ថ្ងៃអង្គារ៍ ទី២០ ខែសីហា ឆ្នាំ២០៥០
ចាងហ្វាងការផ្សាយ លោកយឹម ធួក
ព័ត៌មានថ្មីបំផុត
ពិធីសម្ពោធកាត់ឫសីមាព្រះវិហារ​ និងសមិទ្ធផលនានានៅក្នុងវត្តពោធិរាជលំពូ ក្រោមអធិបតី​ភាព ឯកឧត្តម​ ហ៊ុន​ ម៉ាណែត​ តំណាងដ៏ខ្ពង់ខ្ពស់​ សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ **|** សមត្ថកិច្ចធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន **|** ក្រុមយុវជនឆន្ទៈមនសិកាភ្នំជីសូរ(យុវជនភ្នំជីសូរ)ក្រោមប្រធានបទ" ដាំដើមឈើចិត្តតែមួយ និងរើសសម្រាមជុំមិត្ត" **|** សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) បានចុះពិនិត្យ និងព្យាបាលប្រជាពលរដ្ឋនៅស្រុកកណ្តៀង ខេត្តពោធិ៍សាត់ជាលើកទី២ **|** ឯកឧត្តមឧបនាយករដ្ឋ​មន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារថ្នាក់​​ជាតិចុះជួយខេត្តបន្ទាយមានជ័យ ដឹកនាំក្រុមការងារចុះជួយស្តារប្រឡាយទឹកជូនពលរដ្ឋ **|** ចំណុចប្រសាសន៍សំខាន់ៗរបស់ឧត្តមសេនីយ៍ឯក ហ៊ុនម៉ាណែត អគ្គមេបញ្ជាការរងកងនៃយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងទ័ពជើងគោក **|** សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) និងសាកលវិទ្យាល័យ Soon Chun Hyang ចុះអនុស្សារណៈយោគយល់គ្នាដើម្បីបន្តការងារមនុស្សធម៌ដើម្បីប្រជាពលរដ្ឋខ្មែរ **|** រដ្ឋបាលក្រុងស្វាយរៀងបានបើកកិច្ចប្រជុំសាមញ្ញលើកទី០៣ អាណត្តិទី០៣ របស់ក្រុមប្រឹក្សាក្រុងស្វាយរៀង **|** កិច្ចប្រជុំរវាងគណៈកម្មការទី៥ នៃព្រឹទ្ធសភា ស្វែងយល់ពីការអនុវត្តច្បាប់អន្តោប្រវេសន៍ ការផ្សព្វផ្សាយព័ត៌មាន និងការអភិវឌ្ឍន៍លើវិស័យនានាជាមួយរដ្ឋបាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ **|** សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀននៅស្រុកកៀនស្វាយ **|** អាជ្ញាធរ​ខេត្តកំពត​ធ្វើកម្មវិធីពិសារសាច់ជ្រូក​សុវត្ថិភាព​ នៅរង្វង់មូលខេត្តកំពត **|** រថយន្តកុងតឺន័របើកបរមានល្បឿនលឿនមិនបានប្រុងប្រយ័ត្ន ជ្រុលចង្កូតបុកម៉ូតូបណ្តាលឱ្យរងរបួសធ្ងន់ **|** អាសូរខ្លាំងណាស់ !  មន្ត្រីនគរបាលម្នាក់រត់ជួយបាញ់ទឹកពន្លត់អគ្គិភ័យ ជួយគេមិនបានគិតខ្លួនឯង ស្រាប់តែត្រូវផ្ទុះហ្គាសត្រូវ បណ្តាលឲ្យរងរបួសធ្ងន់ **|** តុលាការសម្រេចឃុំខ្លួនចោរលួចក្របី៣នាក់បន្ទាប់ពីរត់គេចខ្លួនរយះពេល១ឆ្នាំដាក់ពន្ធនាគា ខេត្តកំពង់ធំ **|** សិក្ខាសាលា ស្ដីពី មានគោលបំណង ធ្វើការសិក្សា និងការផ្លាស់ប្ដូរបទពិសោធន៍ អំពីការធ្វើឌីជីថលនីយកម្ម និងប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានក្នុងវិស័យអប់រំ នៅសាធារណរដ្ឋប្រជាមានិតចិន និងបិទសិក្ខាសាលាស្ដីពី «ឌីជីថលនីយកម្មក្នុងវិស័យអប់រំសម្រាប់ប្រទេសកម្ពុជា» **|** បុរសវ័យចំណាស់ម្នាក់បានស្លាប់ដោយសារខ្យល់គនៅ ក្នុងតូបសំណាក់ធម៌លេខ១៣ ក្នុងវត្ដទឹកវិល ហៅវត្ដចុងកោះ **|** ពិធីបើកវគ្គបណ្តុះបណ្តាលច្បាប់ស្តីពី "ការត្រួតពិនិត្យគ្រឿងញៀន"ក្រោមអធិបតីភាព ឯកឧត្តម អ៊ំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ **|** កម្លាំងសមត្ថកិច្ចធ្វើការ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន **|** សិក្ខាសាលា ស្តីពី​ការ​ផ្សព្វផ្សាយផែនការ​ត្រៀម​បម្រុង​ឆ្លើយ​តប​គ្រោះអាសន្ន សម្រាប់​វិស័យ​អប់រំ ២០១៩ **|** ក្រសួងអប់រំ យុវជន និងកីឡា និងសាកលវិទ្យាល័យ Curtin នៃប្រទេស អូស្ត្រាលី បានចុះអនុស្សរណៈនៃការយោគយល់ សម្រាប់កិច្ចសហប្រតិបត្តិការសិក្សា និងស្រាវជ្រាវ **|**
ពិធីសម្ពោធកាត់ឫសីមាព្រះវិហារ​ និងសមិទ្ធផលនានានៅក្នុងវត្តពោធិរាជលំពូ ក្រោមអធិបតី​ភាព ឯកឧត្តម​ ហ៊ុន​ ម៉ាណែត​ តំណាងដ៏ខ្ពង់ខ្ពស់​ សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​
Sat,17 August 2019 (Time 06:52 PM)
ដោយ ៖ លោកយឹម ធួក (ចំនួនអ្នកអាន: 692នាក់)

ខេត្តកំពត ៖ នាព្រឹកថ្ងៃសៅរ៍​ ២រោច​ ខែស្រាពណ៍​ ឆ្នាំកុរ​ ឯកស័ក​ ព.ស​ ២៥៦៣​ ត្រូវនឹងថ្ងៃទី១៧​ ខែសីហា​ ឆ្នាំ២០១៩​ ឯកឧត្តម​ ជាវ​ តាយ​ អភិបាលនៃគណៈអភិបាលខេត្តកំពត​ និងឯកឧត្តម​ ជឹង​ ផល្លា​ ប្រធានក្រុមប្រឹក្សាខេត្ត​ បានអញ្ជេីញចូលរួមក្នុងពិធីសម្ពោធកាត់ឫសីមាព្រះវិហារ​ និងសមិទ្ធផលនានានៅវត្តពោធិរាជលំពូ​ ក្រោមអធិបតី​ភាព ឯកឧត្តម​ ហ៊ុន​ ម៉ាណែត​ តំណាងដ៏ខ្ពង់ខ្ពស់​ សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ ស្ថិតក្នុងវត្តពោធិរាជលំពូ​ ឃុំអង្គសុភី​ ស្រុកកំពង់ត្រាច​ ខេត្តកំពត។ពិធីនាព្រឹកនេះមានការអញ្ជេីញចូលរួមពី​ ឯកឧត្តម​ លោកជំទាវ​ ប្រតិភូអមដំណេីរឯកឧត្តម​ ហ៊ុន​ ម៉ាណែត​ ឯកឧត្តម​ លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត​ អភិបាលរងខេត្ត​ មន្ទីរ​ អង្គភាពជុំវិញខេត្ត​ អភិបាល​ក្រុង​ ស្រុក​ មន្ត្រីរាជការសាលាខេត្តកំពត​ យុវជនស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាខេត្ត​ យុវជនកាយារិទ្ធ​ យុវជនទាំងបីប្រភេទ​ យាយជី​ តាជី​ លោកគ្រូ​ អ្នកគ្រូ​ សិស្សានុសិស្ស​ បងប្អូនប្រជាពលរដ្ឋ​សរុបប្រមាណ​ ៣០០០នាក់។

សមត្ថកិច្ចធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន
Sat,17 August 2019 (Time 06:39 PM)
ដោយ ៖ លោកយឹម ធួក (ចំនួនអ្នកអាន: 692នាក់)

