងចែក និងកា​រ​បើ​ក​ចែកដល់ដៃយោធិនគ្រប់ៗរូបឱ្យបានទាន់ពេលវេលា និងធានាបានទាំងបរិមាណ និងគុណភាព ជាពិសេសត្រូវចាត់តាំងបញ្ជូនយោធិនក្នុងកងឯកភាពមកបណ្តុះបណ្តាលបំប៉នជំនាញ តាមផែនការដែលបានដាក់ចេញ។៤-តទៅមុខទៀត ដូចមានគ្រោងក្នុងផែនការឆ្នាំ២០២០ រួចហើយ នឹងមានការបើកវគ្គបំប៉នជំនាញភស្តុភារនេះជាបន្តបន្ទាប់ ដើម្បីបង្កើនប្រសិទ្ធភាព និងនិរន្តភាពការងារក្នុងជំនាញនេះឱ្យបានកាន់តែល្អប្រសើរឡើងបន្ថែមទៀត។ខ្ញុំសង្ឃឹម និងជឿជាក់ថា សិក្ខាកាមទាំងអស់ នឹងខិតខំប្រឹងប្រែងរៀនសូត្រ ក្រេបជញ្ជក់យកទាំងចំណេះដឹង និងចំណេះធ្វើពីយោធាចារ្យជំនាញ សម្រាប់យកទៅអនុវត្តបំពេញរាល់ភារកិច្ចនៅតាមបណ្តាកងឯកភាពឱ្យទទួលបានជោគជ័យ និងកាន់តែមានប្រសិទ្ធភាពខ្ពស់ ៕

របងដែលត្រូវអាជ្ញាធរខេត្តតាកែវអះអាងថា ជាងធ្វើខុសបច្ចេកទេសនោះ ត្រូវបានវាយកំទេច បានសម្រេច
Tue,10 September 2019 (Time 05:04 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 729នាក់)

ខេត្តតាកែវ ៖ ក្រោយអាជ្ញាធរនិងមន្រ្តីជំនាញចុះពិនិត្យវាស់វែងនិងបានទុកពេល ៩០ថ្ងៃពេលនេះម្ចាស់សំណង់ដែលសង់ចូលប្រ​ឡា​យទឹកជាង១ម៉ែតបានធ្វើការវ៉ៃកម្ទេចចោលរបងរបស់ខ្លួនមិនអោយសំណង់របងដែលបានសង់ចូលប្រឡាយទឹកជាង១ម៉ែត្រនៅចំណុចភូមិដំរីឃុំអង្គតាសោមស្រុកត្រាំកក់ត្រូវបានលោក សែម សារ៉ែនឌីដែលជាម្ចាស់សំណង់ធ្វើការវ៉ៃកម្ទេសចោលទាំងស្រុង ។ នៅរសៀលថ្ងៃទី០៩ីកញ្ញានេះបន្ទាប់ពីអាជ្ញាធរស្រុក រួមនឹងមន្រ្តីជំនាញចុះវាស់ វែងនិងទុកពេល៩០ថ្ងៃឲ្យម្ចាស់រុះរើនិងវៃ​របងចោ​ល​ក្រោយពីបាន សង់ចូលប្រឡាយជាង១ម៉ែត្រ។លោកសាយ វណ្ណៈ អភិបាលរងស្រុកត្រាំកក់ដែលបានចុះមកពិនិត្យមើលការវាយ​ក​ម្ទេចចោលរបងដែលសង់ចូលប្រឡាយទឹកនេះ បានឲ្យដឹងថា សំណង់ របងដែលបានសង់របងចូលប្រឡាយទឹក ត្រង់កន្លែងខ្លះនៃសំណង់របង ស្ថិតនៅភូមិព្រៃដំរី ឃុំអង្គតាសោម ស្រុកត្រាំកក់ ត្រូវបាន លោក សែម សារ៉ែនឌី ម្ចាស់សំណង់របង សម្រេចចិត្តរុះ​រើចេញភ្លាមៗដោយមិនទុកដល់រយះពេល ៩០ថ្ងៃទេ ពោលគឺវ៉ៃកម្ទេចចោលមិនដល់ ២៤​ម៉ោងផង នៅថ្ងៃដំបូងនៃការកំណត់រ​ប​ស់អាជ្ញាធរ ហើយការវៃរបងនេះដែរ គឺម្ចាស់វ៉ៃតែកន្លែងដែលសង់ចូលប្រឡាយតែប៉ុណ្ណោះហើយកន្លែងខ្លះដែលសង់មិនចូលប្រ​ឡា​យ​គឺមិនវ៉ៃបំផ្លាញចោលទេដោយឡែកនៅចុងកន្ទុយនៃរបងរបស់គាត់ គឺសង់ខ្វះ១ម៉ែត្រវិញដើម្បីបំពេញជូនអជ្ញាធរ ខេត្តតា​កែ​វ​  ៕