ខេត្តកណ្តាល ៖ នៅថ្ងៃសុក្រ ០១រោច ខែស្រាពណ៍ ឆ្នាំ កុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ១៦និង៣០នាទី នៅ ត្រង់ចំណុច រោងបាយ ឈ្មោះវុធ រ៉ាវិនស្ថិតភូមិ វាល ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។ជនសង្ស័យ ៖ចំនួន០២នាក់ (ឃាត់ខ្លួន)១ / ឈ្មោះ វុធ រ៉ាវិន ហៅស្មាច់ ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ ។ (ជួញដូរ)២ / ឈ្មោះ ស៊ឹង សុខគា ហៅ ប៉ិត ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ ។ (ជួញដូរ)អ្នកទាំងពីរមានទីលំនៅបច្ចុប្បន្នភូមិ វាលឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាលវត្ថុតាងចាប់យករួមមាន៖១ / ម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន ០៤កញ្ចប់តូច និងឧបករណ៍សំភារៈវេចខ្ចប់ប្រើប្រាស់មួយចំនួន ។២ / ទូរស័ព្ទ ចំនួន ០១គ្រឿង ម៉ាក ណូគា ចុចពិល ពណ៍ខ្មៅ ។សមត្ថកិច្ចបានឱ្យដឹងថានៅចំពោះមុខសមត្ថកិច្ចនគរបាល ជនសង្ស័យ ឈ្មោះ វុធ រ៉ាវិន ហៅស្មាច់ បានសារភាពថា គ្រឿងញៀន(ម៉ាទឹក​កក)​ចំ​នួន ០៤កញ្ចប់តូច ខ្លួនបានទិញពីបុរសម្នាក់មិនស្គាល់ឈ្មោះនៅចំណុច វាលខ្សាច់ ចាក់អង្រែលើ រាជធានីភ្នំពេញ ក្នុង០១​កញ្ច​ប់​​​​ធំ​​​ តម្លៃ ២០០,០០០៛ ដើម្បីយកមកវេចខ្ចប់លក់បន្ត ក្នុង០១កញ្ចប់តូច តម្លៃ ១៥,០០០៛ ។ចំណែកឈ្មោះ ស៊ឹង សុខគា ហៅ ប៉ិត បានកាន់លក់គ្រឿងញៀន(ម៉ាទឹកកក) អោយខ្លួនរយៈពេល ៣ថ្ងៃ កន្លងមកហើយ ។បច្ចុប្បន្នជនសង្ស័យ បានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីបន្ដអនុវត្ដតាមនីតិវីធីច្បាប់ ។

ក្រុមយុវជនឆន្ទៈមនសិកាភ្នំជីសូរ(យុវជនភ្នំជីសូរ)ក្រោមប្រធានបទ" ដាំដើមឈើចិត្តតែមួយ និងរើសសម្រាមជុំមិត្ត"
Sat,17 August 2019 (Time 06:28 PM)
ដោយ ៖ លោកយឹម ធួក (ចំនួនអ្នកអាន: 692នាក់)

ខេត្តតាកែវ ​៖ នាព្រឹកថ្ងៃសៅរ៍ ២រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩ លោក កេត ម៉ៅ អភិបាលស្រុកបាន អញ្ជើញជាអធិបតីភាពក្នុងពិធីយុវជន និងបរិស្ថានដែលរៀបចំឡើងដោយក្រុមយុវជនឆន្ទៈ មនសិកា ភ្នំជីសូរ(យុវជនភ្នំជីសូរ)ក្រោមប្រធានបទ" ដាំដើមឈើចិត្ត តែមួយ និងរើសសំរាមជុំមិត្ត ក្នុងបរិវេណសាលាបឋមសិក្សា ភ្នំជីសូរ។ពិធីនេះមានការចូលរួមពីលោកនាយផ្នែកខណ្ឌរដ្ឋបាលព្រៃឈើស្រុកបាទី និងមន្រ្តី សមាជិកក្រុមប្រឹក្សាឃុំរវៀង លោកប្រធានគំរោងអង្គការ project change inter national សមាជិកក្រុមយុវជនឆន្ទះ មនសិកាភ្នំជីសូរ លោក នាយក នាយករង លោកគ្រូ អ្នកគ្រូ ព្រះសង្ឃ លោកមេភូមិ សិស្សានុសិស្ស ជាច្រើននាក់។នាឱកាសនោះផងដែរលោក អភិបាលស្រុកបានកោតសរសើរ នឹងលើកទឹកចិត្តប្អូនៗ ជាយុវជនដែលមានឆន្ទៈល្អក្នុងចូលរួមចំណែកធ្វើកិច្ចសង្គមដើម្បីជាគំរូដល់យុវជនដ៏ទៃទៀត និង លោកបានឧបត្ថម្ភថវិកា ១០០ ដុល្លាដល់ ក្រុមយុវជនក្នុងការរៀបចំកម្មវិធីនេះព្រម ទាំងផ្តល់ជូនថវិកា ២០០, ០០០រៀល ដល់ប្អូនស្រីដែល ជាសមាជិកក្រុមយុវជនដែលមានស្នាដៃល្អក្នុងការគូរគំនូរពីទិដ្ឋភាពភ្នំជីសូរនៅពេលខាងមុខ។ចុងបញ្ចប់នៃកម្មវិធីលោកអភិបាលបានចូលរួមដាំដើមឈើ ថតរូបទុកជាអនុស្សាវរីយ៍ ជាមួយប្អូនៗសមាជិកយុវជន និងអ្នកចូលរួមផងដែរ។

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) បានចុះពិនិត្យ និងព្យាបាលប្រជាពលរដ្ឋនៅស្រុកកណ្តៀង ខេត្តពោធិ៍សាត់ជាលើកទី២
Sat,17 August 2019 (Time 06:18 PM)
ដោយ ៖ លោកយឹម ធួក (ចំនួនអ្នកអាន: 692នាក់)

ខេត្តពោធិ៍សាត់ ៖ ក្រោមកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យពេទ្យ Soon Chun Hyang នៃប្រទេសកូរ៉េ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA)បានធ្វើសកម្មមនុស្សធម៌តាមរយៈការពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃជាង៤ពាន់នាក់នៅលើទឹកដីឃុំស្យា ស្រុកកណ្តៀងខេត្តពោធិ៍សាត់ ។ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩ ក្រោមវត្តមាន ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ឯកឧត្តម កែវ រតនៈប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកអគ្គនាយកអគ្គីសនីកម្ពុជា អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តពោធិ៍សាត់ និងជាប្រធានក្រុមការងារចុះជួយស្រុកក្រគរ និងស្រុកកណ្ដៀង លោកវេជ្ជបណ្ឌិតស៊ូ ស៊ីផាណ្ណា ប្រធានប្រតិបត្តិសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) មន្ត្រីរាជការអាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ កម្លាំងស្ម័គ្រចិត្ត យុវជន និងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ ។ឯកឧត្តម ម៉ៅ ធនិន បានលើកឡើងថាសម្តេចតេជោ ហ៊ុន សែនបានយកជីវិតធ្វើជាដើមទុនដើម្បីស្វែងរកសុខសន្តិភាពពេញលេញនៅទូទាំងប្រទេស។ ជំនួសមុខឲ្យប្រជាពលរដ្ឋនៅទូទាំងខេត្តពោធិ៍សាត់សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតដែលបានយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងសុខមាលភាពប្រជាពលរដ្ឋតាមរយៈការពិនិត្យ និងព្យាបាលប្រជាពលរដ្ឋដោយឥតគិតថ្លៃដែលសកម្មភាពមនុស្សធម៌នេះបានជួយសម្រាលដល់ការចំណាយនៅក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ឯកឧត្តម កែវ រតនៈ បានលើកឡើងថាហ៊ុនសែនបានខិតខំអភិវឌ្ឍប្រទេសជាតិនិយាយជារួម និងនិយាយដោយឡែកខេត្តពោធិ៍សាត់ ឲ្យមានការរីកចម្រើនដូចសព្វថ្ងៃនេះ។ លើសពីនេះសម្ដេចបានយកចិត្តទុកដាក់ចំពោះសុខទុក្ខ សុខមាលភាពរបស់ប្រជាពលរដ្ឋ និងការផ្ដល់សេវាសាធារណៈឲ្យបានល្អជូនប្រជាពលរដ្ឋ។សូមបញ្ជាក់ថានេះជាលើកទី២ ហើយដែលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA)បានចុះពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋដោយគិតថ្លៃនៅក្នុងស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ដែលលើកទី១នៅឃុំស្តុកបានពិនិត្យនិងព្យាបាលជូនប្រជាពលរដ្ឋចំនួនជាង៣០០០នាក់ និងលើកទី២នេះ នៅឃុំស្យាបានពិនិត្យនិងព្យាបាលជូនប្រជាពលរដ្ឋចំនួនជាង៤០០០នាក់។

ឯកឧត្តមឧបនាយករដ្ឋ​មន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារថ្នាក់​​ជាតិចុះជួយខេត្តបន្ទាយមានជ័យ ដឹកនាំក្រុមការងារចុះជួយស្តារប្រឡាយទឹកជូនពលរដ្ឋ
Fri,16 August 2019 (Time 09:00 PM)
ដោយ ៖ លោកយឹម ធួក (ចំនួនអ្នកអាន: 692នាក់)

ខេត្តបន្ទាយមានជ័យ ៖ នៅព្រឹក​ថ្ងៃ​ទី​១៦ ខែសីហា​ ឆ្នាំ២០១៩ លោក​ហ៊ឹល​ រ៉ាយ៉ា​ ​អភិបាលក្រុង​សិរីសោភ័ណ​ បានបញ្ជាក់​ថាកាលពី​ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ អាជ្ញាធរខេត្តបន្ទាយមានជ័យ រួមនឹងក្រុមការងារថ្នាក់ជាតិបានចាប់ផ្តើមធ្វើការស្តារ ជួសជុលអាងកណ្តោលក្នុងឃុំទឹកថ្លា ក្រុងសិរីសោភ័ណដើម្បីធ្វើឱ្យប្រសើរឡើងវិញនូវ​ប្រព័ន្ធធារាសាស្ត្របុរាណមួយនេះ ឱ្យមានភាពរឹងមាំ ធានារក្សាទឹកទុកបានច្រើនសម្រាប់ ប្រើប្រាស់ និងស្រោចស្រពដំណាំកសិកម្មប្រជាពលរដ្ឋ ក្នុងតំបន់នេះដែលតែងតែជួបបញ្ហា លំបាកនោះ។ក្នុងឱកាសចុះពិនិត្យមើលសកម្មភាពស្តារអាងនេះរបស់ឯកឧត្តមឧបនាយករដ្ឋ​មន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារថ្នាក់​​ជាតិចុះជួយខេត្តបន្ទាយមានជ័យ បានជំរុញឱ្យក្រុមជំនាញត្រូវប្រឹងប្រែងបង្កើនសកម្មភាពការ​ស្តារ ជួសជុលអាងកណ្តោលនេះដោយធ្វើយ៉ាងណាឱ្យបានលឿន ធានាបានភាពរឹងមាំរក្សា ទឹកទុកបានច្រើន សម្រាប់បម្រើផលប្រយោជន៍ប្រជាពលរដ្ឋ ក្នុងក្រុងសិរីសោភ័ណនេះកុំឱ្យ មាន​ការខ្វះខាតទឹកប្រើប្រាស់៕

ចំណុចប្រសាសន៍សំខាន់ៗរបស់ឧត្តមសេនីយ៍ឯក ហ៊ុនម៉ាណែត អគ្គមេបញ្ជាការរងកងនៃយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងទ័ពជើងគោក
Fri,16 August 2019 (Time 08:47 PM)
ដោយ ៖ លោកយឹម ធួក (ចំនួនអ្នកអាន: 692នាក់)

ចំណុចប្រសាសន៍សំខាន់ៗរបស់ឧត្តមសេនីយ៍ឯក ហ៊ុនម៉ាណែត អគ្គមេបញ្ជាការរងកងនៃយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងទ័ពជើងគោក ថ្លែងនៅក្នុងពិធីសំណេះសំណាល និងពិសារបាយសាមគ្គីជាមួយសិក្ខាកាមយោធាកម្ពុជាដែលកំពុងសិក្សានៅសហព័ន្ធរុស្ស៊ីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩១-ការបណ្ដុះបណ្ដាលនាយទាហានគឺសំខាន់ណាស់ព្រោះ នាយទាហានគឺជាឆ្អឹងខ្នងនៃកងទ័ព ដែលមានកម្រិតយុទ្ធសាស្ត្រ យុទ្ធនាការ និងយុទ្ធវិធី។ ជាមួយនេះសូមកោតសរសើរដល់ការសម្រេចបានលទ្ធផលដ៏ត្រចះត្រចង់រហូតទទួលបានសញ្ញាប័ត្រក្រហមដែលពិបាកនឹងកម្រទទួលបានណាស់ និងទទួលស្នាដៃជាច្រើនទៀតដែលបានទទួលនូវការកោតសរសើរពីសាលា និងថ្នាក់ដឹកនាំនៃសហព័ន្ធរុស្ស៊ី។២-ក្រសួងការពារជាតិ នឹងផ្ដល់លិខិតសរសើរចំពោះនិស្សិតឆ្នើមដែលមានស្នាដៃ និងលទ្ធផលល្អដើម្បីជាការលើកទឹកចិត្តសិក្ខាកាមយោធាដែលកំពុងសិក្សានៅសហព័ន្ធរុស្ស៊ី ក៏ដូចជាប្រទេសដទៃទៀត។ នេះគឺជាការលើកទឹកចិត្តសំខាន់ណាស់សម្រាប់នាយទាហានជំនាន់ក្រោយ ព្រោះអនាគតរបស់យើងត្រូវចូលរួមចំណែកទទួលខុសត្រូវនៅក្នុងការពង្រឹងកងទ័ព ដើម្បីការពារសន្តិភាព ស្ថិរភាព បូរណភាពទឹកដីរបស់យើងសម្រាប់កូនចៅជំនាន់ក្រោយ។ ព្រោះផលប្រយោជន៍នៃការការពារជាតិមិនមែនសម្រាប់តែអ្នកដែលពាក់ឯកសណ្ឋានកងទ័ពនោះទេ ប៉ុន្តែគឺផលប្រយោជន៍សម្រាប់ទាំងអស់គ្នា។៣-យើងគ្រប់គ្រងបាននូវស្ថិរភាពជាតិ គឺជាមោទនភាពជាតិរបស់យើង កងទ័ពរបស់យើង ប្រទេសយើងមានមុខមានមាត់ ជាប្រទេសមួយទប់ទល់នឹងការឈ្លានពានបាន រក្សាស្ថិរភាពបាន ប្រទេសយើងចេញទៅក្រៅមោទនភាពនៅលើឆាកអន្តរជាតិ ដែលកិច្ចការទាំងអស់ នាយទាហានជំនាន់ក្រោយត្រូវចូលរួមចំណែកបន្តវេនការពារជាតិ និងអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើន។៤-សូមអបអរសាទរចំពោះភាពជោគជ័យរបស់សិក្ខាកាមដែលបានបញ្ចប់ការសិក្សា និងដែលកំពុងសិក្សានៅសហព័ន្ធរុស្សី និងសូមអរគុណចំពោះរដ្ឋាភិបាល ក្រសួងការពារជាតិសហព័ន្ធរុស្ស៊ីដែលបានផ្ដល់ការគាំទ្រនិងប្រគល់ឱកាសឲ្យនិស្សិតកម្ពុជាបានទៅសិក្សាជំនាញកងទ័ពតាំងពីអតីតកាលរស់នៅបច្ចុប្បន្ន។

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) និងសាកលវិទ្យាល័យ Soon Chun Hyang ចុះអនុស្សារណៈយោគយល់គ្នាដើម្បីបន្តការងារមនុស្សធម៌ដើម្បីប្រជាពលរដ្ឋខ្មែរ
Fri,16 August 2019 (Time 08:30 PM)
ដោយ ៖ លោកយឹម ធួក (ចំនួនអ្នកអាន: 692នាក់)