ឯកឧត្ត ម  គីម រិទ្ធី អភិបាលរងខេត្តកណ្តាល បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការផ្សារ ហ៊ុន សែន អង្គស្នួ​ល ជាសាធារណៈ
Tue,10 September 2019 (Time 04:50 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 731នាក់)

ខេត្តកណ្ដាល ៖ នាព្រឹកថ្ងៃអង្គារ ១២កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្ត ម  គីម រិទ្ធី អភិបាលរងខេត្តកណ្តាល បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការផ្សារ ហ៊ុន សែន អង្គស្នួ​ល ជាសាធារណៈជូនប្រជាពលរដ្ឋមានទីតាំងស្ថិតនៅភូមិអង្គស្នួលទី២ ឃុំពើក ស្រុកអង្គស្នួល ក្រោមអធិបតីភាពឯកឧត្តម ប្រា ក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេ​នា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។សូមបញ្ជាក់ថា ដោយផ្សារមានការលក់ដូរកាន់តែច្រើនឡើងៗ និងមានវ័យចំណាស់ តូបទាំងអស់មានការទ្រុឌទ្រោម និងមិនមា​នប្រព័ន្ឋលូត្រឹមត្រូវ ជាហេតុធ្វើអោយមានភក់ជ្រាំ និងសំរាម ក្លិនមិនល្អប៉ះពាល់ដល់បរិស្ថាន និងសុខភាពប្រជាពលរដ្ឋរស់នៅជិ​តទីនោះ ទើបប្រជាពលរដ្ឋបានស្នើរសុំសាងសង់ផ្សារជាថ្មីទៅ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះ រាជាណាចក្រកម្ពុជា តាមរយះឯកឧត្តម នាយឧត្តមសេនីយ៏ សែម សុវណ្ណនី អគ្គនាយក នៃមជ្ឍមណ្ឌលកងកម្លាំងរក្សាសន្តិសុខ បោ​សសំអាតមីន និងគ្រាប់មិនទាន់ផ្ទុះ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំពើក។ ក្រោយពីទទួលបានសំណើរ រ​ប​ស់ប្រជាពលរដ្ឋខាលើ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឯកភាពលើ​សំ​ណើរ និងចាត់តាំងអោយឯកឧត្តម នាយឧត្តមសេនីយ៏ សែម សុវណ្ណនី បញ្ជូនកងវិស្វកម្ម សំណង់របស់មជ្ឍមណ្ឌលជាតិចុះពិ​និ​ត្យ សិក្សា និងសាងសង់ផ្សារនេះ ជាពីរជំហ៊ាន ដែលជំហ៊ានទី១ចំណាយថវិកាអស់ចំនួន១២០០០ដុល្លា និងជំហ៊ានទី២សាងសង់ផ្សា​រ​ទំហំ២២.៨ម៉ែត្រគុណ២៦ម៉ែត្រ ដែលមានផ្ទៃបាតខាងក្រោមចាក់បេតុងលើកកំពស់០.៥ម៉ែត្រពីដី និងផ្នែកខាងលើចាក់សសរ​បេ​តុង ប្រក់ដំបូលស័ង្កសី រួចជាស្ថាពរ នៅចុងខែវិច្ជិកា ឆ្នាំ២០១៨ ដោយចំណាយថវិកា៤៨៧០០ដុល្លា។ដោយឡែកតូបនៅក្នុងផ្សា​រ​គឺប្រជាពលរដ្ឋដែលជាអាជីវករបានសាង់សង់ផ្ទាល់រៀងៗខ្លួន ដែលមានតូបសរុបមានចំនួន៤៦តូប សាងសង់រួចរាល់ ។

ឯកឧត្តម អភិបាលខេត្តត្បូងឃ្មុំ នាំយកអំណោយទៅចែកជូនពលរដ្ឋ៣៤គ្រួសារដែលទឹកជន់លិចចូលផ្ទះ នៅស្រុកអូររាំងឪ គណៈជាង១ពាន់គ្រួសារ នៅស្រុក២ទៀត បានជន្លៀសទៅស្នាក់នៅទីទួលសុវត្ថិភាព
Mon,09 September 2019 (Time 06:36 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 729នាក់)

ខេត្តត្បូងឃ្មុំ ៖ គ្រាដែលទឹកជំនន់ទន្លេមេគង្គនៅខេត្តត្បូងឃ្មុំ បន្តហក់ឡើងលើសកម្រិតប្រកាសអាសន្ន ដែលបណ្ដាលឱ្យប៉ះពាល់ដល់ស្រុកចំនួន៣ ក្នុងនោះមានស្រុកក្រូចឆ្មារ និងស្រុកត្បូងឃ្មុំ បានរងផលប៉ះពាល់ខ្លាំងជាងគេ ជាង១ពាន់គ្រួសារ ។ចំណែកឯ ស្រុកអូរាំងឪ ក៏បានទទួលរងផលប៉ះពាល់ទឹកជន់លិចចូលផ្ទះប្រជាពលរដ្ឋចំនួន៣៤គ្រួសារ នៅក្នុងភូមិចំនួន២ ក្នុ​ង​ឃុំ​មៀន ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ។ក្រោយទទួលដំណឹងភ្លាមៗ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈកម្មាធិការសាខាកា​កបាទក្រហមខេត្ត និងលោកជំទាវ រួមជាមួយសហការី និងអាជ្ញាធរស្រុក បានចុះទៅមើលស្ថានភាពទឹកជំនន់ជន់លិចព្រមទាំង​សំ​ណេះសំណាល ក៍ដូចជានាំយកអំណោយសាខាកាកបាទក្រហមខេត្តទៅផ្ដល់ជូនបងប្អូនទាំង៣៤គ្រួសារ ដើម្បីជួយសម្រួលតម្រូ​វការចាំបាច់ជាក់ស្ដែង។នាឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទ សោភ័ណ បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ត្រូវបង្កេីនការប្រុងប្រយ័ត្នខ្ពស់ ត្រូវ​ថែ​រក្សាសុខភាពរបស់ខ្លួនអោយជៀសផុតពីជំងឺផ្សេងៗ ដែលបណ្តាលមកពីការខ្វះអនាម័យ ជាពិសេសត្រូវប្រយ័ត្នក្មេងតូចៗ និ​ង​មនុស្សចាស់ ដែលគ្រោះថ្នាក់ដោយសារលង់ទឹក ។មួយវិញទៀត ត្រូវប្រុងប្រយ័ត្នចំពោះសត្វអសិរពិស បើសិនមានតិច ឬខាំ ត្រូវបញ្ជូនទៅមណ្ឌលសុខភាព ឬក្រុមគ្រូពេទ្យ នៅជិតបំផុត ដោយរដ្ឋបាលខេត្តបានរៀបចំនៅតាមទីតាំងទីទួលសុវត្ថិភាពពេញ ២៤ម៉ោង ។ឯកឧត្តមបណ្ឌិត អភិបាលខេត្ត ក៍បានផ្តាំផ្ញើដល់អាជា្ញធរស្រុក ត្រូវយកចិត្តទុកដាក់ខ្ពស់ទៅលើសុខទុក្ខរបស់បងប្អូនប្រជាព​លរដ្ឋ ។បើតាមលោក រស់ សុខន នាយកសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ ឲ្យដឹងថា អំណោយចែកជូននៅពេលនោះ ក្នុងមួយមួយគ្រួសារៗទទួលបាន គ្រឿងឧបភោគបរិភោគ និងថវិការ៣មុឺនរៀលផងដែរ។គិតត្រឹមម៉ោង៧ ព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ ២០១៩ កំពស់ទឹកទន្លេមេគង្គខេត្តត្បូងឃ្មុំមានកម្ពស់ =15,35m, ធៀបព្រឹកថ្ងៃម្សិល​មិ​ញ​ទឹ​​កឡើង=0,35m  ធៀបឆ្នាំមុន ឆ្នាំនេះខ្ពស់ជាង=0,39m  កម្ពស់ទឹកប្រកាសឲ្យមានការប្រុងប្រយ័ត្ន = 15,20m ៕