អនុស្សារណៈយោគយល់គ្នា(MOU)រវាងសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) និងសាកលវិទ្យាល័យពេទ្យ Soon Chun Hyang ដើម្បីបន្តការងារមនុស្សធម៌ដើម្បីប្រជាពលរដ្ឋខ្មែរ ក្រោមវត្តមានលោក ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមTYDA និងលោកសាស្ត្រាចារ្យ Run Jin Shin សាកលវិទ្យាធិការសាកលវិទ្យាល័យពេទ្យ Soon Chun Hyang នៅសណ្ឋាគារភ្នំពេញថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩។លោក ហ៊ុន ម៉ាណែត បានលើកឡើងថាអនុស្សារណៈយោគយល់គ្នា(MOU) រវាងស្ថាប័នទាំងពីរនៅពេលនេះ គឺបន្តទំនាក់ទំនងកិច្ចសហប្រតិបត្តិការរបស់យើង ដែលកន្លងមកយើងបានចុះMOUជាមួយគ្នាបាន២លើកនៅកន្លែងផ្សេងគ្នា ពេលវេលាខុសគ្នា ប៉ុន្តែយើងរួមគ្នាដើម្បីសម្រេចគោលដៅរួមគឺដើម្បីជួយប្រជាពលរដ្ឋខ្មែរ។ប្រធានក្រុមប្រឹក្សាភិបាលសមាគមTYDA ក៏បានថ្លែងអំណរគុណសាកលវិទ្យាល័យពេទ្យ Soon Chun Hyang ដែលជាដៃគូដ៏ល្អរបស់TYDA ដែលកន្លងមក និងបច្ចុប្បន្នបានជួយព្យាបាលប្រជាពលរដ្ឋទាំងក្នុងប្រទេស និងបានបញ្ជូនទៅព្យាបាលនៅប្រទេសកូរ៉េបានទទួលជោគជ័យព្រមទាំងបានជួយបណ្ដុះបណ្ដាលអភិវឌ្ឍសមត្ថភាពក្រុមការងារសមាគមដើម្បីជួយព្យាបាលប្រជាពលរដ្ឋ។ លោក ហ៊ុន ម៉ាណែត សង្ឃឹមថាកិច្ចសហប្រតិបត្តិការនៃស្ថាប័នទាំងពីរនៅតែបន្តទៀតដើម្បីការរីកចម្រើនរួមគ្នាជួយព្យាបាលប្រជាពលរដ្ឋ។លោកសាស្ត្រាចារ្យ Run Jin Shin បានថ្លែងអំណរគុណលោកហ៊ុន ម៉ាណែត ដែលបានផ្ដល់ឱកាសឲ្យសាកលវិទ្យាល័យពេទ្យ Soon Chun Hyang ចូលរួមបេសកកម្មមនុស្សធម៌ជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA)។ លោកពិតជាមានសេចក្តីសោមនស្សរីករាយក្នុងការចូលរួម និងបន្តទំនាក់ទំនង កិច្ចសហប្រតិបត្តិការជាមួយគ្នាដើម្បីជួយដល់ប្រជាពលរដ្ឋខ្មែរ។សូមបញ្ជាក់ថា សាកលវិទ្យាល័យពេទ្យ Soon Chun Hyang បានចូលរួមសកម្មភាពជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) ដោយផ្ដោតលើសកម្មភាពចំនួន៣សំខាន់ៗក្នុងនោះចូលរួមបេសកកម្មមនុស្សធម៌ ចុះព្យាបាលប្រជាពលរដ្ឋនៅតាមបណ្ដាខេត្តផ្សេងៗ កិច្ចសហប្រតិបត្តិការនៅក្នុងការព្យាបាលករណីធ្ងន់ធ្ងរយកទៅព្យាបាលនៅក្នុងប្រទេសកូរ៉េ និងបណ្ដុះបណ្ដាលជំនាញបច្ចេកទេសក្រុមការងារសមាគម។

រដ្ឋបាលក្រុងស្វាយរៀងបានបើកកិច្ចប្រជុំសាមញ្ញលើកទី០៣ អាណត្តិទី០៣ របស់ក្រុមប្រឹក្សាក្រុងស្វាយរៀង
Fri,16 August 2019 (Time 08:19 PM)
ដោយ ៖ លោកយឹម ធួក (ចំនួនអ្នកអាន: 692នាក់)

ព្រឹកថ្ងៃសុក្រ ១រោច ខែស្រាពណ៍ឆ្នាំកុរ ឯកស័កព.ស២៥៦៣ត្រូវនឹងថ្ងៃទី១៦ខែសីហា ឆ្នាំ២០១៩ រដ្ឋបាលក្រុងស្វាយរៀងបានបើកកិច្ចប្រជុំសាមញ្ញលើកទី០៣ អាណត្តិទី០៣ របស់ក្រុមប្រឹក្សាក្រុងស្វាយរៀង ក្រោមអធិបតីភាពលោកយូ ប៊ុននី ប្រធានក្រុមប្រឹក្សាក្រុងលោក ណុប ចំរើន អភិបាល នៃគណៈអភិបាលក្រុងស្វាយរៀងមានចំនួន ១១ របៀបវារៈ១-ពិនិត្យ ពិភាក្សា និងអនុម័តរបៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី០៣ អាណត្តិទី០៣របស់ក្រុមប្រឹក្សាក្រុង។២-ពិនិត្យ ពិភាក្សា និងអនុម័ត កំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី០២ អាណត្តិទី០៣ របស់ក្រុមប្រឹក្សាក្រុង។៣-ពិនិត្យ ពិភាក្សា និងអនុម័តរបាយការណ៍រដ្ឋបាលក្រុងប្រចាំខែសីហា ឆ្នាំ២០១៩ និងទិសដៅអនុវត្តបន្ត។៤-ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្ដីព្រាង សេចក្ដីសម្រេច ស្ដីពីការកែសម្រួលសមាសភាពគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសរបស់ក្រុមប្រឹក្សាក្រុង។៥.ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្ដីព្រាងសេចក្ដីសម្រេច ស្ដីពីការកែសម្រួលសមាសភាពគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ដ្រី និងកុមាររបស់ក្រុមប្រឹក្សាក្រុង។៦-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្ដីព្រាង សេចក្ដីសម្រេច ស្ដីពីការកែសម្រួលសមាសភាពគណៈកម្មាធិការលទ្ធកម្ម របស់ក្រុមប្រឹក្សាក្រុង។៧-ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្ដីព្រាង សេចក្ដីសម្រេច ស្ដីពីការបែងចែកការទទួលខុសត្រូវដល់សមាជិកក្រុមប្រឹក្សាក្នុងការជួបទំនាក់ទំនងការងាររបស់រដ្ឋបាលក្រុង។៨-ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្ដីព្រាាង សេចក្ដីសម្រេច ស្ដីពីការបែងចែកការទទួលខុសត្រូវដល់សមាជិកក្រុមប្រឹក្សាក្រុងការជួបទំនាក់ទំនងតាមបណ្តាសង្កាត់នានាក្នុងក្រុង ។៩-ពិនិត្យ ពិភាក្សា និងអនុម័តរបាយការណ៍នៃការអនុវត្តសកម្មភាពការងាររបស់គណៈកម្មាធិការលទ្ធកម្មប្រចាំខែសីហា ឆ្នាំ២០១៩ និងទិសដៅអនុវត្តបន្តខែកញ្ញា ឆ្នាំ២០១៩ ។១០-ពិនិត្យ ពិភាក្សា និងអនុម័តការបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ដែលបានមកពីការផ្តល់សេវារដ្ឋបាលសម្រាប់ឧបត្ថម្ភជូនមន្ត្រី បុគ្គិលិកនៃរដ្ឋបាលក្រុងស្វាយរៀង ប្រចាំខែឧសភា មិថុនា និងកក្កដា ឆ្នាំ២០១៩ ។១១-បញ្ហាផ្សេងៗ  ៕

កិច្ចប្រជុំរវាងគណៈកម្មការទី៥ នៃព្រឹទ្ធសភា ស្វែងយល់ពីការអនុវត្តច្បាប់អន្តោប្រវេសន៍ ការផ្សព្វផ្សាយព័ត៌មាន និងការអភិវឌ្ឍន៍លើវិស័យនានាជាមួយរដ្ឋបាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
Fri,16 August 2019 (Time 08:06 PM)
ដោយ ៖ លោកយឹម ធួក (ចំនួនអ្នកអាន: 692នាក់)

ខេត្តបន្ទាយមានជ័យ ៖ កិច្ចប្រជុំរវាងគណៈកម្មការទី៥ នៃព្រឹទ្ធសភា ស្វែងយល់ពីការអនុវត្តច្បាប់អន្តោប្រវេសន៍ ការផ្សព្វផ្សាយព័ត៌មាន និងការអភិវឌ្ឍន៍លើវិស័យនានាជាមួយរដ្ឋបាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។កិច្ចប្រជុំនេះបានធ្វើឡើងនៅព្រឹកថ្ងៃសុក្រ ១រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹង ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ នៅសាលាក្រុងប៉ោយប៉ែត ដោយគណៈប្រតិភូគណៈកម្មការទី៥ព្រឹទ្ធសភា ដឹកនាំដោយលោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការទី៥ និងរដ្ឋបាលក្រុងប៉ោយប៉ែត ដឹកនាំដោយឯកឧត្តម ង៉ោ ម៉េងជ្រួន អភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងលោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ៕

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀននៅស្រុកកៀនស្វាយ
Thu,15 August 2019 (Time 07:29 PM)
ដោយ ៖ លោកយឹម ធួក (ចំនួនអ្នកអាន: 692នាក់)