ករណីឃាតកម្មមួយករណីនៅចំណុចវាលស្រែ ស្ថិតក្នុងភូមិព្រៃតាឡូយ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ
Mon,09 September 2019 (Time 06:22 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 731នាក់)

ខេត្តតាកែវ ៖ ថ្ងៃសៅរ៍ ៩ កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ២​១ៈ ​​០០ នាទី មានករណីឃាតកម្មមួយករណីនៅចំណុចវាលស្រែ ស្ថិតក្នុងភូមិព្រៃតាឡូយ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតា​កែវ ។​ករណីនេះបង្ករឡើងដោយជនសង្ស័យឈ្មោះ យឹម វ៉ាន់ដា ភេទប្រុស អាយុ២៩ឆ្នាំ មានស្រុកកំណើតភូមិវាលម្អម ឃុំថ្មី ស្រុកកំពង់​រោ​ទិ៍ ខេត្តស្វាយរៀង បច្ចុប្បន្នស្នាក់នៅភូមិ-ឃុំកើតហេតុ (ត្រូវជាគូរដណ្ដឹងកូនស្រីរបស់ជនរងគ្រោះ) បានធ្វេីសកម្មភាពយកកាំបិ​ត​ខ្វែវកាប់ទៅលេីជនរងគ្រោះចំនួន ០២នាក់។​ទី ១.ឈ្មោះ សេង គ្រុត ភេទប្រុស អាយុ ៦៣ឆ្នាំ មុខរបរធ្វើស្រែ និងទី២.ឈ្មោះ សេង អ៊ុ ភេទស្រីអាយុ ៥៥ឆ្នាំ មុខរបរធ្វើស្រែ (ប្តី និ ង ប្រពន្ធ) មានទីលំនៅភូមិ-ឃុំកើតហេតុខាងលើ បណ្តាលឱ្យស្លាប់ភ្លាមៗនៅខាងជេីងផ្ទះចម្ងាយ ១៧ម៉ែត្រ ។ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងអធិការដ្ឋាននគរបាលត្រាំកក់ បានចុះដល់កន្លែងកើតហេតុនិងឃាត់ខ្លួនជនសង្ស័យខាងលើបាននៅវេលាម៉ោង០៧៖០០នាទី ព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៩ ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី ។ក្រោយសាកសួរ ជនសង្ស័យបានសារភាពថាមូលហេតុ ដែលឈានដល់ការសម្លាប់ជនរងគ្រោះទាំងពីនាក់ប្តីប្រពន្ធដោយ សារតែ ខឹ​ងនឹងជនរងគ្រោះទាំងពីរនាក់ប្ដី-ប្រពន្ធដែលបានទារលុយថ្លៃទឹកដោះ(បណ្តាការ)ពីខ្លួន ។