ខេត្តកណ្តាល ៖ ថ្ងៃ អង្គារ ១៣ កេីតខែស្រាពណ៌ឆ្នាំកុរឯកស័កព.ស២៥៦៣ ត្រូវនិងថ្ងៃទី១៣ខែសីហាឆ្នាំ២០១៩វេលាម៉ោង ១៩និង៣០នាទី នៅត្រង់ចំណុចគ្រែទឹកស្ថិតនៅភូមិកោះប្រាក់ ឃុំភូមិធំស្រុកកៀនស្វាយខេត្តកណ្ដាល។ជនសង្ស័យ ០១ នាក់ (ឃាត់ខ្លួន)១/ឈ្មោះ ជួន វណ្ណៈ ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ (ឃាត់ខ្លួន) ។វត្ថុតាងដកហូតរួមមាន:១- សម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនូន ។២ -ពិលតូចត្រួយចេក ចំនួន០៣។សមត្ថកិច្ចបានឱ្យដឹងថានៅថ្ងៃខែឆ្នាំនឹងវេលាម៉ោងកើតហេតុខាងលើមានប្រជាពលរដ្ឋបានទូរស័ព្ទមកប្រាប់ សមត្ថកិច្ចប៉ុស្តិ៍ភូមិធំថាមានមនុស្សកំពុងជក់គ្រឿងញៀននៅលើគ្រែទឹកស្ថិតនៅភូមិកោះប្រាក់។ក្រោយពីសមត្ថកិច្ចប៉ុស្ដិ៍ភូមិធំបានទទួល ព័ត៌មានហើយក៏បានចុះទៅដល់កន្លែងដែលប្រជាពលរដ្ឋរាយការណ៍នោះក៏បានជួបជាមួយជនសង្ស័យកំពុងអង្គុយជក់បារីនៅទីនោះ ដោយមានសំភារៈដូចបានរៀបរាប់ខាងលើនៅក្បែរខ្លួន ចំណែកដែកកេះមួយដែលនៅល្អកែសំរាប់ជក់គ្រឿងញៀនៅក្នុងហោប៉ៅអាវ​ របស់ជនសង្ស័យ។ក្រោយពីសមត្ថឆែករកឃើញសម្ភារៈប្រើប្រាស់គ្រឿងញៀនក៏បាន​នាំខ្លួនជនសង្ស័យរួមទាំងវត្ថុតាងយកមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ។នៅចំពោះមុខសម្ថកិច្ចជនសង្ស័សារភាពថាខ្លួនពិតជាបានប្រាស់គ្រឿងញៀនប្រាកដមែនហើយថ្នាំញៀននេះខ្លួនបានជិះទៅទិញពីបុរសម្នាក់មិនស្គាល់ឈ្មោះអាយុប្រហែល១៧ឆ្នាំ ជនជាតិខ្មែរនៅម្តុំចំការស្វាយក្នុងភូមិកោះប្រាក់ឃុំភូមិធំស្រុកៀនស្វាយក្នុងតំលៃ១០០០០រៀល (មួយ​មុឺន​រៀល)ដើម្បីយកមកប្រើប្រាស់ពេលប្រើប្រាស់អស់ក៍បានកំលាំងសម្ថកិច្ចចុះមកដល់ហើយឃាត់ខ្លួនតែម្តង។ក្រោយពីសួរនាំរួចកំលាំងប៉ុស្តិ៍បានបញ្ជូនជនសង្ស័យ រួមទាំងវត្ថុតាងទៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយដេីម្បីបន្តចាត់កា តាមនិតិវិធី ច្បាប់ ៕

អាជ្ញាធរ​ខេត្តកំពត​ធ្វើកម្មវិធីពិសារសាច់ជ្រូក​សុវត្ថិភាព​ នៅរង្វង់មូលខេត្តកំពត
Thu,15 August 2019 (Time 07:20 PM)
ដោយ ៖ លោកយឹម ធួក (ចំនួនអ្នកអាន: 692នាក់)

ខេត្តកំពត ៖ កាលពីព្រឹកថ្ងៃ​ទី១៤ ខែសីហា​ឆ្នាំ​២០១៩ អាជ្ញាធរ​ខេត្តកំពតបានរៀបចំនូវកម្មពិធី ពិសារសាច់ជ្រូកសុវត្ថិភាពក្រោមការចូលរួមពី​ឯកឧត្ដម​ជាវ តាយ​អភិបាល​នៃគណៈអភិបាលខេត្ត ឯកឧត្ដមជឹង ផល្លា​ប្រធានក្រុម​ប្រឹក្សាខេត្ត​ព្រមទាំង​ថ្នាក់ដឹកនាំ​ខេត្ត​និងមន្ត្រី​រាជការ​មន្ទីរ​អង្គភាព​ជុំវិញខេត្ត អាជ្ញាធរ​មូលដ្ឋាន​សិស្ស​និស្សិត​ប្រជាពលរដ្ឋ​ប្រកបដោយភាពស្និទ្ធស្នាល។នៅក្នុងឱកាសនោះលោក ចាន់ រិទ្ធប្រធានមន្ទីរកសិកម្មខេត្តកំពត បានឲ្យដឹងថាតាមស្ថិតិសត្វជ្រូកនៅក្នុងខេត្តកំពត សរុបមានចំនួន ៨៩ ៦០១ក្បាល ចំណែកឯស្ថិតិកសិដ្ឋានចិញ្ចឹមជ្រូក មាន២០កន្លែង មានសត្វជ្រូកសរុបចំនួន ២១ ១៥៥ក្បាល។ ក្នុងឆមាសទី១ ឆ្នាំ២០១៩ ថ្នាក់ដឹកនាំ និងមន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលបានធ្វើជីវសុវត្ថិភាព (បាញ់ថ្នាំរំងាប់មេរោគ) នៅកន្លែងចិញ្ចឹមជ្រូក បានចំនួន ៦៧កន្លែង នៅតាមភូមិដ្ឋាន និងទ្រុងចិញ្ចឹមរបស់ប្រជាពលរដ្ឋប្រជាពលរដ្ឋ បានចំនួន១៧ដង , សត្តឃាតដ្ឋាន ៩៩ដង និងតាមផ្លូវជាតិចំនួន ៧ដង។ ជាងនេះទៅទៀត ក្នុងរយៈពេល៧ខែដើមឆ្នាំ២០១៩ មន្ត្រីជំនាញបានដកហូត និងគំទេច គ្រឿងក្នុងជ្រូក ៦៧គឺឡូក្រាម, ផ្ទាំងសាច់សត្វជ្រូកចំនួន ៤៥គីឡូក្រាម ឆ្អឹងជ្រូកឈឺ៣១២គឺឡូក្រាម នៅស្រុកឈូក ដែលនាំចូលពីខេត្តតាកែវ ដកហូត និងកប់សត្វជ្រូកឈឺទាំងមូលចំនួនមួយក្បាលទម្ងន់ ១៦០គីឡូក្រាមនៅស្រុកអង្គរជ័យ ដែលនាំចូលពីខេត្តតាកែវ, បានដកហូត និងដុតកំទេចសាច់លាយឆ្អឹងសត្វជ្រូកឈឺចំនួន ៣៥គីឡូក្រាម នៅក្រុងកំពតផងដែរ ។ ថ្លែងនៅក្នុងពិធីពិសារសាច់ជ្រូកនេះ ឯកឧត្តម ជាវ តាយ អភិបាលខេត្ត បានមានប្រសាសន៍ថា ជំងឺប៉េសជ្រូកអាហ្វ្រិកជាជំងឺឆ្លងរាតត្បាតខ្លាំង ដែលចម្លងពីសត្វជ្រូកទៅសត្វជ្រូក និងរវាងសត្វជ្រូកស្រុក និងសត្វជ្រូកព្រៃតែប៉ុណ្ណោះ ហើយជំងឺនេះមិនមានការឆ្លង ឬបង្កផលអវិជ្ជមាន មកលើសុខភាពមនុស្សឡើយ។ ដូច្នេះថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋទាំងអស់ សូមមេត្តាកុំយល់ច្រលំ ហើយសូមចូលរួមពិសារសាច់ជ្រូកឲ្យបានដូចពេលធម្មតាវិញ។ ឯកឧត្តមអភិបាលខេត្តបានបន្តទៀតថានៅក្នុងរយៈពេលដែលមានជំងឺប៉េស្តជ្រូកអាហ្វ្រិក បានផ្ទុះឡើងនៅប្រទេសកម្ពុជា មានមតិមួយចំនួនបានលើកឡើងថា ការពិសាសាច់ជ្រូក អាចមានផលប៉ះពាល់ចំពោះសុខភាពមនុស្ស តែក្នុងពេលនេះ ក្នុងនាមរដ្ឋបាលខេត្ត រួមជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត សូមបញ្ជាក់ដដែលថា ការបរិភោគសាច់ជ្រូកដែលឆ្លងកាត់ការត្រួតពិនិត្យត្រឹមត្រូវ ពីសមត្ថកិច្ចជំនាញបសុពេទ្យ និងឆ្លងកាត់ការចំអិនជាធម្មតា នៅតែមានសុវត្ថិភាព ចំពោះសុខភាពមនុស្ស។ សូមបញ្ជាក់ថា កម្មវិធីពិសាសាច់ជ្រូក សុវត្ថិភាព​នេះរៀបចំឡើងដោយមន្ទីរកសិកម្មខេត្តកំពត សហការជាមួយក្រុមហ៊ុនស៊ីភី បានរៀបចំជ្រូកខ្វៃចំនួន ១៥ក្បាល នំបុ័ងចំនួន៤០០ដើម និងទឹកសុទ្ធ ៥០កេស ពិសារួមគ្នាដើម្បីបង្ហាញឲ្យសាធារណៈជនទាំងអស់ បានយល់ឲ្យកាន់តែច្បាស់ថា ការពិសាសាច់ជ្រូកនៅតែមានសុវត្ថិភាព និងមានសារៈសំខាន់ចំពោះសុខភាពមនុស្ស៕

រថយន្តកុងតឺន័របើកបរមានល្បឿនលឿនមិនបានប្រុងប្រយ័ត្ន ជ្រុលចង្កូតបុកម៉ូតូបណ្តាលឱ្យរងរបួសធ្ងន់
Wed,14 August 2019 (Time 08:19 PM)
ដោយ ៖ លោកយឹម ធួក (ចំនួនអ្នកអាន: 692នាក់)

ខេត្តកណ្តាល ៖ រថយន្តកុងតឺន័របើកបរមានល្បឿនលឿនមិនបានប្រុងប្រយ័ត្ន ជ្រុលចង្កូតបុកម៉ូតូបណ្តាលឱ្យរងរបួសធ្ងន់នៅថ្ងៃអង្គារ១៣កើត ខែស្រាពណ៌ឆ្នាំកុរឯកស័ក ព.ស២៥៦៣ត្រូវនិងថ្ងៃទី១៣ខែសីហាឆ្នាំ២០១៩វេលាម៉ោង​១៨ៈ​១​០​នាទីនៅលើដងផ្លូវលេខ១១៦ ចំណុចភូមិស្តៅកន្លែង ឃុំដីឥដ្ឋស្រុកកៀនស្វាយ ខេត្តកណ្តាល។ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថានៅថ្ងៃទីខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ មានរថយន្តម៉ាក់ HYUNDAI ប្រភេទ សណ្តោង ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 3B-9491សណ្តោងសឺមីរុឺម៉កពាក់ផ្លាកលេខ ព្រះសីហនុ 4A- 1327 អ្នកបើកបដោយឈ្មោះ នូ ធុយ ភេទប្រុសអាយុ២៧ឆ្នាំមានទីលំនៅភូមិដង្គាបក្តាមឃុំពាមមន្ទាស្រុកកំពុងត្របែក ខេត្តព្រៃវែងដែលបើកឆ្លងកាត់ថ្នល់ពីត្បូង ទៅជើងតាមផ្លូវលេខ ១១៦ ។ លុះពេលបើកមកដល់កន្លែងកើតហេតុខាងលើជាន់ហ្វ្រាំងរលត់ម៉ាស៊ីនធ្វើអោយសឺមីរុឺម៉ករុញកាច់ក្បាលរថយន្តបោកទៅបុកជាមួយម៉ូតូម៉ាក HONDA DREAM 125 ពណ៌ ខ្មៅ ប្រភេទស្រី ពាក់ផ្លាក់លេខ កណ្តាល1Z-1065 ដែលចតនៅស្ងៀមនិងបុកមនុស្សឈររង់ចាំបងប្អូនឈ្មោះឃឹម រ៉េត ភេទស្រី អយុ៣៤ឆ្នាំមុខរបរកម្មករមានទីលំនៅភូមិស្តៅកន្លែង៥ឃុំដីឥដ្ឋស្រុកកៀនស្វាយ ខេត្តកណ្តាលដែលឈរនៅខាងឆ្វេងដៃនៃរថយន្តបណ្តាាលអោយរងរបួសស្រាល ខូចម៉ូតូនិងរថយន្តស្រលយកមករក្សាទុក្ខជាភស្តតាងនៅអធិការដ្ឋាននគរបាលស្រុកលៀនស្វាយ ។ ឃាត់ខ្លួនអ្នកបើកបររថយន្ត។តាមរយៈការសន្និដ្ឋានរបស់សមត្ថកិច្ច ករណីនេះបណ្តាលមកពីអ្នកបើករថយន្តបើក ធ្វែសប្រហែសខ្ជីខ្ជាមិនប្រុងប្រយ័ត្នបើកក្នុងល្បឿនលឿន ។

អាសូរខ្លាំងណាស់ !  មន្ត្រីនគរបាលម្នាក់រត់ជួយបាញ់ទឹកពន្លត់អគ្គិភ័យ ជួយគេមិនបានគិតខ្លួនឯង ស្រាប់តែត្រូវផ្ទុះហ្គាសត្រូវ បណ្តាលឲ្យរងរបួសធ្ងន់
Wed,14 August 2019 (Time 08:07 PM)
ដោយ ៖ លោកយឹម ធួក (ចំនួនអ្នកអាន: 692នាក់)

ខេត្តសៀមរាប ៖ ហេតុការណ៍ភ្ញាក់ផ្អើលយ៉ាងខ្លាំងមួយបានកើតឡើង ដោយអគ្គិភ័យកំពុងឆាបឆេះទីតាំងលក់ដូរធុងហ្គាសមួយកន្លែងយ៉ាងសន្ធោសន្ធៅ និងមានសំឡេងផ្ទុះធុងហ្គាសផូងផាំងទៀតផង ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ១ និង៤០នាទី រសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ ម្តុំផ្លូវលោកតានើយ ទល់មុខពេទ្យនាគទេព ក្រុងសៀមរាប ខេត្តសៀមរាប ។ ដោយឡែក មន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបម្នាក់ ឈ្មោះ ហួត មុនី ពិសាខ បានរងរបួសធ្ងន់ បន្ទាប់ពីជួយអន្តរាគមន៍ បាញ់ទឹកពន្លត់ ករណីផ្ទុះធុងហ្កាស បង្ករជាអគ្គីភ័យឆាបឆេះខាងលើ ដែលបច្ចុប្បន្ននេះលោកកំពុង សំរាកព្យាបាល នៅមន្ទីពេទ្យបង្អែកខេត្តសៀមរាប ។

តុលាការសម្រេចឃុំខ្លួនចោរលួចក្របី៣នាក់បន្ទាប់ពីរត់គេចខ្លួនរយះពេល១ឆ្នាំដាក់ពន្ធនាគា ខេត្តកំពង់ធំ
Tue,13 August 2019 (Time 07:19 PM)
ដោយ ៖ លោកយឹម ធួក (ចំនួនអ្នកអាន: 692នាក់)