ករណីគ្រោះថ្នាក់ចរាចរណ៍ ម៉ូតូនិងម៉ូតូ ២គ្រឿងបុកគ្នា បណ្ដាលឲ្យរបួសធ្ងន់ស្រាលចំនួន០៣នាក់
Sun,08 September 2019 (Time 06:13 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 729នាក់)

ខេត្តកណ្តាល ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ ម៉ូតូនិងម៉ូតូ ២គ្រឿងបុកគ្នា បណ្ដាលឲ្យរបួសធ្ងន់ស្រាលចំនួន០៣នាក់ កើតហេតុថ្ងៃអាទិត្យ១០កើតខែភទ្របទឆ្នាំកុរ ព.ស ២៥៦៣ត្រូវនឹងថ្ងៃទី០៨ខែកញ្ញាឆ្នាំ២០១៩ វេលាម៉ោង១១:២០ នាទីនៅលើផ្លូវជាតិលេខ៦ ច​ន្លោះគីឡូម៉ែត្រ៣២-៣៣ចំណុច ភូមិវត្តថ្មី ឃុំព្រែកដំបងស្រុកមុខកំពូល ខេត្តកណ្ដាល  ។បើតាមសមត្ថកិច្ចបានឱ្យដឆងថា នៅមុនពេលកើតហេតុខាងលើ មាន ម៉ូតូមួយគ្រឿង ម៉ាកនិច(NEX)ពណ៍ស ខ្មៅ ពាក់ផ្លាកលេខកណ្ដាល១AB៧១៨២ បើកបរដោយឈ្មោះសៀន ឆេង អុីភេទស្រី អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្សមានទីលំនៅភូមិវត្តថ្មីឃុំព្រែកដំបងស្រុកមុខកំពូលខេត្តកណ្ដាល  មានរួមដំណើរ០២នាក់ៈ១.ឈ្មោះភឿន សុភ័ណ្ឌ ភេទស្រីអាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្សមានទីលំនៅភូមិសាមគ្គីឃុំព្រែកដំបងស្រុកមុខកំពូលខេត្តកណ្ដាល។២.ឈ្មោះវ៉ាត ភារ៉ុង ភេទស្រីអាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិជាមួយគ្នា ។ធ្វើដំណើរពីត្បូង ទៅជើង លុះមកដល់ចំណុចកើតហេតុបានបត់ឆ្វេង ស្របពេលនោះក៍មានម៉ូតូមួយគ្រឿងម៉ាកហុងដា C.B.R 2​5​0cc ពណ៍ស ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ ១HO ៩២៣៧ បើកបរដោយឈ្មោះឡុន ឡុច ភេទប្រុសអាយុ៣២ឆ្នាំ មានទីលំនៅភូមិថ្មី ឃុំ ដងក្ដាស្រុកស្ទឹងត្រង់ខេត្តកំពង់ចាម ដែលធ្វើដំណើរពីត្បូងទៅជើង(ពីភ្នំពេញទៅកំពង់ចាម)ហើយបានមកបុកម៉ូតូនិចដែ​ល​បត់ឆ្វេងខាងលើ បណ្តាលអោយរបួសធ្ងន់ដល់អ្នកបើកបរម៉ូតូនិចនិងអ្នករួមដំណើរម៉ូតូនិចទាំងពីនាក់ ចំណែកអ្នកបើកបរ​ម៉ូ​តូC.B.R របួសស្រាល អ្នករបួសទាំងអស់បានបញ្ជូលទៅព្យាបាលនៅមន្ទីពេទ្យភ្នំពេញ។ក្រោយពីទទួលព័ត៍មានកម្លាំងជំនាញបានចុះទៅដល់កន្លែងកើតហេតុ ហើយបានធ្វើការវាស់វែងនិង យកម៉ូតូទាំងពីមករក្សាទុ​កនៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល ។តាមសេចក្ដីសន្និដ្ឋានរបស់សមត្ថកិច្ចថា អ្នកបើកបរម៉ូតូនិចបត់ឆ្វេងខ្វះការប្រុងប្រយ័ត្ថ រីឯម៉ូតូហុងដាC.B.R បើកបរលឿន ។