ខេត្តកំពង់ធំ ៖ ដោយមានការធូររលុងពីមន្រ្ដីជំនាញពេទ្យសត្វបណ្ដោយអោយមានការកាប់សត្វនៅតាមផ្ទះធ្វើអោយកើតមានរឿងចោរកម្មនេះ ក្រុមចោរ៣នាក់អស់លក្ខ ចាញ់ល្បិចព្រះរាជអាជ្ញាអោយចូលខ្លួនមកតុលាការដើម្បីដោះស្រាយ ចុងក្រោយសមត្ថកិច្ចចាប់វាយខ្នោះតែម្ដង។  ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ និង២០នាទីថ្ងៃទី១២ខែ សីហា ឆ្នាំ២០១៩ក្នុងបន្ទប់ព្រះរាជអាជ្ញា ក្រោយពីសាកសួររួច ចៅក្រមបានចេញដីការឃុំខ្លួននៅពន្ធនាគា ខេត្តកំពង់ធំ ! រំលឹកកាលពីថ្ងៃទី ១៨ សីហា ឆ្នាំ ២០១៨ ចោរបានលួចក្របីចំនួនបីក្បាលនៅភូមិគោកងួន ឃំុ ត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ដែលមានម្ចាស់ ឈ្មោះ ហ៊នសុផល ភេទប្រុស អាយុ ៤២ ឆ្នាំ និងប្រពន្ធ ឈ្មោះ ឆេង សុខន អាយុ ៤២ ឆ្នាំគឺចោរបានលួចក្របីចេញពីផ្ទះដោយសុវត្ថិភាព បន្ទាប់ពីធ្វើសកម្មភាពលួចក្របីអ្នកភូមិយកមកកាប់តាមផ្ទះ ក្រោយមកបានបែកការហើយជនសង្ស័យបានរត់គេចខ្លួនអស់រយះពេល១ឆ្នាំទើបឃាតខ្លួនបាន ។ តាមការបញ្ចាក់របស់ម្ចាស់ក្របីដែលបានបាត់នោះបានអោយដឹងថា ក្របីខ្លួនមានចំនួន ៣ ក្បាល មានមេធំ ១ ក្បាល មេក្រមំុ ១ក្បាល ឈ្មោលស្ទាវ ១ ក្បាល ក្រោយពីទទួលបានព័ត៌មានភ្លាមនគរបាលស្រុកបានចេញអន្តរាគមន៍ ជាបន្ទាន់ដោយចុះធ្វេីការស្រាវជ្រាវនាំគ្នាតាមដានជេីងក្របី ដែលចោរដឹកចេញពីផ្ទះទៅនោះ ហេីយបានតាមរកឃេីញ គេដឹកចូលទៅក្នុងផ្ទះ ឈ្មោះនុត សុធា ភេទប្រុសអាយុ ៤៣ ឆ្នាំ និងប្រពន្ធឈ្មោះ មឿន ផល្លី អាយុ ៣៨ ឆ្នាំរស់នៅភូមិព្រៃតាហ៊ូ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ។ការតាមដានជេីងក្របីជាប់រហូតទេីបដឹងថា ចូលផ្ទះណឹងហេីយក៏ចូលតាមទៅពិនិត្យ ក្នុងផ្ទះទេីបដឹងថា កន្លែងនោះជាទីតាំងធ្វេីអាជីវកម្ម (អត្តឃាតគោក្របី) ឃេីញពិតដូច្នោះសមត្ថកិច្ចបានសំុការអនុញ្ញាត្តពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំដេីម្បីធ្វេីការឆែកឆេរ ហេីយបានរកឃេីញវត្ថុតាងស្បែកក្របីចំនួន ៣ សាច់ក្របីដាក់ក្នុងបាវជាច្រេីននិងគ្រឿងក្នុងដាក់ក្នុងធុងក្លាស្សេ និងខ្សែ ចងក្របី គឺពិតជាវត្ថុតាងដែលម្ចាស់ក្របី ស្គាល់ថា ជាសត្វពាហនៈ របស់ខ្លួនពិតប្រាកដមែនជាពិសេសស្បែកនិងចំណងក្របី ។ ជនសង្ស័យ ទី១ឈ្មោះ មាស នាង ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ កាប់គោក្របី សាសនា ព្រះពុទ្ធ ទីកន្លែងកំណើត ភូមិព្រៃតាហ៊ូ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ មានទីលំនៅបច្ចុប្បន្ន ភូមិព្រៃតាហ៊ូ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ ទី២ ឈ្មោះ នុត សុធា ភេទប្រុស អាយុ ៤៤ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ សាសនា ព្រះពុទ្ធ ទីកន្លែងកំណើត ភូមិប្រស្រែ ឃុំសំឡាញ់ ស្រុកអង្គជ័យ ខេត្តកំពត មានទីលំនៅបច្ចុប្បន្ន ភូមិព្រៃតាហ៊ូ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ទី ៣ ឈ្មោះ មឿន ផល្លី ភេទស្រី អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ លក់សាច់គោ ក្របី និងកាប់គោក្របី សាសនា ព្រះពុទ្ធ ទីកន្លែងកំណើត ភូមិព្រៃតាហ៊ូ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ មានទីលំនៅបច្ចុប្បន្ន ភូមិព្រៃតាហ៊ូ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ។សមត្ថកិច្ចជំនាញបានចាប់ខ្លួនបានទាំងពីរនាក់ប្តីប្រពន្ធហើយ ដោយតាមប្រមាញ់សើបអង្កេត អស់រយះពេលមួយឆ្នាំទើបឃាតខ្លួនមកសួរនាំបាន ក្រោយសួរនាំ ចៅក្រមសំរេចឃុំខ្លួននៅពន្ធនាគា ខេត្តកំពង់ធំនៅរសៀលថ្ងៃទី១២ខែ សីហា ឆ្នាំ២០១៩នេះ៕

សិក្ខាសាលា ស្ដីពី មានគោលបំណង ធ្វើការសិក្សា និងការផ្លាស់ប្ដូរបទពិសោធន៍ អំពីការធ្វើឌីជីថលនីយកម្ម និងប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានក្នុងវិស័យអប់រំ នៅសាធារណរដ្ឋប្រជាមានិតចិន និងបិទសិក្ខាសាលាស្ដីពី «ឌីជីថលនីយកម្មក្នុងវិស័យអប់រំសម្រាប់ប្រទេសកម្ពុជា»
Tue,13 August 2019 (Time 07:04 PM)
ដោយ ៖ លោកយឹម ធួក (ចំនួនអ្នកអាន: 693នាក់)

ប្រទេសចិន៖ សិក្ខាសាលា ស្ដីពី មានគោលបំណង ធ្វើការសិក្សា និងការផ្លាស់ប្ដូរបទពិសោធន៍ អំពីការធ្វើឌីជីថលនីយកម្ម និងប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានក្នុងវិស័យអប់រំ នៅសាធារណរដ្ឋប្រជាមានិតចិន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ និងសហការអនុវត្តគម្រោងអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មានក្នុងវិស័យអប់រំនៅកម្ពុជា។ក្រោយ​សិក្ខាសាលា​បាន​ប្រព្រឹត្តិ​ទៅ​រយៈពេល​១៨​ថ្ងៃ​ នាព្រឹកថ្ងៃអង្គារ ១៣កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ សិក្ខាសាលាស្ដីពី «ឌីជីថលនីយកម្មក្នុងវិស័យអប់រំសម្រាប់ប្រទេសកម្ពុជា» ​ត្រូវ​បាន​បិទ​បញ្ចប់​វគ្គ​ ដោយមានការអញ្ជើញចូលរួមពីប្រធានគណៈប្រតិភូកម្ពុជា លោកបណ្ឌិត ឌី សមស៊ីដេត អគ្គនាយករងនៃអគ្គនាយកដ្ឋានអប់រំ និង​លោក​ប្រធាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន រួម​ជាមួយ​ថ្នាក់​ដឹកនាំ​មន្ទីរពាណិជ្ជកម្ម​ខេត្តហ៊ូណាន ប្រទេស​ចិន ថ្នាក់ដឹកនាំ​មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈពាណិជ្ជកម្មហ៊ូណាន ថ្នាក់ដឹកនាំក្រុមហ៊ុន Teewon Digital Media Technology Co., Ltd និងសិក្ខាកាមកម្ពុជាចំនួន ១៥រូបផ្សេងទៀត។នាឱកាសពិធីបិទ លោកបណ្ឌិតបានថ្លែងអំណរគុណ ដល់ក្រសួងពាណិជ្ជកម្មចិន ដែលជាអ្នករៀបចំសិក្ខាសាលានេះ និងក្រុមហ៊ុន Teewon Digital Media Technology Co., Ltd ដែលជាអ្នកសហការរៀបចំសិក្ខាសាលានេះ ព្រមទាំងផ្ដាំផ្ញើថ្លែងអំណរគុណដល់សាស្ត្រាចារ្យ និងវាគ្មិន ដែលបានចូលរួមក្នុងការចែករំលែកចំណេះដឹង និងបទពិសោធន៍សម្រាប់សិក្ខាកាមកម្ពុជា។ លោកបណ្ឌិតបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃសិក្ខាសាលា និងកោតសរសើរសិក្ខាកាមដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ក្នុងការសិក្សាស្វែងយល់ចំណេះដឹងថ្មីៗ ពីសិក្ខាសាលា ដើម្បីយកទៅប្រើប្រាស់ជាប្រយោជន៍សម្រាប់វិស័យអប់រំនៅកម្ពុជា ៕

បុរសវ័យចំណាស់ម្នាក់បានស្លាប់ដោយសារខ្យល់គនៅ ក្នុងតូបសំណាក់ធម៌លេខ១៣ ក្នុងវត្ដទឹកវិល ហៅវត្ដចុងកោះ
Mon,12 August 2019 (Time 07:41 PM)
ដោយ ៖ លោកយឹម ធួក (ចំនួនអ្នកអាន: 693នាក់)

ខេត្តកណ្តាល ៖ ថ្ងៃទី ១១ខែ សីហាឆ្នាំ២០១៩ វេលាម៉ោង ០៩ៈ៣០នាទីនៅចំណុច ក្នុងតូបសំណាក់ធម៌លេខ១៣ ក្នុងវត្ដទឹកវិល ហៅវត្ដចុងកោះ ស្ថិតនៅក្នុងភូមិ ស្វាយជួរ ឃុំទឹកវិលស្រុកស្អាង ខេត្តកណ្ដាល។ សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ វឹង វ៉ន ភេទប្រុស អាយុ ៨២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិស្វាយជួរ ឃុំកោះខែលស្រុកស្អាង ខេត្ដ កណ្ដាល ។ នៅថ្ងៃទី១១ ខែសីហាឆ្នាំ២០១៩វេលាម៉ោងប្រមាណ០៩ៈ៣០នាទី ក្មេងវត្ដបានឃើមានមនុស្សដេកស្លាប់នៅក្នុងតូបសំណាក់ធម៌ ក៏បានទៅប្រាប់លោកអាចារ្យវត្ត ហើយក៏ បានរាយការណ៍ជូនលោកមេប៉ុស្ដិ៍កោះខែល ។ បន្ទាប់មកកម្លាំងជំនាញពិនិត្យកំណត់ហេតុ ស្រុកសហការជាមួយកម្លាំងប៉ុស្តិ៍ក្រុមប្រឹក្សាឃុំលោកគ្រូពេទ្យធ្វើការពិនិត្យសាកសព ពុំឃើញមានស្លាក ស្នាមអ្វីគួរឲ្យកត់សំគាល់ឡើយ ។សមត្ថកិច្ចសន្និដ្ឋានបានថា ជនរងគ្រោះស្លាប់ដោយសាខ្យល់គរ ក្រោយពិនិត្យរួចសពបានប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យទៅតាមប្រពៃណី ៕

ពិធីបើកវគ្គបណ្តុះបណ្តាលច្បាប់ស្តីពី "ការត្រួតពិនិត្យគ្រឿងញៀន"ក្រោមអធិបតីភាព ឯកឧត្តម អ៊ំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ
Mon,12 August 2019 (Time 07:27 PM)
ដោយ ៖ លោកយឹម ធួក (ចំនួនអ្នកអាន: 693នាក់)

នៅព្រឹកថ្ងៃចន្ទ ១២កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹង ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡាយ គឹមលី នាយកខុទ្ទកាល័យឯកឧត្តម​ ​ឧបនាយករដ្ឋមន្ត្រី​ កែ​ គឹមយ៉ាន​ ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងឯកឧត្តម អ៊ំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាគណៈអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលច្បាប់ស្តីពី "ការត្រួតពិនិត្យគ្រឿងញៀន"។វគ្គបណ្ដុះបណ្ដាលនេះបានរៀបចំឡើងដោយអគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សហការជាមួយគណៈកម្មាធិការប្រយុទ្ធប្រឆាំងគ្រឿងញៀនខេត្ត ជូនដល់មេឃុំ ចៅសង្កាត់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាល លោក លោកស្រី ទូទាំងខេត្ត រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ទី១៣ ខែសីហា ឆ្នាំ២០១៩ នៅសាលាខេត្តបន្ទាយមានជ័យ៕

កម្លាំងសមត្ថកិច្ចធ្វើការ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន
Mon,12 August 2019 (Time 07:16 PM)
ដោយ ៖ លោកយឹម ធួក (ចំនួនអ្នកអាន: 692នាក់)

ខេត្តកណ្តាល: កាលពីថ្ងៃទី១១ខែសីហាឆ្នាំ៣០១៩ វេលាម៉ោង១៩.១៥នាទី។ចំណុចៈផ្ទះជនសង្ស័យ ភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល ។ ជនសង្ស័យឈ្មោះ ស្រ៊ន សេង ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ រស់នៅក្នុង​ ភូមិត្រើយកោះ​ ឃុំឈើខ្មៅស្រុកកោះធំ ខេត្តកណ្តាល ។ វត្ថុតាងដកហូតរួមមាន១.ថ្នាំញៀនម៉ាទឹកកក  ០១កញ្ចប់មធ្យម២.សំភារះសម្រាប់ប្រើប្រាស់សម្រាប់ជក់ថ្នាំញៀនមួយចំនួនទៀត ។នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យខាងលើនេះបានឆ្លើយសារភាពថាថ្នាំញៀននេះ គឺរូបគេបានទិញពីមិត្តភក្រ័ម្នាក់ក្នុងតំម្លៃ១០មុឺន រៀលយកមកលក់នឹងចែកចាយបន្តអោយទៅគេ។ ក្រោយពេលសាកសួរចម្លើយរួចយើងបាន បញ្ជូនជនសង្ស័យខាងលើនេះមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីកសាងសុំណុំរឿងទៅតាមនីតិវិធី ៕

សិក្ខាសាលា ស្តីពី​ការ​ផ្សព្វផ្សាយផែនការ​ត្រៀម​បម្រុង​ឆ្លើយ​តប​គ្រោះអាសន្ន សម្រាប់​វិស័យ​អប់រំ ២០១៩
Mon,12 August 2019 (Time 07:03 PM)
ដោយ ៖ លោកយឹម ធួក (ចំនួនអ្នកអាន: 692នាក់)

រាជធានី​ភ្នំពេញ៖ លេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ ក្រសួងអប់រំ យុវជន និងកីឡា បាន​រៀប​ចំ​សិក្ខាសាលា ស្ដីពី​ការ​ផ្សព្វផ្សាយ ផែន​ការ​ត្រៀម​បម្រុង​ឆ្លើយ​តប​គ្រោះ​អាសន្ន សម្រាប់​វិស័យ​អប់រំ ឆ្នាំ​២០១៩ ដើម្បី​ឆ្លើយ​តប និង​កាត់​បន្ថយ​ហានិភ័យ​គ្រោះ​មហន្តរាយ ទាំង​មុន​ពេល ក្នុង​ពេល និង​ក្រោយ​ពេល​មាន​គ្រោះ​មហន្តរាយ ។កម្មវិធី​នេះ​បាន​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតី​ភាព ឯកឧត្តម ពិត ចំណាន រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា​  ក្នុង​ឱកាស​នោះ ឯកឧត្ដម​បាន​មាន​ប្រសាសន៍​ថា សិក្ខាសាលា​នេះ ត្រូវ​បាន​រៀប​ចំ​ឡើង ឆ្លើយ​តប​នឹង​ផែន​ការ​ជាតិ​យុទ្ធសាស្ត្រ​សម្រាប់​ការ​កាត់​បន្ថយ​គ្រោះ​ភ័យ​នៃ​គ្រោះ​មហន្តរាយ (២០១៤-២០១៨) ក្រប​ខណ្ឌ សិន​ដាយ (២០១៥-២០២៣) និង​ផែនការ​យុទ្ធសាស្ត្រ​ឆ្លើយ​តប​នឹង​ការ​ប្រែប្រួល​អាកាស​ធាតុ​កម្ពុជា (២០១៤-២០១៨) របស់​គណៈកម្មាធិការ​ជាតិ​ប្រែប្រួល​អាកាសធាតុ​កម្ពុជា ៕

ក្រសួងអប់រំ យុវជន និងកីឡា និងសាកលវិទ្យាល័យ Curtin នៃប្រទេស អូស្ត្រាលី បានចុះអនុស្សរណៈនៃការយោគយល់ សម្រាប់កិច្ចសហប្រតិបត្តិការសិក្សា និងស្រាវជ្រាវ
Mon,12 August 2019 (Time 06:53 PM)
ដោយ ៖ លោកយឹម ធួក (ចំនួនអ្នកអាន: 692នាក់)

ក្រសួងអប់រំ យុវជន និងកីឡា និងសាកលវិទ្យាល័យ Curtin នៃប្រទេស អូស្ត្រាលី បានចុះអនុស្សរណៈនៃការយោគយល់ សម្រាប់កិច្ចសហប្រតិបត្តិការសិក្សា និងស្រាវជ្រាវ ដោយបានយល់ព្រមសហការ លើចំណុចសំខាន់ៗដូចជា៖១.លើកកម្ពស់កិច្ចសហប្រតិបត្តិការផ្នែកសិក្សា និងស្រាវជ្រាវ២.ស្វែងយល់ពីលទ្ធភាពនៃការអភិវឌ្ឍគម្រោងលើកកម្ពស់វិស័យអប់រំ ៣.បង្កើតឱកាសធ្វើការជាមួយស្ថាប័នអប់រំ នៅកម្ពុជា ៤.លើកកម្ពស់ និងជំរុញឱ្យមានការផ្លាស់ប្តូរ បុគ្គលិក/និស្សិតរវាងភាគីទាំងពីរ៥.គាំទ្រ និងលើកកម្ពស់សកម្មភាពសិក្សារួមគ្នា ៦.អនុវត្តគម្រោងដែលមានលក្ខណៈវប្បធម៌ និងសកម្មភាពផ្សេងទៀត៧.ជំរុញសកម្មភាពផ្សេងទៀតដែលទាក់ទងនឹងខ្លឹមសាររបស់អនុស្សរណៈពិធីចុះអនុស្សរណៈនេះ បានចុះហត្ថលេខាដោយឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោកបណ្ឌិតសាស្ត្រាចារ្យ សេធ ឃូនីន (Seth Kunin) សាកលវិទ្យាលធិការរងទទួលបន្ទប់ទំនាក់ទំនងទំនាក់ទំនងអន្តរជាតិនៃសាកលវិទ្យាល័យ ឃើធីន ព្រមទាំងវត្តមានរបស់លោកជំទាវ អាន់ ជេឡា ខូខូរ៉ាន់ ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម​រដ្ឋមន្រ្តីវេង សា​ខុនចូលរួម​កាន់តំណែ​ងមន្ត្រីរាជការ (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
123 នាក់
ម្សិលមិញ :
197 នាក់
សប្តាហ៍នេះ :
935 នាក់
ខែនេះ :
4417 នាក់
3 ខែនេះ :
16218 នាក់
សរុប :
84533 នាក់