លោកឧត្តមសេនីយត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តកណ្តាល បានដាក់បទបញ្ជា យ៉ាងមុឺងម៉ាត់ដល់ មន្រ្តី របស់ខ្លួន ត្រូវត្រៀមកម្លាំង និងមធ្យោបាយ គ្រឿងបំពាក់ យោធបរិក្ខារ គ្រប់បែបយ៉ាង ដើម្បីអន្តរាគមន៍ ចុះជួយ ប្រជាពលរដ្ឋ រងគ្រោះ ដោយគ្រោះមហន្តរាយ ផ្សេងៗដែលកើតមាន ឡើងជាយថាហេតុ
Sun,08 September 2019 (Time 05:50 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 730នាក់)

ខេត្តកណ្តាល ៖ លោកឧត្តមសេនីយត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល បានដាក់បទបញ្ជា យ៉ាងមុឺងម៉ាត់ដ​ល់​ ​មន្រ្តី របស់ខ្លួន ត្រូវត្រៀមកម្លាំង និងមធ្យោបាយ គ្រឿងបំពាក់ យោធបរិក្ខារ គ្រប់បែបយ៉ាង ដើម្បីអន្តរាគមន៍ ចុះជួយ ប្រជា​ព​លរដ្ឋ រងគ្រោះ ដោយគ្រោះមហន្តរាយ ផ្សេងៗដែលកើតមាន ឡើងជាយថាហេតុ ។ ដោយឡែក ត្រូវ ត្រៀមអន្តរាគមន៍ ចុះជួយការពារ ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សម្រួលចរាចរណ៍ ជូនប្រជាពលរដ្ឋ ពេលបុណ្យ​កា​​ន់បិណ្ឌភ្ជុំបិណ្ឌនៅពេលខាងមុខ ។លោកឧត្តមសេនីយត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តកណ្តាល ដាក់បទបញ្ជាបែបនេះ ខណះចុះត្រួតពិនិត្យប្រមូល​ក​ម្លាំង ដើម្បី ប្រគល់ភារកិច្ចអោយមន្ត្រីរបស់ខ្លួនទទួលខុសត្រូវ តាមមុខព្រួញនិមួយៗ កាលពីព្រឹកមិញនេះ។លោកឧត្តមសេនីយ៍ មេបញ្ជាការ ក៍បានផ្ដាំផ្ញើ ផងដែរ ដល់នាយទាហាន នាយទាហានរង និងពលទាហាន កងរាជអាវុធហត្ថ ទាំ​ង​អស់ ឱ្យយកចិត្តទុកខ្ពស់ ការគោរពវិន័យ គោរពបទបញ្ជា ជាពិសេស ត្រូវពង្រឹងសមត្ថភាពដើម្បីរក្សាសន្តិសុខ សុវត្ថិភាព ស​ណ្ដា​ប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ ក៏ដូចសង្គមជាតិ ផងដែរ។

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម​រដ្ឋមន្រ្តីវេង សា​ខុនចូលរួម​កាន់តំណែ​ងមន្ត្រីរាជការ (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
30 នាក់
ម្សិលមិញ :
109 នាក់
សប្តាហ៍នេះ :
1079 នាក់
ខែនេះ :
4323 នាក់
3 ខែនេះ :
14783 នាក់
សរុប :
88438 នាក់